Connect with us

ព័ត៌មានអន្ដរជាតិ

ត្រូវឆ្នោត២៦លានដុល្លារ តែភ្លេចចុងសន្លឹកក្នុងហោប៉ៅខោ យកទៅបោកគក់ រហែកខ្ទេច

បានផុស

នៅ

អ្នកឈ្នះរង្វាន់ឆ្នោត California Lottery ដែលមានទឹកប្រាក់២៦លានដុល្លារ បានភ្លេចចុងសន្លឹកនៅក្នុងហោប៉ៅខោ ហើយយកទៅបោកគក់ ទីបំផុតត្រូវរហែកខ្ទេច។

ឆ្នោត SuperLotto Plus ត្រូវបានលក់ក្នុងហាង Arco AM / PM នៅជាយក្រុង Norwalk នៃរដ្ឋ Los Angeles ។ ថ្ងៃព្រហស្បតិ៍គឺជា ពេលវេលាកំណត់ចុងក្រោយដើម្បីបើករង្វាន់។

ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់បើករង្វាន់បានទេ។

បុគ្គលិកហាងម្នាក់ឈ្មោះ Earlranza Hernandez បានប្រាប់សារព័ត៌មាន Whittier Daily ថា ស្ត្រីម្នាក់បានមកកាលពីថ្ងៃពុធហើយប្រាប់បុគ្គលិកថា នាងបានដាក់ឆ្នោតនៅក្នុងខោរបស់នាង ហើយបានយកទៅបោកគក់ទាំងភ្លេចថា ឆ្នោតនៅក្នុងនោះ។

អ្នកគ្រប់គ្រងហាងបានប្រាប់ KTLA-TV ថា វីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីស្ត្រីម្នាក់ មកទិញឆ្នោតហើយនាងអះអាងថា បុគ្គលិកហាងក៏ស្គាល់នាងដែរ។ ច្បាប់ចម្លងនៃឃ្លីបវីដេអូនេះ ត្រូវបានប្រគល់ទៅឲ្យមន្រ្តីឆ្នោត California Lottery។

អ្នកនាំពាក្យក្រុមហ៊ុនឆ្នោតលោកស្រី Cathy Johnston បាននិយាយថា ការអះអាងនេះនឹងត្រូវស៊ើបអង្កេត។

មន្ត្រីឆ្នោតនិយាយថា អ្នកដែលជឿជាក់ថាខ្លួនជាអ្នកឈ្នះ ត្រូវតែបំពេញបែបបទទាមទារ។ ប៉ុន្តែប្រសិនបើនរណាម្នាក់បាត់បង់ចុងសន្លឹក ពួកគេត្រូវតែផ្តល់ភ័ស្តុតាងដែលបង្ហាញថា ពួកគេជាម្ចាស់ឆ្នោត ដូចជារូបថតនៅខាងមុខនិងខាងក្រោយនៃចុងសន្លឹកជាដើម៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ NBC

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម