លោក Trump ថ្លែងសុន្ទកថាជាសាធារណៈលើកដំបូងចាប់តាំងពីការបោះឆ្នោត – Kampuchea Thmey Daily
Connect with us

ព័ត៌មានអន្ដរជាតិ

លោក Trump ថ្លែងសុន្ទកថាជាសាធារណៈលើកដំបូងចាប់តាំងពីការបោះឆ្នោត

Published

on

លោកប្រធានាធិបតី Donald Trump បានធ្វើសន្និសីទសារព័ត៌មានក្នុងរយៈពេលតិចជាងមួយម៉ោងនៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកចាប់តាំងពីប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានព្យាករថា គូប្រជែងរបស់គាត់គឺលោក Joe Biden បានឈ្នះតំណែងនៅសេតវិមាន។

លោកបានផ្តល់ព័ត៌មានថ្មីៗស្តីពីការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះជំងឺរាតត្បាតកូវីដ១៩ចេញពីសេតវិមានបន្ទាប់ពីករណីឆ្លងប្រចាំថ្ងៃបានកើនឡើងក្នុងកម្រិតកំណត់ត្រារយៈពេលមួយសប្តាហ៍ពេញ។

មានអ្នកឆ្លងថ្មីជាង១៥ម៉ឺននាក់ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ដែលវាជាតួលេខខ្ពស់បំផុតចាប់តាំងពីជំងឺរាតត្បាតនេះចាប់ផ្តើម។

លោកប្រធានាធិបតី Trump បានចាប់ផ្តើមនិយាយនៅឯសេតវិមានដោយផ្តល់ព័ត៌មានថ្មីស្តីពីកម្មវិធី Operation Warp Speed ដែលជាផែនការបង្កើតនិងចែកចាយវ៉ាក់សាំងនិងការព្យាបាលជំងឺកូវីដ១៩។

នេះជាលើកទីមួយហើយដែលគាត់និយាយជាសាធារណៈចាប់តាំងពីលោក Joe Biden ត្រូវបានប្រកាសជាអ្នកឈ្នះនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។

ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះ លោក Trump មិនបានសារភាពថាចាញ់នៅឡើយទេ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ6 mins ago

ជម្លោះរវាងអ្នក​ម៉ៅការ និងអ្នក​អភិវឍ្ឍន៍ផ្សារសេន​ជូ​រី​ផ្លា​ហ្សា ត្រូវ​បាន​បញ្ចប់​ក្រោម​នយោបាល ឈ្នះៗ

ព័ត៌មានជាតិ6 mins ago

ដឹង​ទេ ខេត្ត​ព្រះសីហនុ​មាន​កោះ​ចំនួន​ប៉ុន្មាន កំពុងអភិវឌ្ឍន៍ និង​ធ្វើ​អាជីវកម្ម ?

ព័ត៌មានអន្ដរជាតិ9 mins ago

Breaking News! ឆ្មាំជាតិជាង១៥០នាក់ តេស្តវិជ្ជមានជំងឺកូវីដ១៩បន្ទាប់ពីព្រឹត្តិការណ៍ស្បថចូលកាន់តំណែងរបស់លោក Joe Biden

ព័ត៌មានអន្ដរជាតិ16 mins ago

សមាជិកសភាបក្សសាធារណរដ្ឋដាក់ពាក្យប្ដឹងលោក Biden និងចោទថាមិនសមធ្វើជាប្រធានាធិបតី

ព័ត៌មានជាតិ22 mins ago

លោក ស សុខា ​ចូលរួម​ចែក​វិញ្ញាបនបត្រ ​ភាព​អ្នកដឹកនាំ​និង​គ្រប់គ្រង​ដល់​និស្សិត​ចំនួន២៦៩​នាក់​

ព័ត៌មានពេញនិយម