Connect with us

ព័ត៌មានអន្ដរជាតិ

WHO ថា តួលេខអ្នកស្លាប់ដោយកូវីដនៅទូទាំងពិភពលោក មានច្រើនជាង ២ ទៅ ៣ ដងនៃចំនួនបច្ចុប្បន្ន

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ទូទាំងពិភពលោក ពីជំងឺកូវីដ ១៩ អាចមានចំនួនទ្វេដង ឬបីដង នៃតួលេខដែលបានរាយការណ៍បច្ចុប្បន្នថា មានចំនួន ៣.៤ លាននាក់ ហើយខ្ពស់ដល់ ៨ លាននាក់ឯណោះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Samira Asma អ្នកវិទ្យាសាស្ត្រជាន់ខ្ពស់ផ្នែកទិន្នន័យ នៃអង្គការសុខភាពពិភពលោក បានប្រាប់ក្រុមអ្នកយកព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយថា ក្រឡេកមើលនិន្នាការ កាលពីអតីតកាលសម្រាប់ឆ្នាំ ២០២០ ចំនួនអ្នកស្លាប់ពិតប្រាកដ គឺប្រហែលជាខ្ពស់ជាង ២ ទៅ ៣ ដង នៃតួលេខបច្ចុប្បន្ន ។

លោកស្រី Samira Asma

លោកស្រីបាននិយាយតបទៅ នឹងសំណួររបស់ទីភ្នាក់ងារ Anadolu ថា “យើងដឹងថា មានអ្នកស្លាប់ចំនួន ៣.៤ លាននាក់ ត្រូវបានរាយការណ៍ជាផ្លូវការ រហូតដល់ខែនេះ ។ ប៉ុន្តែបើតាមការគណនា ការស្លាប់នោះគឺលើស ៣ លាននាក់ទៅហើយ គ្រាន់តែគិតត្រឹមឆ្នាំ ២០២០” ។

លោកស្រីបាននិយាយថា ជំងឺរាតត្បាតកូវីដ ១៩ នៅតែរីករាលដាល ហើយ WHO កំពុងឃ្លាំមើលការស្លាប់ នៅអាមេរិកឡាទីន និងអាស៊ី ជាពិសេសប្រទេសឥណ្ឌា និងនេប៉ាល់ ។ ដូច្នេះខ្ញុំគិតថា វាមានការស្លាប់ប្រហែលជា ៦ ទៅ ៨ លាននាក់ ត្រូវបានប៉ាន់ស្មាន ហើយនោះគឺជាការកត់សម្គាល់មួយប៉ុណ្ណោះ ។

ទន្ទឹមនោះ លោកស្រីបានកត់សម្គាល់ថា នៅក្នុងប្រទេសមួយចំនួន ប្រព័ន្ធរាយការណ៍ពីមូលហេតុ នៃការស្លាប់គឺខ្សោយ ។ ដូច្នេះ WHO អំពាវនាវប្រទេសទាំងអស់ ធ្វើឲ្យប្រសើរឡើង និងពង្រឹងនៅក្នុងប្រព័ន្ធទិន្នន័យ និងប្រព័ន្ធព័ត៌មានសុខភាពឲ្យរឹងមាំ” ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ នៅទូទាំងពិភពលោក មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ១៦៦,៤៦៦,៧៦២ ករណី និងមានអ្នកស្លាប់ចំនួន ៣,៤៥៧,៦០១ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ WHO បញ្ជាក់ច្បាស់ៗថា វ៉ាក់សាំងកូវីដ ដែលខ្លួនអនុម័ត មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម