ត្បិតតែលោកត្រាំមិនអាចបញ្ឈប់ជោគជ័យ​​នៃលោក Bidenបានប៉ុន្តែគាត់អាចធ្វើឱ្យមានភាពច្របូកច្របល់បន្តយូរ – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

ត្បិតតែលោកត្រាំមិនអាចបញ្ឈប់ជោគជ័យ​​នៃលោក Bidenបានប៉ុន្តែគាត់អាចធ្វើឱ្យមានភាពច្របូកច្របល់បន្តយូរ

Published

on

សារព័ត៌មាន​បរទេស ABC ទើបតែបានបញ្ចេញរូបភាពស្ងប់ស្ងាត់មិនធ្លាប់ឃើញមួយ នៃប្រធាននាធិបតីអាមេរិក លោក​ដូណាល់ត្រាំ ឈរនៅក្រោមដំណក់ភ្លៀង ហើយ​អាវធំក៏រងទទឹកពេលទៅ​គោរពទីបញ្ចុះសពអតីតយុទ្ធជនចុងសប្តាហ៍មុន។ ក្រៅពីចាត់ថា នេះជាការបង្ហាញខ្លួនសាធារណៈលើកដំបូងក្រោយបាត់មុខប្រមាណជាងមួយសប្តាហ៍ គេថែមទាំងពណ៌នាទៀតថា លោកស្ថិតក្នុងស្ថានភាព​ដ៏សែនក្រៀមក្រំនិងឯកោមិនធ្លាប់ឃើញ។

ដោយមិនបាននិយាយអ្វីទៅកាន់សារព័ត៌មានដូចពីមុនសោះ គ្មាន​អ្នកណាមាន​សម្រង់សម្តី​លោកត្រាំទេ ចាប់តាំងពីលោក Joe Biden ត្រូវបានប្រកាសថាជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក​ឆ្នាំ ២០២០មក ។

ក្រុមអ្នកគាំទ្រលោក Trump បានបន្ត​កាន់ផ្ទាំងរូបភាពនិងទង់តវ៉ានៅតាម​ចំណតរថយន្តនានា និងខាងក្រៅទីស្នាក់ការបោះឆ្នោតនៅក្នុងរដ្ឋជាច្រើន ខណៈមិនទាន់បាន​បញ្ចប់ការរាប់សន្លឹកឆ្នោតដោយប្រកាសថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាថាសន្លឹកឆ្នោឆ្លុះបញ្ចាំងបានត្រឹមត្រូវថា អ្នកណាដែលពិតជា​ទទួលបានសម្លេងគាំទ្រច្រើនបំផុត។

កាសែត Wall Street Journal បានរាយការណ៍ថា ទីប្រឹក្សារបស់លោក Trump កំពុងពិភាក្សាអំពីការប៉ុនប៉ងទទួលបានបញ្ជាពីតុលាការនឹងពន្យាពេលចេញលទ្ធផល​ឯរដ្ឋសំខាន់ៗមួយចំនួន។

របាយការណ៍បានដកស្រង់សម្តីទីប្រឹក្សានិងមេធាវីរបស់លោក Trump ដែលនៅតែ​និយាយអំពីសក្តានុពលនៃភាពជោគជ័យប្រសិនតុលាការយល់ស្របតាមបណ្តឹង។ សម្ព័ន្ធមិត្តរបស់លោក Trump ក៏កំពុងប្រើវិធីនេះ​
ស្វែងរកការរំខានបន្តនៅឯប្រព័ន្ធតុលាការរបស់អាមេរិក។

នៅក្នុងបន្ទប់សវនាការនៅរដ្ឋ Pennsylvania មេធាវីរបស់លោក Trump បានស្នើឱ្យចៅក្រមបញ្ឈប់ការរាប់សន្លឹកឆ្នោត ដោយអះអាងថា អ្នកសង្កេតការណ៍របស់គណបក្សសាធារណរដ្ឋទាំងអស់ត្រូវរងការ​រារាំង។

ប៉ុន្តែស្ថិតក្រោមការសាកសួររបស់ចៅក្រម មេធាវីរបស់លោក Trump បានប្រើភាសាមិនសមហេតុផលជាច្រើន។

មេធាវីផ្ទាល់ខ្លួនរបស់លោកដូណាល់ត្រាំគឺ លោក Rudy Giuliani កំពុងនិយាយឆ្ការដៃដឹកនាំការតវ៉ាផ្លូវច្បាប់ប្រឆាំងនឹងលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ ។ (AP: ចនមីនឆីឡូ)

ក្រុមមេធាវីរបស់លោក Trump បានបន្តប្តឹងឧទ្ធរណ៍ទៀត នៅពេលមិនសុខចិត្ត​តែបន្ត​ត្រូវបាន​គេច្រានចោលព្រោះពាក្យសុំមានលក្ខណៈមិនពេញលេញ។

អ្នកវិភាគ David Lipson និយាយទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមលោកប្រធានាធិបតីទំនងជាមិនគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរលទ្ធផលចុងក្រោយទេថែមទាំង មិនមាន​ការជ្រោមជ្រែងពី​មេធាវីជាន់ខ្ពស់ណាមួយបែរ ជាចេញមុខដោយមេធាវីផ្ទាល់ខ្លួនរបស់លោក Trump ទៅវិញ។

ជាការពិត នោះជាសិទ្ធិរបស់ប្រធានាធិបតីទាំងស្រុងក្នុងការប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនៅក្នុងតុលាការ ប៉ុន្តែនៅពេលលោក Bidenត្រូវបានគេសួរអំពីការបដិសេធរបស់លោកដូណាល់ត្រាំលោកឆ្លើយខ្លីថា «នោះគ្រាន់តែ​ជាសកម្មភាព​នៃការអាម៉ាស់មួយ» ។

ខណៈពេលនេះ លោក Biden ក៏បានកសាងរដ្ឋបាលរបស់គាត់បណ្តើរ​ៗរួចហើយ។

នៅក្នុងការនិយាយតាមទូរស័ព្ទជាមួយសម្ព័ន្ធមិត្តនានា រួមទាំង នាយករដ្ឋមន្ត្រី​អូស្រ្តាលី ប្រធានាធិបតីបារាំង លោកនាយករដ្ឋមន្រ្តីអង់គ្លេស និងអធិការបតីអាឡឺម៉ង់លោកបានគ្រោងនឹងវិលត្រឡប់ទៅរកវិធីសាស្រ្តសហប្រតិបត្តិការស្អិតរមួតបន្ថែមឡើងវិញ។

ប៉ុន្តែលោក Trump បានបដិសេធមិនអនុញ្ញាតឱ្យមាន​ការ​ចាប់ផ្តើមដំណើរការផ្លាស់ប្តូរ ប្រធានាធិបតីឬ រដ្ឋបាលភ្លាមៗ ដូចកាលពី លោកបារ៉ាក់ អូបាម៉ា ធ្លាប់បានធ្វើទេ ដោយ​ឥឡូវលោក Biden នៅតែ​មិនអាចទទួលបានព័ត៌មានសង្ខេប ទាក់ទងនឹងការស៊ើបសម្ងាត់នានា នៃ​មន្ត្រីរដ្ឋាភិបាលនិងប្រាក់រាប់លានដុល្លារសម្រាប់បម្រុងការិយាល័យនិងបុគ្គលិក។ល។

ប្រធានាធិបតីជាប់ឆ្នោតនិយាយថា មិនការរិះគន់ទេប៉ុន្តែវាពិតជាមិនមានប្រយោជន៍ឡើយដែលលោកត្រាំ​ធ្វើបែបនេះ។

ចម្រើន តារា​

ABCNet

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ12 mins ago

ករណី​បាញ់​សម្លាប់​ជនជាតិ​ចិន​កក្រើក​នៅព្រះសីហនុ ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់​

ព័ត៌មានជាតិ44 mins ago

សាលារៀន​ដែល​ប្រើ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​បានប្រគល់​ឲ្យ​សាលា​បើក​ដំណើរការ​ចូលរៀន​ឡើងវិញ​ជា​បណ្តើរៗ​ហើយ

ព័ត៌មានជាតិ49 mins ago

សមាជិក ACD ទទួលស្គាល់​បញ្ហា​ប្រឈម ដែល​បណ្តាលមកពី​ជំងឺ​កូ​វីដ​-១៩ និង​ឯកភាព​ដោះស្រាយ​តាមរយៈ​អភិក្រម​ពហុ​វិស័យ

កីឡា2 hours ago

តេ​ក្វាន់​ដូ​WT បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ បង្វឹក​កម្រិត​មូលដ្ឋាន និង​គ្រូបង្វឹក​ថ្នាក់ជាតិ

ព័ត៌មានជាតិ2 hours ago

ក្រសួងយុត្តិធម៌ ​បង្កើត​គណៈកម្មការ​រៀប​ចំ​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​ជា​លើកដំបូង​

ព័ត៌មានពេញនិយម