លោក Trump មិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន៣ឆ្នាំជាប់គ្នា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

លោក Trump មិនចូលរួមកិច្ចប្រជុំកំពូលអាស៊ាន៣ឆ្នាំជាប់គ្នា

Published

on

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មិនបានចូលរួមកិច្ចប្រជុំកំពូលជាមួយសមភាគីអាស៊ីអាគ្នេយ៍របស់គាត់ទេនៅថ្ងៃសៅរ៍ទី១៤ខែវិច្ឆិកានេះដែលនេះជាឆ្នាំទី៣ជាប់ៗគ្នាហើយដែលសហរដ្ឋអាមេរិកត្រូវបានតំណាងដោយមន្ត្រីថ្នាក់ទាប។

ទីប្រឹក្សាសន្តិសុខជាតិលោក Robert O’Brien បាននិយាយថា លោក Trump មានការសោកស្តាយដែលមិនអាចចូលរួមកិច្ចប្រជុំកំពូលតាមវីដេអូជាមួយសមាជិកអាស៊ានទាំង១០បានប៉ុន្តែគាត់បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃទំនាក់ទំនងជាមួយតំបន់នេះ។

លោក O’Brien បានថ្លែងក្នុងពិធីបើកថា “ចំពេលមានវិបត្តិសេដ្ឋកិច្ច ភាពជាដៃគូយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិកនិងអាស៊ានកាន់តែមានសារៈសំខាន់នៅពេលយើងធ្វើការរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា”។

លោក Trump បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំ២០១៧ប៉ុន្តែបានបញ្ជូនតែតំណាងប៉ុណ្ណោះក្នុងអំឡុងកិច្ចប្រជុំពីរលើកចុងក្រោយ។

កិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ានដែលគាត់ត្រូវធ្វើជាម្ចាស់ផ្ទះក្នុងទីក្រុង Las Vegas កាលពីខែមីនាត្រូវបានលុបចោលដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩។

លោក Trump កំពុងមមាញឹកប្តឹងផ្តល់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្ងៃទី៣ខែវិច្ឆិកាដែលឈ្នះដោយអ្នកប្រជាធិបតេយ្យលោក Joe Biden។ លោកទទូចថា ខ្លួនជាជនរងគ្រោះនៃការលួចបន្លំសន្លឹកឆ្នោត។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសភាគច្រើនបានទទួលស្គាល់ជ័យជម្នះរបស់លោក Biden រួចទៅហើយ។

សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក O’Brien ក៏នឹងធ្វើជាតំណាងឲ្យសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំកំពូលអាស៊ីខាងកើតនៅយប់ថ្ងៃសៅរ៍ជាមួយអាស៊ានក៏ដូចជាប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ AP

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ37 seconds ago

ផ្អាកផ្ទះ​ជួល​មួយ​កន្លែង​​ទៀត​នៅ​ព្រះសីហនុ ក្រោយ​រក​ឃើញ​​​អ្នក​ស្នាក់​នៅ​វិជ្ជមាន​កូវីដ១៩​

ព័ត៌មានជាតិ14 mins ago

ថ្នាក់ដឹកនាំ​ខេត្តតាកែវ​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ​មួយចំនួនធំ ជូន​កងកម្លាំង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម​

ព័ត៌មានជាតិ27 mins ago

បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​internet មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១០​នាក់​និង​ដកហូត​សម្ភារ​កុំព្យូទ័រ​មួយចំនួន​

ព័ត៌មានជាតិ46 mins ago

ខេត្តព្រះសីហនុ សម្រេចយកទីតាំងសាលាបឋមសិក្សា និង អនុវិទ្យាល័យតេ ជោសែនកម្មករសម្រាប់ចាក់វ៉ាក់សាំង កូវីដ១៩

ព័ត៌មានជាតិ56 mins ago

ជនសង្ស័យ​ម្នាក់​ ហ៊ាន​ប្រើកណ្តាប់​​​ដៃ​វាយម្តាយ​រហូត​សន្លប់​ធំ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services