Connect with us

ព័ត៌មានអន្ដរជាតិ

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ Boris​ នឹង​រៀប​ការ​ជា​មួយ​មិត្ត​ស្រី​អាយុ​៣៣​ឆ្នាំនៅ​ឆ្នាំ​ក្រោយ​

បានផុស

នៅ

លោក​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស Boris Johnson អាយុ​៥៦​ឆ្នាំ និង​មិត្ត​ស្រី​​ឈ្មោះ Carrie Symonds អាយុ​៣៣​ឆ្នាំ​បាន​កំណត់​ពេល​វេលា​រៀប​មង្គល​ការ​របស់​ពួក​គេ​ហើយ​គឺ​នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២។

អ្នក​​ទាំង​ពីរបាន​ទំនាក់​ទំនង​គ្នា​កាល​ពី​ឆ្នាំ​២០១៩ ប៉ុន្តែ​បាន​ពន្យា​ពេល​រៀប​ការ​ដោយ​សារ​វិបត្តិ​កូវីដ-១៩។  គេ​មិន​ទាន់​ដឹង​ទេ​ថា កន្លែង​ណា​ដែល​អ្នក​ទាំង​ពីរ​នឹង​ជ្រើស​រើស​សម្រាប់​ពិធី​មង្គល​ការ​​ ប៉ុន្តែ​អ្នក​សិទ្ធិ​ស្នាល​​​បាន​អះ​អាង​ថា ពួក​គេ​នឹង​រៀប​ចំ​ពិធី​មង្គលការ​ដែល​មាន​វត្តមាន​អ្នក​ចូល​រួម​ច្រើន​នៅ​ឆ្នាំ​ក្រោយ នៅ​ពេល​ដែល​វិបត្តិ​កូវីដ-១៩​​ដែល​គេ​សង្ឃឹម​ថា​នឹង​ផុត​រលត់។

លោក Johnson និង​នាង Symonds
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍បាន​ឲ្យ​ដឹង​ថា គេហដ្ឋាន​​ Chequers នៅ Buckinghamshire របស់លោក​នាយក​រដ្ឋ​មន្ត្រី Johnson ត្រូវ​បាន​គេ​ផ្តល់​គំនិត​ជា​កន្លែង​សម្រាប់​រៀប​ចំ​មង្គលការ​នេះ។ ទី​កន្លែង​ផ្សេង​​ទៀត​ដូច​ជា​ឧទ្យានសួន​សត្វ Kent’s Port Lympne ជា​កន្លែង​ដែល​កញ្ញា​ Symonds ធ្វើការ​ក៏​ត្រូវ​បាន​គេ​ផ្តល់​ជា​ជម្រើស​ដែរ។

លោក Johnson និង​កញ្ញា​​ Symonds  ជា​ប្តី​ប្រពន្ធមិន​ទាន់​រៀប​ការ​ទី​១​ដែល​រស់​នៅ Downing Street ជា​​កន្លែង​សម្រាប់​នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​រស់​នៅ​ដែល​បាន​ផ្លាស់​ទៅ​កាល​កំឡុង​ខែ​កក្កដា ឆ្នាំ​២០១៩។

លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​ស្នើ​សុំ​រៀប​ការ​​នៅ​ពេល​ថ្ងៃ​ឈប់​សម្រាក​នៅ Mustique ឯ​តំបន់​Caribbean ក្នុង​រយៈ​ពេល​ខ្លី បន្ទាប់​​ពី​គណបក្ស​របស់​លោក​បាន​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​​ជ្រើស​រើស​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៩។

កញ្ញា​ Symonds ត្រូវ​បាន​គេ​ដឹង​ថា​កម្រ​នៅ​ជា​មួយ​ Johnson ណាស់​កំឡុង​ពេល​យុទ្ធនាការណ៍​ឃោសនា​បោះ​ឆ្នោត​ ប៉ុន្តែ​​បាន​លើក​ដៃ​គ្រវី​ជា​មួយ​អនាគត​ស្វាមី​នៅ​លើ​ជណ្តើរ​ខាង​ក្រៅ​ទ្វារ​ខ្មៅ​ដ៏​ល្បី​ល្បាញ បន្ទាប់​ពី​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​របស់គណបក្ស​អភិរក្ស។

គេហដ្ឋាន Chequers នៅ Buckinghamshire

អ្នក​ទាំង​ពីរ​រស់​នៅ​ជា​មួយ​គ្នា​នៅ​អគារ​ដែល​មាន​បន្ទប់​​​គេង​ធំទូលាយ​ចំនួន​៤នៅ​ផ្ទះ​លេខ​ No 11 Downing Street ជំនួស​ឲ្យ​​ផ្ទះ​​ផ្លូវ​ការ​ដែល​មាន​បន្ទប់​គេង​តូច​ពីរ​​ No 10។ ពិធី​ភ្ជាប់​ពាក្យ និង​ដំណឹង​ដែល​កញ្ញា Symonds មាន​ផ្ទៃ​ពោះ​ត្រូវ​ប្រកាស​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​មុន និង​បាន​សម្រាល​កូន​ប្រុស​ម្នាក់​ឈ្មោះ Wilfred នៅ​ខែ​មេសា​មុន​នេះ។

តាម​ពិត​ទៅ​លោក Johnson ធ្លាប់​បាន​រៀប​ការ​ពីរ​ដង ប៉ុន្តែ​បាន​លែង​លះ​។ ជា​មួយ​អតីតភរិយា Marina Wheeler លោក​មាន​កូន​ស្រី​ពីរ​នាក់ និង​កូន​ប្រុស​២​នាក់។

អ្នក​ទាំង​ពីរ​ត្រូវ​បាន​គេ​ឃើញ​ថត​រូប​ជា​មួយ​គ្នា​កាល​ពី​ឆ្នាំ​២០១៨​ក្នុង​ពិធី​រ៉ៃ​អង្គាស​ប្រាក់​មួយ​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailmail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៥៤ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម