ដល់ម្លឹង! មានប្រពន្ធ១៦នាក់និងកូន១៥១នាក់ហើយ បុរសនេះ មានគម្រោងយកប្រពន្ធឲ្យបាន១០០នាក់និងកូនដល់ទៅ១,០០០នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ដល់ម្លឹង! មានប្រពន្ធ១៦នាក់និងកូន១៥១នាក់ហើយ បុរសនេះ មានគម្រោងយកប្រពន្ធឲ្យបាន១០០នាក់និងកូនដល់ទៅ១,០០០នាក់

បានផុស

នៅ

វាគឺជារឿងមិនធម្មតា និងប្រហែលជាគ្មាននរណាម្នាក់នឹកស្មានដល់ ដែលបុរសម្នាក់មានប្រពន្ធចំនួន១៦នាក់និងកូនរហូតដល់ទៅ១៥១នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីដែលកាន់តែហួសចិត្តទៀតនោះគឺថា មួយយប់ម្តង គាត់ត្រូវរួមដំណេកជាមួយប្រន្ធ៤នាក់ ហើយគាត់មានគម្រោងយកប្រពន្ធ កូនបន្ថែមទៀត។

លោក Misheck Nyandoro ជនជាតិហ្ស៊ីមបាវ៉េ បានអះអាងថា ការងាររាល់ថ្ងៃរបស់គាត់ គឺគ្មានអ្វីក្រៅពីយកចិត្តប្រពន្ធទាំង១៦របស់គាត់ឡើយ។

ថ្វីបើមានអាយុ៦៦ឆ្នាំហើយក៏ដោយ ក៏គាត់អះអាងថា គាត់ចាំបាច់ត្រូវតែរៀបការជាមួយនារីវ័យក្មេងបន្តទៀត ពីព្រោះប្រពន្ធចាស់ មិនអាចបំពេញចំណង់តណ្ហារបស់គាត់បានទេ។

យ៉ាងណាក្តី លោក Mishek ពិតជារីករាយនឹងជីវិតនេះណាស់ ពីព្រោះកូនៗរបស់គាត់បានបម្រើគាត់ដូចជាងូតទឹក ហើយផ្តល់អំណោយនិងលុយឲ្យ រីឯប្រពន្ធរបស់គាត់ចម្អិនម្ហូបអាហារ លាងចានឆ្នាំនិងបំពេញតាមបំណងប្រាថ្នារបស់គាត់។

បើនិយាយពីការរៀបចំដំណេកវិញ ទាហានជើងចាស់រូបនេះ បានរៀបចំកាលវិភាគ ដែលត្រូវឲ្យគាត់ដេកជាមួយប្រពន្ធ៤នាក់ក្នុងមួយយប់។

គាត់ពន្យល់ថា “ខ្ញុំទៅបន្ទប់ដេក តាមកាលវិភាគរបស់ខ្ញុំ។ ខ្ញុំធ្វើឲ្យប្រពន្ធពេញចិត្ត ហើយបន្ទាប់មកផ្លាស់ទៅបន្ទប់មួយទៀត។ នេះជាការងាររបស់ខ្ញុំ។ ខ្ញុំគ្មានការងារផ្សេងក្រៅពីនេះទេ”។

គាត់និយាយថា “បើអាចទៅរួច​ ខ្ញុំនឹងយកប្រពន្ធឲ្យបាន១០០នាក់ និងកូនឲ្យបាន១,០០០នាក់។ នេះជាផែនការជីវិតរបស់ខ្ញុំដែលចាប់ផ្តើមក្នុងឆ្នាំ១៩៨៣ ហើយគ្មានបំណងបញ្ឈប់ទេរហូតដល់ខ្ញុំចូលក្តារមឈូស”៕

ប្រែសម្រួលដោយ៖ Vann Vann

ចុចទីនេះដើម្បីចូលកាន់ប្រភពដើមនៃព័ត៌មាននេះ៖ Mirror

ចុចអាន៖ អត់ខ្វល់កូវីដ! ប្រធានាធិបតីប្រេស៊ីល ជិះម៉ូតូពេញក្រុង ជាមួយហ្វូងមនុស្សទាំងមិនពាក់ម៉ាស់យ៉ាងរំភើយ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services