Connect with us

ព័ត៌មានអន្ដរជាតិ

រថភ្លើង២គ្រឿងបុកគ្នា កក្រើកទីក្រុង គូឡាឡាំពួរ

បានផុស

នៅ

មនុស្សជាង២០០នាក់បានរងរបួស ក្នុងហេតុការណ៍រថភ្លើងបុកគ្នា នៅរាជធានី គូឡាឡាំពួររបស់ប្រទេសម៉ាឡេស៊ី។

ប៉ូលិសនិយាយថា រថភ្លើងមួយគ្រឿង ដែលដឹកអ្នកដំណើរចំនួន២១៣នាក់ បានបុកជាមួយរថភ្លើងមិនមានដឹកមនុស្សមួយគ្រឿងទៀត នៅក្នុងផ្លូវរូងក្រោមដី ជិតអគារភ្លោះ Petronas Towers វេលាម៉ោងប្រហែល២០និង៤៥នាទី (ម៉ោងនៅម៉ាឡេស៊ី)។

រថភ្លើងមិនមានដឹកមនុស្សមួយគ្រឿងនោះ គឺទើបតែត្រូវបានជួសជុល ហើយកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នានៅលើផ្លូវតែមួយ។

អធិការប៉ូលិសខណ្ឌលោក Mohamad Zainal Abdullah បានប្រាប់អ្នកយកព័ត៌មានថា គ្មានសញ្ញាណាមួយបង្ហាញថា ហេតុការណ៍នេះបង្កឡើងដោយចេតនារបស់មនុស្សនោះទេ។

លោកនិយាយថា “យើងកំពុងធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ប៉ុន្តែយើងសង្ស័យថា ប្រហែលជាមានការទាក់ទងគ្នាមិនច្បាស់លាស់ ពីមជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការរបស់រថភ្លើង”។

លោកបានបន្ថែមថា ក្នុងចំណោមអ្នករងរបួសទាំង២១៣នាក់ មាន៤៧នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈ ១៦៦នាក់ផ្សេងទៀត រងរបួសស្រាល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ មនុស្សជិត១០០នាក់ ស្លាប់និងរបួស ក្នុងហេតុការណ៍បាក់ផ្លូវរថភ្លើងនៅ ម៉ិកស៊ិក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម