Connect with us

ព័ត៌មានអន្ដរជាតិ

WHA ផ្តោត​សំខាន់​លើ​ការ​បញ្ចប់​កូវីដ​-​១៩​ និង​ការ​​ត្រៀម​​ខ្លួន​សម្រាប់​ជំងឺ​ឆ្លង​បន្ទាប់

បានផុស

នៅ

មហា​សន្និបាត​សុខភាព​ពិភព​លោក (WHA) លើក​ទី​៧៤បាន​ចាប់​ផ្តើម​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​ដោយ​ផ្តោត​សំខាន់​លើ​ភាព​បន្ទាន់​នៃ​ការ​បញ្ចប់​ការរាត​ត្បាត​កូវីដ-១៩ និង​ការ​ការពារ​​សម្រាប់​វីរុស​ឆ្លង​បន្ទាប់​តាម​រយៈ​ការ​បង្កើត​ពិភព​លោក​​ដែល​មាន​សុខភាព​កាន់​តែ​ល្អ សុវត្ថិភាព​ជាងមុន​ និង​​​ត្រឹម​ត្រូវ។

យោង​តាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បង្ហាញ​ថា រយៈ​ពេល​ជាង​មួយ​ឆ្នាំ ​​កូវីដ-១៩​បាន​​​កើន​ឡើង​ជា​សកល​ដល់​​​​៤០​ដង​​នៃ​ការ​ឆ្លងដល់​​មនុស្ស​ជាង​១៦០​លាន​នាក់ និង​ករណី​​ស្លាប់​កើន​ដល់​១១​ដង​ដែល​បាន​ផ្តាច់​ជីវិត​មនុស្ស​ជាង​៣​លាន​នាក់។​

នៅ​ពេល កូវីដ-១៩​​បន្ត​គំរាម​កំហែង​ដល់​សុខភាព និង​សុខមាលភាព​មនុស្ស  មហា​សន្និបាត​សុខភាព​ពិភព​លោក​រយៈ​ពេល​៩​ថ្ងៃ​ត្រូវ​បាន​គេ​រំពឹង​ថា ផ្តោត​ជា​ចម្បង​លើ​ការ​ត្រៀម​​បង្ការ​ និង​ការ​ឆ្លើយ​ចំពោះ​ការ​រីក​រាល​ដាល។

មហា​សន្និបាត​ WHA តាម​អនឡាញ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​សន្ទរកថា​បើក​មហា​សន្និបាត WHA អគ្គនាយក​​ WHO លោក​ Tedros Adhanom Ghebreyesus បាន​អំពាវ​នាវ​ឲ្យ​រដ្ឋ​ជា​សមាជិក​ត្រូវ​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​របស់​ខ្លួន​ហោច​ណាស់​បាន​១០​%​នៅ​ត្រឹម​ខែ​កញ្ញា និង​ឲ្យបាន​៣០​%​ត្រឹម​បំណាច់​ឆ្នាំ​២០២១ ដែលមាន​ន័យ​ថា វ៉ាក់សាំង​២៥០​លាន​ដូស​ដល់​មនុស្ស​​ក្នុង​ប្រទេស​ចំណូលទាប និង​មធ្យម​ត្រឹម​រយៈ​ពេល​៤​ខែ​ប៉ុណ្ណោះ។

លោកបាន​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ចែក​រំលែក​វ៉ាក់សាំង​របស់​ខ្លួន​ឥឡូវ​នេះ និង​ឲ្យ​បាន​លឿន​ដល់​កម្មវិធី COVAX ដែល​ជា​គម្រោង​អន្តរជាតិ​រៀប​ចំ​ដោយ WHO សម្រាប់​ការ​ចែក​ចាយ​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ដល់​ប្រទេស​ទូទាំង​ពិភព​លោក។

លោក​ប្រធាន WHO ក៏​បាន​គូស​បញ្ជាក់​ថា ការ​អនុវត្ត​នៃ​បទ​ប្បញ្ញត្តិ​សុខភាព​អន្តរជាតិ​មិន​ស៊ី​សង្វាក់​​គ្នា​ទេ ហើយ​មិន​បានឈាន​ដល់​កម្រិត​នៃ​ការ​ប្តេជ្ញា​ចិត្ត និង​សកម្មភាព​ត្រូវ​ការ​កំឡុង​ពេល​កូវីដ-១៩។

លោក​ថា ៖«កត្តាជំរុញ​ធំ​បំផុត​មួយ​នៃ​កូវីដ-១៩​គឺ​កង្វះ​សាមគ្គី និង​ការ​ចែក​រំលែក​ជា​អន្តរជាតិ។ យើង​អាច​ត្រឹម​តែដោះ​ស្រាយ​ចំពោះ​​បញ្ហា​ទន់​ខ្សោយ​ជា​មូលដ្ឋាន​ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​​ជាប់​កាតព្វកិច្ច​រវាង​ប្រទេស​ដើម្បី​ផ្តល់​គ្រឹះ​រឹង​មាំ​សម្រាប់​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ។ សន្ធិ​សញ្ញា​ស្តីពី​ការ​ត្រៀម​​បង្ការ​ និង​ការ​ឆ្លើយ​ជំងឺ​ឆ្លង​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ត្រូវ​បាន​លើក​ឡើង»។

មុន​ពេល​មហា​សន្និបាត​ WHA ធ្វើ​ឡើង របាយការណ៍ជា​ច្រើន​​នៃ​ការ​ត្រួត​ពិនិត្យ និង​អនុសាន៍​​​របស់​​​គណៈកម្មាធិការ និង​ក្រុម​​របស់​ WHO ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ រាប់​បញ្ចូល​ទាំងរបាយការណ៍​ចម្បង​របស់​ក្រុម​ឯករាជ្យ​សម្រាប់​ការ​ត្រៀម​បង្ការ​ និង​ការ​ឆ្លើយ​តប​ជំងឺ​ឆ្លង។​

ក្រុម​ដែល​ត្រូវ​បាន​អគ្គនាយក WHO បាន​សន្និដ្ឋាន​ថា កូវីដ-១៩​ គឺ​ជា​គ្រោះ​មហន្តរាយ​ដែល​អាច​ការពារ​បាន និង​ថា មាន​ចំណុច​ខ្សោយ​នៅ​គ្រប់​ចំណុច​ទាំង​​អស់​នៅ​ក្នុង​ខ្សែ​សង្វាក់​នៃ​ការ​​ត្រៀម​​បង្ការ​ និង​ការ​ឆ្លើយ​តប។ ក្រុម​ក៏​បាន​ជំរុញ​ឲ្យមាន​ប្រព័ន្ធ​អន្តរជាតិ​ថ្មី​មួយ​សម្រាប់​​​ត្រៀម​បង្ការ​ និងការ​​ឆ្លើយ​ជំងឺ​ឆ្លង​ដើម្បី​នបញ្ឈប់​ជំងឺ​ឆ្លង​​ដែល​អាច​ផ្ទុះ​នា​ពេល​អនាគត​។

របាយការណ៍​​ផ្សេង​ទៀត​គឺ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​ស្តី​ពីមុខ​ងារ​នៃ​បទ​ប្បញ្ញត្តិ​សុខភាព​អន្តរជាតិ​ ២០០៥ (IHR)​កំឡុង​ពេល​ការ​ឆ្លើយ​តបកូវីដ-១៩បាន​លើក​ឡើងថា រដ្ឋ​ជា​សមាជិក WHO ខ្វះ​ការ​អនុវត្ត​​តាម​កាតព្វកិច្ចជាក់​លាក់​ដែល​ស្ថិត​ក្រោម IHR ជា​ពិសេស​ការ​ត្រៀម​បង្ការ ដែល​បាន​ធ្វើ​ឲ្យ​កូវីដ-១៩រាល​ដាល​ក្លាយ​ជា​​​អាសន្ន​សុខភាព​ពិភព​លោក។

ទន្ទឹម​ជា​មួយ​គ្នា​នេះ គណៈកម្មាធិការ​ត្រួត​ពិនិត្យ និង​ពិគ្រោះ​យោបល់ឯករាជ្យ​សម្រាប់​កម្មវិធី​សុខភាព​អាសន្ន​របស់ WHO បាន​ណែនាំ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា WHO ត្រូវ​ពង្រីក​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​​​នាំ​មក​នូវ​ជំងឺ​ឆ្លង​រាត​ត្បាត​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដែល​វិធី​សាស្ត្រ​ពិភព​លោក​ទាំង​មូល​​​ផ្អែក​លើ​​ពហុភាគីនិយមត្រូវ​​តែ​យក​មក​ប្រើ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Xinhua​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម