Connect with us

ព័ត៌មានអន្ដរជាតិ

ជំនួយមនុស្សធម៌ ទៅដល់ ហ្គាហ្សា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន

បានផុស

នៅ

ក្បួនរថយន្តដឹកជំនួយមនុស្សធម៌ដំបូង បានទៅដល់តំបន់ហ្គាហ្សាហើយ បន្ទាប់ពីបទឈប់បាញ់រវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ចូលជាធរមាន។

កាលពីថ្ងៃសុក្រ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ បានវិលត្រឡប់មកផ្ទះវិញ ឃើញទិដ្ឋភាពនៃការបំផ្លិចបំផ្លាញបន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល១១ថ្ងៃ។

មនុស្សជាង២៥០នាក់ត្រូវបានសម្លាប់ នៅក្នុងជម្លោះដែលភាគីទាំងសងខាង សុទ្ធតែអះអាងជ័យជម្នះរៀងៗខ្លួន។

កាលពីថ្ងៃសុក្រ អ៊ីស្រាអែលនិងប៉ាឡេស្ទីន បានវាយតម្លៃការខូចខាតដែលបង្កឡើងដោយអំពើហិង្សាដ៏អាក្រក់បំផុតចាប់តាំងពីឆ្នាំ២០១៤មក។

ជម្លោះនេះ បានវាយប្រហារតំបន់ហ្គាហ្សាយ៉ាងដំណំ ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ត្រូវផ្លាស់ទីលំនៅ និងរាប់ពាន់នាក់ទៀតមិនមានទឹកនិងអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់។

ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានចាប់ផ្តើមនៅថ្ងៃទី១០ខែឧសភា បន្ទាប់ពីមានភាពតានតឹងរវាងភាគីទាំពីរ រហូតដល់ឈានដល់ការប៉ះទង្គិចគ្នានៅឯវិហារ al-Aqsa ជាទីកន្លែងសក្ការៈបូជា គោរពដោយទាំងអ្នកកាន់សាសនាមូស្លីមនិងជ្វីហ្វ។

ហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ្គាហ្សា បានចាប់ផ្តើមបាញ់រ៉ុកកែត បន្ទាប់ពីបានព្រមានអ៊ីស្រាអែលឲ្យចាកចេញពីកន្លែងនោះ។ ប៉ុន្តែនៅទីបំផុត អ៊ីស្រាអែលក៏បើកការវាយប្រហារតាមច្រកអាកាស សងសឹកវិញ។

មនុស្សយ៉ាងតិច២៤៨នាក់ ដោយក្នុងនោះមានស្ត្រីនិងកុមារជាង១០០នាក់ ត្រូវបានសម្លាប់នៅតំបន់ហ្គាហ្សា។ ចំណែកនៅខាងអ៊ីស្រាអែល​ មនុស្ស១៣នាក់ ក្នុងនោះមានកុមារ២នាក់និងទាហានម្នាក់ ត្រូវបានសម្លាប់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC 

ចុចអាន៖ ប៉ាឡេស្ទីន អបអរ ជ័យជម្នះ គគ្រឹកគគ្រេង ធ្វើ ឲ្យ អ៉ីស្រាអែល ក្តៅ ព្រមាន វ៉ៃ ប្រហារ ជា ថ្មី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម