Connect with us

ព័ត៌មានអន្ដរជាតិ

ថ្លៃ​ចំណាយ​ព្យាបាលអ្នកជំងឺ​កូវីដ​ សម្រាប់​ជន​ជាតិ​ថៃ​​ក្នុង​ម្នាក់

បានផុស

នៅ

លោក​វេជ្ជបណ្ឌិត Tares Krassanairawiwong អគ្គនាយក​នៃ​នាយកដ្ឋាន​គាំទ្រ​សេវាកម្ម​សុខភាព ​​(NHSO) បាន​មាន​ប្រសាសន៍​ថា ​អ្នក​ជំងឺ​ជនជាតិ​ថៃ​ដែល​បាន​​ឆ្លង​កូវីដ ១៩ នឹង​ទទួល​ការ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ទាំង​មន្ទីរពេទ្យ​រដ្ឋ​និង​ឯកជន​ណា​មួយ​ដែល​មាន​នៅ​ក្នុង​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​អ្នក​ជំងឺ​ម្នាក់ៗ (NHSO) ​នឹង​បង់​ប្រាក់​រហូត​ដល់ ៧,២០០ បាត ( ២៣០ ដុល្លា)​ សម្រាប់​ថ្នាំ​ពេទ្យ​ ហើយចំនួន ១,៥០០ បាត ​( ៤៨ ដុល្លា ) ក្នុង​មួយ​យប់​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ឬ​ឯកជន ​និង​ប្រហែល ៣,៨០០ បាត (១២២ ដុល្លារ ) សម្រាប់​ការ​ព្យាបាល​ផ្សេងៗ​ទៀត ទាក់ទង​នឹង​ការ​ថែទាំ​អ្នក​ជំងឺ ។

លោក​វេជ្ជបណ្ឌិត Jadej Thammatacharee មាន​ប្រសាសន៍​ថា អ្នក​ជំងឺ​មិន​ចាំ​បាច់​បង់​ថ្លៃ​ទេ​ ទោះបី​​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ក៏​ដោយ ​ព្រោះ NHSO នឹង​បង់​ជំនួស​ទាំងអស់ ។ ហើយ​ជា​មធ្យម​យើង​បង់​ថ្លៃ​មន្ទីរពេទ្យ​ឯកជន​ប្រហែល ១០០,០០០ បាត (៣១៩,៨៩៨ ដុល្លា) ក្នុង​​អ្នក​ជំងឺ​ម្នាក់​ ដែល​មាន​កម្រិត​ស្រាល​និង​​​ចំនួន ៨០០,០០០ ទៅ ១ លាន​បាត​ (៣,១៩៨,៩៧៧ )​ សម្រាប់​ករណី​ធ្ងន់ធ្ងរ។ ប៉ុន្តែ​សម្រាប់​អ្នក​ជំងឺ​ដែល​ចង់​បាន​ភាព​ឯកជន​ឬ​សេវាកម្ម​ពិសេស​ណាមួយ​ នឹង​ត្រូវ​បង់​ប្រាក់​ដោយ​ខ្លួនឯង​ផ្ទាល់ ។

ដោយឡែក​សម្រាប់​មន្ទីរពេទ្យ​ឯកជន​ផ្សេង​ទៀត​បាន​បង្ហើប​ថា​ ចំពោះ​អ្នក​ជំងឺ​ដែល​មាន​រោគ​សញ្ញា​ស្រាល​ឬ​គ្មាន​រោគ​សញ្ញា​នឹង​ត្រូវ​បង់​ប្រាក់ ៤០,០០០បាត​ (១,២៨០ដុល្លារ) សម្រាប់​ការ​ស្នាក់​នៅ​រយៈពេល ១៤ ថ្ងៃ​​ក្នុង​មន្ទីរពេទ្យ។ ប្រសិន​បើ​អ្នក​ជំងឺ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ ដូចជា ​ជំងឺ​បេះដូង​ឬ​ទឹកនោមផ្អែម​ដែល​មិន​អាច​គ្រប់គ្រង​បាន​ នោះ​នឹង​កើន​ឡើង​ដល់ ២០០,០០០ បាត (៦,៤០២ ដុល្លារ ) ។

ក្នុង​ករណី​ធ្ងន់ធ្ងរ​ដែល​ការ​យកចិត្តទុកដាក់​និង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ​ត្រូវ​ចំណាយ​ពេល​មួយ​ខែ ​តម្លៃ​អាច​នឹង​កើន​ឡើង​ដល់ ១ លាន​បាត (៣១,៩៨៩ ដុល្លារ) ទៅ ១.៥ លាន​បាត(៤៨,០១២ ដុល្លារ)។

ទោះ​យ៉ាង​ណា​ប្រសិន​បើ​អ្នក​ជំងឺ​បដិសេធ​ដំណើរការ​ដែល​រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ ហើយ​ជ្រើសរើស​​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដោយ​ខ្លួនឯង​ផ្ទាល់ នោះ​ពួកគេ​នឹង​ត្រូវ​ចំណាយ​ខុស​គ្នា​រវាង​ថ្នាំ​ពេទ្យ​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល ​និង​ថ្លៃ​សេវា​ពី​មន្ទីរពេទ្យ​ឯកជន ។

ថ្លៃ​សេវាកម្ម​ដូចជា​ថ្លៃ​ឈ្នួល​របស់​អ្នកឯកទេស​និង​ការ​ផ្គត់ផ្គង់​ថ្នាំ​នៅ​មន្ទីរពេទ្យ​ឯកជន​និង​កន្លែង​រដ្ឋ​គឺ​ខុស​គ្នា​ ហើយ​ការ​ព្យាបាល​លើ​អ្នក​ជំងឺ​ក៏​ខុស​គ្នា​ដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thaipbsworld

ចុចអាន៖ថ្លៃចំណាយរបស់ជនបរទេសនៅថៃ​ សម្រាប់ការព្យាបាលកូវីដរយៈពេល ១ សប្ដាហ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម