Connect with us

ព័ត៌មានអន្ដរជាតិ

ជីវិតថ្លៃ! កុមារអាយុត្រឹម៥ខែ ត្រូវបានទាញចេញទាំងរស់ពីគំនរអគារ ក្រោយការវាយប្រហារអាកាសរបស់អ៊ីស្រាអែល

បានផុស

នៅ

បុរសជនជាតិអ៊ីស្រាអែលម្នាក់ ត្រូវបានសម្លាប់ដោយគ្រាប់រ៉ុកកែតរបស់ក្រុមហាម៉ាសនៅទីក្រុង Tel Aviv ហើយកុមារាអាយុ៥ខែម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែកទាំងនៅរស់ បន្ទា​ប់ពីមានការវាយប្រហារអាកាសពេលយប់ លើជំរំជនភៀសខ្លួនមួយក្នុងទីក្រុងហ្គាហ្សា។

A nurse holds a baby, Omar, who was pulled alive from underneath rubble while other members of his family perished, at Al-Shifa Hospital in Gaza City on Saturday after an Israeli air strike hit al-Shati Refugee Camp without advance warning overnight

កាសែត The Times of Israel បានចុះផ្សាយថា មនុស្សជាច្រើននាក់ បានរងរបួសបន្ទាប់ពីរ៉ុកកែត ត្រូវបានបាញ់ចេញពីជ្រោយ ហ្គាហ្សា សំដៅទៅប្រទេសអ៊ីស្រាអែល។

អគារកម្ពស់៣ជាន់នៅក្នុងជំរំជនភៀសខ្លួន Shati បានដួលរលំ បន្ទាប់ពីការវាយប្រហារអាកាស ដែលបានសម្លាប់មនុស្សយ៉ាងតិច១០នាក់ក្នុងគ្រួសារមួយ (ក្មេង៨នាក់ ស្រ្តី២នាក់)។

Mohammed al-Hadidi with his baby son who was pulled alive from underneath the rubble while three of his children, aged six to 14, and wife perished in the Israeli airstrike
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវាយប្រហារអាកាសរបស់អ៊ីស្រាអែលមួយផ្សេងទៀត ក៏បានកម្ទេចអគារ Jala Tower ដែ​លជាកន្លែងរបស់ទូរទស្សន៍ Al Jazeera និង Associated Press ផងដែរ។

A nurse holds the baby boy at Al-Shifa Hospital in Gaza City. An airstrike on a house in Gaza City killed at least 10 Palestinians, mostly children - the highest number of fatalities in a single hit since the battle erupted earlier this week

លោក Mohammed Hadidi បានប្រាប់អ្នកសារព័ត៌មានថា ប្រពន្ធនិងកូន៥នាក់របស់គាត់ កំពុងអបអរពិធីបុណ្យ Eid al-Fitr ជាមួយសាច់ញាតិ។ នាងនិងកូនបីនាក់ដែលមានអាយុពី៦ទៅ១៤ឆ្នាំ ត្រូវបានសម្លាប់រីឯកូនអាយុ១១ឆ្នាំម្នាក់កំពុងបាត់ខ្លួន។ មានតែកូនប្រុសអាយុប្រាំខែរបស់គាត់ឈ្មោះ Omar ប៉ុណ្ណោះ ដែលត្រូវបានគេដឹងថា រួចជីវិត។

The two nurses seen wearing face masks as one holds the baby boy at Al-Shifa Hospital. Ten members of a single family - eight children and two women - were killed when a three-storey building in Shati refugee camp collapsed following an Israel strike

ប្រជាជនប៉ាឡេស្ទីនចំនួន១១នាក់បានស្លាប់ក្នុងការប៉ះទង្គិច នៅតំបន់ West Bank កាលពីថ្ងៃសុក្រ ហើយមានការភ័យខ្លាចថាអំពើហិង្សានឹងកាន់តែអាក្រក់ទៅ នៅពេលដែលប្រជាជនប៉ាឡេស្ទីនប្រារព្ធទិវា Nakba។

ទិវានេះគឺជាការរំលឹកដល់មនុស្សប្រមាណ៧០០,០០០នាក់ ដែលត្រូវបានបណ្តេញចេញឬភៀសខ្លួនពីផ្ទះរបស់ពួកគេ នៅក្នុងទឹកដីដែលបច្ចុប្បន្នជារបស់អ៊ីស្រាអែលអំឡុងសង្គ្រាមឆ្នាំ១៩៤៨។

The baby boy is reported to have been found next to the body of his deceased mother. Hamas militants responded by firing more rockets into Israel as their battle entered a fifth consecutive night and a US envoy arrived for talks

អ្នកស្លាប់សរុបនៅហ្គាហ្សាគិតចាប់តាំងពីថ្ងៃចន្ទមកដល់ពេលនេះ គឺមានចំនួន១៤០នាក់ ដោយក្នុងនោះមានកុមារចំនួន៣០នាក់។ មនុស្សប្រហែល ៩៥០នាក់ក៏បានរងរបួសផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលជិត ៣០ ដងលើតំបន់ហ្គាហ្សា អ្នកស្លាប់មានការកើនឡើងជាបន្តបន្ទាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម