Connect with us

ព័ត៌មានអន្ដរជាតិ

ច្រើន​ឡើង​ៗ​ហើយ! គិត​មក​ដល់​ពេល​នេះ វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា កំពុង​សាយ​ភាយ​ដល់​ប្រទេស​ជាង ៥៣ ហើយ

បានផុស

នៅ

របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​បង្ហាញ​ថា ​វីរុស​បំប្លែង​ខ្លួន​ដែល​ត្រូវ​បាន​រក​ឃើញ​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ​បច្ចុប្បន្ន​នេះ​វត្តមាននៅ​ប្រទេស​ចំនួន ៥៣​ ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ទីភ្នាក់ងារ UN ក៏​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​​ខ្លួន​ថា បាន​ទទួល​ព័ត៌មាន​ពី​ប្រទេស​និង​តំបន់​ចំនួន ៧ បន្ថែម​ទៀត ​ប៉ុន្តែ​នៅ​មាន​ប្រភព​ក្រៅ​ផ្លូវការ​ដែល​ខ្លួន​ត្រូវ​ពិនិត្យ​បន្ថែម​ទៀត។

វ៉ារ្យង់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា B.1.617 ត្រូវ​បាន​រក​ឃើញ​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នៅ​ចុង​ឆ្នាំ​មុន។ ប្រភេទ​រង​ចំនួន​បី​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ B.1.617.1 មាន​វីរុស​ដើម B.1.617, B.1.617.2 និង B.1.617.3 ហើយ​វីរុស​នីមួយៗ​មាន​ហ្សែន​ខុស​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ។

WHO បាន​និយាយ​ថា ​វ៉ារ្យង់ B.1.617 បាន​បង្ហាញ​ពី​ការ​ឆ្លង​កាន់​តែ​ខ្ពស់ ​ប៉ុន្តែ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​និង​ហានិភ័យ​នៃ​ការ​ឆ្លង​នៅ​តែ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។

នៅ​ទូទាំង​ពិភពលោក​កាល​ពី​សប្ដាហ៍​មុន​ ចំនួន​ករណី​ថ្មី​និង​មរណភាព​បន្ត​ថយ​ចុះ ​ដោយ​មាន​ករណី​ថ្មី​ប្រមាណ ៤.១ លាន​ករណី​ និង​មាន​អ្នក​ស្លាប់​ថ្មី ៨៤,០០០ នាក់​បាន​ថយ​ចុះ ១៤ភាគរយ និង១២ភាគរយ បើ​ប្រៀបធៀប​នឹង​សប្ដាហ៍​មុន។

ទោះបី​ជា​មាន​ការ​ធ្លាក់​ចុះ​នៃ​និន្នាការ​ពិភពលោក​ក្នុង​រយៈពេល ៤ សប្ដាហ៍​កន្លងមក​នេះ​ក៏​ដោយ ​ក៏​ករណី​នៃ​ការ​ស្លាប់ នៅ​តែ​ខ្ពស់​ ហើយ​ការ​កើន​ឡើង​គួរ​ឲ្យ​កត់សម្គាល់​ត្រូវ​បាន​គេ​សង្កេត​ឃើញ​នៅ​ក្នុង​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក៕

ប្រែសម្រួល៖ ​សាង​ ស្រីល័ក្ខ

ប្រភព៖cgtn N Bangkok post

ចុចអាន៖អង់គ្លេស​អះអាង​ការ​សិក្សា​ថ្មី​ថា​ វ៉ាក់សាំង​ Pfizer​ និង​ AZ មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា

ចុចអាន៖រាល​ដាល​ច្រើន​ឡើងៗ​ហើយ! ប្រទេស​រងគ្រោះ​ដោយ​កូវីដ​ខ្លាំង​បំផុត​ទី​ពីរ​នៅ​អាស៊ី ​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​របស់​ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម