Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វាយ​ប្រហារ​នៅ​ហ្គាហ្សា​ធូរស្បើយ​ហើយ​ ក្រោយ​លោក​ បៃដិន​ អំពាវ​នាវ​

បានផុស

នៅ

ហិង្សា​​បាន​​​ថយចុះ​​ហើយ​​ក្នុង​តំបន់​ហ្គាហ្សា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​មាន​ការ​អំពាវ​នាវ​ពី​លោក​ប្រធានាធិបតី​អាមេរិក ក៏ដូច​ជា​សហ​គមន៍​អន្តរជាតិ​នៅ​សប្តាហ៍​នេះ។​

កម្លាំង​អ៉ីស្រាអែល និង​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​បាន​ផ្អាក​ការ​បាញ់​ជា​ច្រើន​ម៉ោង​នៅ​​ថ្ងៃ​ព្រហស្បតិ៍​នេះ ខណៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង​ដើម្បី​​បញ្ចប់​ជម្លោះកំពុង​ដំណើរ​ការ​​ ហើយ​​លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​អំពាវ​នាវ​ជា​សាធារណៈដល់​​លោក​នាយក​រដ្ឋ​មន្ត្រីអ៉ីស្រាអែល​ឲ្យ​មាន​ការកាត់​បន្ថយ​ធំ​ដុំ​​ដើម្បី​​​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់​គ្នា។

អគារ​បាក់​បែក​ពី​ការ​វាយ​ប្រហារ​នៅ​ហ្គាហ្សា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា​តើ​ភាព​ស្ងប់​ស្ងាត់​រយៈ​ពេល​៨​ម៉ោង ដែល​ជា​​ការ​ផ្អាក​ផ្ទុះ​អាវុធ​យូរ​បំផុត​គិតចាប់​តាំង​ពី​ការ​ប្រយុទ្ធ​គ្នា​បាន​ចាប់​ផ្តើម​ឡើង​រយៈ​ពេល​១១​ថ្ងៃ​កន្លង​ទៅ​ជា​ផ្នែក​នៃកិច្ច​ព្រម​ព្រៀង​ ឬ​​គ្រាន់​តែ ឈប់​បណ្តោះ​អាសន្ន​នៃ​ហិង្សា​នោះ​ទេ។

ទោះ​បី​ជា​យ៉ាង​ណា បទ​ឈប់​បាញ់​គ្នា​មុន​ៗ​ក៏​ធ្លាប់​​​បាន​កើត​ឡើង​​ច្រើន​​ម៉ោង​ស្រដៀង​នឹង​ការ​ផ្អាក​រយៈ​ពេល​ច្រើន​ម៉ោង​ដូច​គ្នានេះ​ដែរ​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ពី​វិធាន​ការ​សាង​ទំនុក​ចិត្ត។ មន្ត្រី​ហាម៉ាសមុន​នេះ​និយាយ​ថា បទ​ឈប់​បាញ់​គ្នា​បាន​ឈាន​មក​ដល់​ហើយ ហើយ​សារព័ត៌មាន​អ៉ីស្រាអែល​បានផ្សាយ​ថា ទាហាន​ជឿ​ជាក់​ថា​ គោល​ដៅ​របស់​ខ្លួន​ទទួល​បាន​តាម​តម្រូវ​ការ​ទូលំទូលាយ។​

ប៉ុន្មាន​ម៉ោង​នៅ​ព្រឹកព្រលឹម​​ថ្ងៃ​ព្រហស្បតិ៍ អ៉ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​ការ​​រាប់​សិប​គ្រាប់​ទៅ​លើ​តំបន់​ហ្គាហ្សា ក្នុង​នោះ​ផ្ទះ​ពីរ​ខ្នង​ភាគ​ខាង​ត្បូង​ត្រូវ​បាន​បំផ្លាញ។ សារព័ត៌មាន​បាន​ផ្សាយ​ថា មនុស្ស​៤​នាក់​បាន​របួស​ក្នុង​ការ​វាយ​ប្រហារ​ផ្លូវ​អាកាសមួយ​នៅ​ទី​ប្រជុំ​ជន Khan Younis ភាគ​ខាង​ត្បូង​តំបន់​ហ្គាហ្សា។

ភាគី​ទាំង​ពីរ​នៅ​ក្នុង​ជម្លោះ​កាល​ពី​ថ្ងៃ​ពុធ​បាន​បដិសេធ​​នឹង​បទ​ឈប់​បាញ់​គ្នា​ដែល​ជិត​ចូល​មក​ដល់ ប៉ុន្តែ​កិច្ច​ខិត​ខំ​ប្រឹង​​ពី​រដ្ឋាភិបាល​ក្នុង​តំបន់ និង​អន្តរជាតិ​ចេះ​តែ​បន្ត​អំពាវ​នាវ​ឲ្យ​បញ្ឈប់​​ជា​បន្ទាន់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម