Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក យកលេសអាកាសធាតុ ទើបមានផលប៉ះពាល់ដល់ការដកទ័ពចេញពីអាហ្វហ្គានីស្ថាន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក John Kirby បាននិយាយថា ការដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន អាចរងផលប៉ះពាល់ ដោយសារស្ថានភាពអាកាសធាតុ និងកត្តាដទៃទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kirby បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា “ផែនការដកទ័ពតាមការកំណត់ពេលវេលា ត្រូវបានប៉ះពាល់មិនត្រឹមតែដូចអ្វី ដែលកំពុងកើតឡើងបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែក៏រងផលប៉ះពាល់ដោយអាកាសធាតុ ក៏ដូចជាគ្រប់លក្ខណៈនៃកត្តាផ្សេងទៀត ដែលយើងត្រូវគិតគូរក្នុងផែនការយោធា” ។

កាលពីថ្ងៃអង្គារ ទីបញ្ជាការកណ្តាលអាមេរិក បានប្រកាសថា បានដកកងទ័ពរបស់ខ្លួនពី ១៣ ទៅ ២០ ភាគរយចេញពីអាហ្វហ្គានីស្ថាន ។ ចំណែកតំណាងពិសេស របស់សហរដ្ឋអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន លោក Zalmay Khalilzad ក៏បានបញ្ជាក់ដែរថា ការដកខ្លួននេះបានកើតឡើង ដោយគ្មានឧប្បត្តិហេតុណាមួយធ្ងន់ធ្ងរនោះទេ ហើយនេះមិនមែនជាលេសឡើយ ។ ទោះយ៉ាងណាទីក្រុងវ៉ាស៊ីនតោន បានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបក្នុងករណីមានការឈ្លានពាន ។

កាលពីថ្ងៃទី ១ ឧសភា សហរដ្ឋអាមេរិកបានចាប់ផ្តើមដកទ័ពចេញ ពីប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីសង្គ្រាមរយៈពេល ២០ ឆ្នាំ ដែលបណ្តាលឲ្យទាហានអាមេរិក ស្លាប់ជាង ២,៣០០ នាក់ ខណៈប្រជាជនអាហ្វហ្គានីស្ថាន ស្លាប់រាប់ពាន់នាក់ផងដែរ ។

ស្របពេលជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក Joe Biden បានប្តេជ្ញាបញ្ចប់ការដកទ័ពចេញទាំងអស់ នៅខួប ២០ ឆ្នាំ នៃការវាយប្រហារភេរវកម្ម ១១ កញ្ញា ប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលគេហៅថា “សង្គ្រាមប្រឆាំងភេរវកម្ម” ដែលប្រកាសដោយលោកប្រធានាធិបតី George W. Bush នៅពេលនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មេដឹក​នាំ​ អាមេរិក ​អំពាវ​នាវ​ឲ្យ​អ៉ីស្រាអែល​បញ្ចប់​ហិង្សា​ដើម្បី​បទ​ឈប់​បាញ់​គ្នា​

ចុចអាន ៖ សហរដ្ឋអាមេរិក ចែកវ៉ាក់សាំងកូវីដដែលអនុម័តហើយ ចំនួន២០លានដូសទៅក្រៅប្រទេសជាលើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម