Connect with us

ព័ត៌មានអន្ដរជាតិ

ក្ដៅៗ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកលើលំនៅដ្ឋានមេក្រុមហាម៉ាស ក្រោយព្រមានថាគ្មានផ្លូវរត់រួច

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះរបស់លោក Yahya al-Sinwar ដែលជាប្រធានក្រុមហាម៉ាសនៅតំបន់ហ្គាហ្សានៅព្រឹកថ្ងៃអាទិត្យនេះ ។ រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ពីអ្នកស្លាប់ និងរបួសនៅឡើយទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែលបានវាយតំបន់ហ្គាហ្សាកាលពីថ្ងៃសៅរ៍ ដោយបានបំផ្លាញអគារប៉មមួយដែលដាក់អង្គភាពសារព័ត៌មាន ខណៈដែលគ្រាប់រ៉ុកកែតរបស់ប៉ាឡេស្ទីនក៏បានវាយប្រហារទីក្រុង Tel Aviv វិញផងដែរ ហើយក៏គ្មានសញ្ញានៃការបញ្ចប់ការប្រយុទ្ធគ្នាក្នុងរយៈពេលជិតមួយសប្តាហ៍កន្លងមកនេះ ។

ការទម្លាក់គ្រាប់បែកនេះធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ថា វាមិនទាន់ចប់នៅឡើយទេ ខណៈដែលលោកបានប្តេជ្ញាថា ប្រទេសរបស់លោកនឹងបន្តវាយប្រហារលើតំបន់ហ្គាហ្សាស្ទ្រីប ក៏ដូចជាការព្រមានថា មេដឹកនាំក្រុមហាម៉ាសគ្មានផ្លូវគេចរួចពីការប្រហារណាមួយឡើយ ។

ការកើនឡើងភាពតានតឹងជាបន្តបន្ទាប់នេះ បណ្តាលឲ្យមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាជិត ៣០ ដងដែលបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៤៥ នាក់ ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ លេងមែនទែនហើយ! នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ថា ការវាយប្រហារទៅលើតំបន់ហ្គាហ្សា មិនទាន់ចប់ទេ ហើយមេដឹកនាំក្រុមហាម៉ាសគ្មានផ្លូវគេចរួចឡើយ

ចុចអាន ៖ ក្រោយការវាយប្រហាររបស់ អ៊ីស្រាអែល ជិត ៣០ ដងលើតំបន់ហ្គាហ្សា អ្នកស្លាប់មានការកើនឡើងជាបន្តបន្ទាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម