Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះសមុទ្រចិនខាងត្បូង៖ លោក Duterte និយាយថា “ទោះសម្លាប់ខ្ញុំក៏មិនដកថយដែរ”

បានផុស

នៅ

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានច្រានចោលការអំពាវនាវពីប្រទេសចិន ដែលឲ្យលោកដកនាវាចេញពីតំបន់មានជម្លោះនៃសមុទ្រចិនខាងត្បូង ហើយលោកនិយាយថា លោកនឹងមិនឱនក្បាលឡើយ បើទោះបីជាវាធ្វើឲ្យប៉ះពាល់ដល់មិត្តភាពរបស់លោកជាមួយទីក្រុងប៉េកាំងក៏ដោយ។

ប្រទេសហ្វីលីពីន បានបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ដែលមានការប្រកួតប្រជែងខ្ពស់ ដោយប្រឆាំងទៅនឹងវត្តមានរាប់ខែរបស់ទូកចិនរាប់រយគ្រឿង ដែលខ្លួនជឿថាត្រូវបានគ្រប់គ្រងដោយយោធា។

សុន្ទរកថារបស់លោក Duterte នៅក្នុងទូរទស្សន៍ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃសុក្រ បានកើតឡើងចំពេលលោករងសម្ពាធកាន់តែខ្លាំង ឲ្យបោះបង់ចោលការព្យាយាមភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្រទេសចិន។

លោក Duterte និយាយថា “យើងមានជំហរនៅទីនេះ ហើយខ្ញុំចង់បញ្ជាក់នៅទីនេះម្តងទៀតថា នាវារបស់យើងគឺនៅទីនោះ។ យើងនឹងមិនដកថយឡើយ”។

លោក Duterte បន្តថា “ខ្ញុំមិនចង់មានជម្លោះទេ ខ្ញុំមិនចង់មានបញ្ហាឡើយ ខ្ញុំគោរពជំហររបស់អ្នក ហើយអ្នកត្រូវគោរពខ្ញុំវិញ។ ប៉ុន្តែយើងនឹងមិនធ្វើសង្គ្រាមទេ។ ខ្ញុំនឹងមិនដកថយឡើយ បើទោះបីជាអ្នកសម្លាប់ខ្ញុំក៏ដោយ មិត្តភាពរបស់យើងនឹងបញ្ចប់នៅទីនេះ”។

ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយពីស្ថានទូតចិន ប្រចាំទីក្រុងម៉ានីលនៅឡើយទេ។

ជាការឆ្លើយតបទៅនឹងសមយុទ្ធសមុទ្រដ៏កម្រមួយដែលធ្វើឡើងដោយហ្វីលីពីន ប្រទេសចិនបាននិយាយកាលពីខែមុនថា ហ្វីលីពីនត្រូវតែបញ្ឈប់សកម្មភាពដែលធ្វើឲ្យស្មុគស្មាញដល់ស្ថានភាពនិងជម្លោះដែលកំពុងកើនឡើង៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ហ្វីលីពីននឹងបញ្ជូននាវាជើងទឹកទៅសមុទ្រចិនខាងត្បូង​មានជម្លោះ​ដើម្បី​ការពារ​ដែន​ទឹក​របស់​​ខ្លួន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម