Connect with us

ព័ត៌មានអន្ដរជាតិ

បំពាន​បំរាមកូវីដពេក​​ ឥណ្ឌូណេស៊ី​កាត់​ទោស​មេដឹក​នាំឥស្លាម​ម្នាក់​ជាប់​គុក​៨ខែ

បានផុស

នៅ

នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ តុលាការ​ឥណ្ឌួណេស៊ី​មួយ​បាន​កាត់ទោស​បព្វជិត​ដែល​ជា​មេ​ដឹក​នាំ​​មូស្លីម​​រឹង​រូស​ម្នាក់​ឈ្មោះ Rizieq Shihab ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៨​ខែ និង​ពិន័យ​ជា​ប្រាក់ ១៤០០​ដុល្លារ​អាមេរិក​ពី​បទ​បំពាន​បំរាម​​​កូវីដ-១៩ បន្ទាប់​ពី​វិល​ត្រឡប់​មក​ពីនិរទេស​ខ្លួន​កាល​ពី​ឆ្នាំ​មុន។

សវនាការ​ដែល​​បាន​​ផ្សាយ​ផ្ទាល់​​​​បង្ហាញពី​លោក​ Rizieq ដែល​ជា​មេដឹក​នាំ​នៃ​ក្រុម​រណសិរ្ស​អ្នកការពារ​អ៊ីស្លាម​ (FPI) បាន​ស្លៀក​ពាក់​អាវ​ពណ៌​ស ឈ្នូត ​ពាក់​ម៉ាស និង​ពាក់​អង្កាំ​អធិដ្ឋាន។

លោក Rizieq Shihab
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចៅ​ក្រម​ Suparman Nyompa បាន​ផ្តន្ទាទោស​លោក​ Rizieq ឲ្យ​​ជាប់​ពន្ធនាគារ​ពី​បទ​រំលោទ​លើ​​ច្បាប់​​ចត្តាឡីស័កពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ជួប​ជុំ​ជា​ច្រើន​ ក្នុង​នោះ​មាន​ទាំង​ពិធី​រៀប​មង្គល​ការ​កូន​ស្រី​របស់​លោក​ដែល​មាន​មនុស្ស​រាប់​ពាន់​នាក់​ចូល​រួម។

លោក​ក៏​ត្រូវ​បាន​ពិន័យ​​ដាច់​ដោយ​ឡែក​មួយ​ទៀត​សម្រាប់​កា​រៀប​ចំ​ពិធី​នៅ​សាលាឥស្លាម​មួយ​កន្លែង​នៅ​ខេត្ត West Java។

ព្រះ​រាជអាជ្ញា​បាន​ស្វែង​រក​ការ​កាត់​ទោសឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​ពី​បទ​ញុះញង់​ឲ្យ​បរិស័ទ​របស់​គាត់​ចូល​រួម​ការ​ជួប​ជុំ​មនុស្ស​ច្រើន ទោះ​បី​ជា​គាត់​ត្រូវ​បាន​ជម្រុះ​ចោល​ការ​ចោទ​ប្រកាន់។

ប៉ូលិស​ប្រហែល​ជា​៣​០០០​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ជុំ​វិញ​តុលាការ​នៅ East Jakarta មុន​ពេលសាល​ក្រម​ត្រូវ​បាន​ប្រកាស ប៉ុន្តែ​មិន​មាន​ការ​តវ៉ា​ធំ​ដោយ​អ្នក​គាំទ្រ​របស់​គាត់​ទេ។

លោក Rizieq  បាន​វិល​មក​កាន់​ប្រទេស​ឥណ្ឌូណេស៊ី​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន បន្ទាប់​ពី​​​រត់​ភៀស​ខ្លួន​ទៅ​នៅ​ប្រទេស​អារ៉ាប់​ប៊ីសាអូឌីត​រយៈ​ពេល​៣​ឆ្នាំដោយ​សារប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ពី​​រឿងអាស​អាភាស និង​ប្រមាថម​នោគមវិជ្ជារដ្ឋ។ ក្រោយ​មក បទ​ចោទ​ប្រកាន់​ទាំង​ពីរ​នេះ​ត្រូវបាន​​ដក​ចេញ។

ប៉ូលិស​ការពារ​ពេល​បើក​សវនាការ

អ្នក​គាំទ្រ​​រាប់​ពាន់​នាក់​បាន​ទៅ​កាន់​ព្រលាន​យន្តហោះ​ដើម្បី​ទទួល​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​វិញរបស់​​លោក​ ហើយ​បន្ទាប់​មក​ក៏​បាន​ចូល​ក្នុង​កម្មវិធី​ដែល​មនុស្ស​ច្រើន​ជា​បន្ត​បន្ទាប់ បើ​ទោះ​ជា​បំរាម​កូវីដ-១៩​បាន​រឹត​ត្បិត​ពី​ការ​ជួប​ជុំ នៅ​ពេល​ប្រទេស​ឥណ្ឌូណេស៊ី​បាន​កំពុង​ទទួល​រង​វិបត្តិជំងឺ​ឆ្លង​នេះ​ដ៏​ធ្ងន់​ធ្ងរ​។

ក្រុម​អ្នក​ច្បាប់​របស់​​លោក​​បាន​អះ​អាង​ថា ករណីទាំង​នេះ​គឺមាន​ហេតុ​ផល​នយោបាយ និង​ជា​ផ្នែក​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​​គៀប​សង្កត់​លើ​​មេ​ដឹក​នាំ​ឥស្លាម​ម្នាក់​​នេះ​ដែល​មាន​ឥទ្ធិពល និង​​មាន​សំឡេងខ្លាំង​​​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រជា​ជន​ឥស្លាម​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៩ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៥៩ នាទី មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា១ ម៉ោង មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម