Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រី អ៊ីស្រាអែល បញ្ចេះ អាមេរិក កុំឲ្យចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញ

បានផុស

នៅ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានជំរុញឲ្យសហរដ្ឋអាមេរិក បញ្ចៀសការចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលជាការសន្យាក្នុងយុទ្ធនាការឈានមុខគេមួយ របស់ប្រធានាធិបតីអាមេរិក Joe Biden ។

លោក Netanyahu បានចេញសេចក្តីអត្ថាធិប្បាយនេះ បន្ទាប់ពីមានកិច្ចប្រជុំរួមគ្នា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken ដែលថ្មីៗនេះបានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា ក្នុងគោលបំណងដើម្បីជំរុញកិច្ចចរចាសន្តិភាព ចំពេលមានបទឈប់បាញ់គ្នាដែលនៅតែមាន រវាងមន្រ្តីអ៊ីស្រាអែល និងប៉ាឡេស្ទីន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Netanyahu បាននិយាយថា “ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនត្រលប់ទៅរក ​ផែនការ​សកម្មភាព​រួម (JCPOA) ចាស់នោះទេ ពីព្រោះយើងជឿជាក់ថា កិច្ចព្រមព្រៀងនេះបានបើកផ្លូវសម្រាប់អ៊ីរ៉ង់ មានឃ្លាំងអាវុធនុយក្លេអ៊ែរ ជាមួយនឹងភាពស្របច្បាប់អន្តរជាតិ” ។

ទន្ទឹមនោះលោក Blinken ក៏បានសង្កត់ធ្ងន់ដែរថា សហរដ្ឋអាមេរិកនឹងបន្តពិគ្រោះយោបល់ជាមួយអ៊ីស្រាអែល ទាក់ទងនឹងការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ឡើងវិញ ។

លោករដ្ឋមន្ត្រីបាននិយាយថា “យើងនឹងបន្តពង្រឹងគ្រប់ផ្នែកទាំងអស់ នៃភាពជាដៃគូយូរអង្វែងរបស់យើង ។ ហើយនោះរួមមាន ការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយអ៊ីស្រាអែលដូចយើងបានធ្វើនៅពេលនេះ អំពីការចរចាដែលកំពុងបន្តនៅទីក្រុងវីយែន ជុំវិញការវិលត្រលប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់” ។

គួរបញ្ជាក់ថា ការកត់សម្គាល់កាលពីថ្ងៃអង្គារ មិនមែនជាលើកទីមួយទេ ដែលមន្រ្តីអ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ថា បានផលិតអាវុធនុយក្លេអ៊ែរ ឬចង់ដើរតាមផ្លូវបែបនេះ ។ នៅឆ្នាំ ២០១៩ ដោយមិនបានផ្តល់ភ័ស្តុតាងនោះ លោក Netanyahu បានអះអាងថា អ៊ីរ៉ង់កំពុងប្រើប្រាស់ទីតាំងមួយ នៅជិតទីក្រុង Abadeh ដើម្បីអនុវត្តការពិសោធន៍សារធាតុអ៊ុយរ៉ានីញ៉ូម ដែលនឹងជួយអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក បញ្ជាក់ច្បាស់ៗនៅតែគាំទ្រពេញទំហឹងលើសិទ្ធិរបស់ អ៊ីស្រាអែល ក្នុងការការពារខ្លួនប្រឆាំងគ្រាប់រ៉ុកកែតបាញ់ចេញពីតំបន់ហ្គាហ្សា

ចុចអាន ៖ រកឃើញមីស៊ីល និងគ្រាប់មិនទាន់ផ្ទុះរបស់ អ៊ីស្រាអែល ជិត ៣០០ គ្រាប់ ក្រោយបាញ់យកៗលើតំបន់ហ្គាហ្សា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម