Connect with us

ព័ត៌មានអន្ដរជាតិ

លោក​​ប្រធានា​ធិបតី​​ ចូ​​ បៃដិន​​ សន្យា​​ជួយ​​កសាង​​ហ្គាហ្សា​​ឡើង​​វិញ​

បានផុស

នៅ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក ចូ បៃដិន កាល​ពី​ថ្ងៃ​សុក្រ​បាន​សន្យា​ជួយ​រៀប​ចំ​កិច្ច​ខិត​ខំ​ប្រឹង​ដើម្បី​កសាង​តំបន់ហ្គាហ្សា​ឡើង​វិញ និង​បាន​បញ្ជាក់​ថា ការ​បង្កើត​រដ្ឋប៉ាឡេស្ទីន​ជា​មួយ​អ៉ីស្រាអែល​​គឺ​ជា​ដំណោះ​ស្រាយ​​តែ​មួយ​គត់​ចំពោះ​ជម្លោះ​នេះ។

លោក បៃដិន ក៏​​មាន​ប្រសាសន៍​ដែរ​ថា លោក​បាន​ប្រាប់​ទៅ​ប្រជា​ជន​អ៉ីស្រាអែល​ឲ្យ​បញ្ឈប់​ការ​​ប្រយុទ្ធគ្នា​ទៅ​វិញ​ទៅ​មក​នៅ​តំបន់​ប្រឈម​ក្នុង​ទី​ក្រុង​យេរ៉ូសាឡឹម។

លោក ចូ បៃដិន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជាយ៉ាង​ណា លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ៖«មិន​មាន​ការ​​ប្រែ​ប្រួល​​​នៅ​​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​​របស់​ខ្ញុំ​​ទេ ការ​ប្តេជ្ញាចិត្ត​ចំពោះ​សន្តិសុខ​​របស់​អ៉ីស្រាអែល​» និង​បាន​បន្ថែម​ថា ដរាប​ណា​ តំបន់​នេះ​មិនទទួល​ស្គាល់​អត្ថិភាព​របស់​អ៉ីស្រាអែលច្បាស់លាស់​ទេ​​ នឹង​មិន​មាន​សន្តិភាព​ឡើយ។

គំនិត​នៃ​ដំណោះ​ស្រាយ​​ដែល​មាន​រដ្ឋ​ពីរ ដែល​រដ្ឋប៉ាឡេស្ទីន​មាន​អធិបតេយ្យ​ភាព​ជា​មួយអ៉ីស្រាអែល និង​យេរ៉ូសាឡឹម ដែល​ជា​រដ្ឋ​រួម​គ្នា​របស់​ពួក​គេ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ទូត​អន្តរជាតិ​រាប់​ទសវត្សរ៍​មក​ហើយ​ដែល​មាន​គោល​បំណង​បញ្ចប់​ជម្លោះ​អ៉ីស្រាអែល-ប៉ាឡេស្ទីន។

គោលនយោបាយ​សហរដ្ឋ​អាមេរិក​ស្ថិត​ក្រោមការ​ដឹក​នាំ​របសើ​លោក ដូណាល់ ត្រាំ ត្រូវ​បាន​គេ​រិះ​គន់​ថាជា​គាំទ្រអ៉ីស្រាអែល​យ៉ាង​ខ្លាំង​ ប៉ុន្តែ​ព្រងើយ​​នឹង​​ប្រជា​ជន​ប៉ាឡេស្ទីនទៅ​វិញ។

ផែន​ការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ត្រូវ​បាន​បង្កើត​ឡើយ​ដោយ​ទី​ប្រឹក្សា និង​ជា​កូន​ប្រសា​របស់​លោក ត្រាំ គឺ​លោក Jared​ Kushner ត្រូវ​បានធ្វើ​ឡើង​​​សម្រាប់​ការ​ផ្តល់​ដំណោះ​ស្រាយ​ដែល​មាន​រដ្ឋ​ពីរ។ ប៉ុន្តែ​​ផែន​ការ​​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា រដ្ឋ​ប៉ាឡេស្ទីន​​ មាន​​​អធិបតេយ្យភាព​​មានដែន​កំណត់​ ហើយ​អ៉ីស្រាអែល​គ្រប់​គ្រង​ជុំ​វិញ​សន្តិសុខ​លើ​រដ្ឋ​នោះ។ ផែន​ការ​នេះ​ត្រូវ​បាន​មេដឹក​នាំ​ប៉ាឡេស្ទីន​បដិសេធ។

កាល​ពី​ថ្ងៃ​សុក្រ លោក បៃដិន បាន​ទទួចឲ្យ​មាន​ដំណោះ​ស្រាយ​រដ្ឋ​ពីរ​ពេញ​លេញ។

លោក​មាន​ប្រសាសន៍​ថា ៖«មិន​មាន​ការ​ប្រែ​ប្រួល​នៅ​ក្នុង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ​ចំពោះ​សន្តិសុខរបស់​​អ៉ីស្រាអែល​ទេ ពេល​វេលា គ្មាន​ការ​ផ្លាស់​ប្តូរ គឺ​មិន​មាន​សោះ​ឡើយ។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នក​ពី​​អ្វី​ដែល​មាន​ការ​ផ្លាស់​ប្តូរ​មួយ។ ការ​ផ្លាស់​ប្តូរ​​នោះ​គឺ យើង​នៅ​តែ​ត្រូវ​ការ​ដំណោះ​ស្រាយ​ដែល​មាន​រដ្ឋ​ពីរ។ វា​ជា​ចម្លើយ​​តែ​មួយ​គត់ ចម្លើយ​តែ​មួយ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ AFP

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម