Connect with us

ព័ត៌មានអន្ដរជាតិ

ពល​រដ្ឋ​ហ្វីលីពីន​មួយ​ចំនួន​ជឿ​លើ​ការ​ព្យាបាល​កូវីដ​ដោយ​ខ្ញី ទឹក​ឃ្មុំ​

បានផុស

នៅ

ប្រជាពលរដ្ឋហ្វីលីពីនមួយចំនួននៅតែមានជំនឿលើការព្យាបាលជំងឺកូវីដ-១៩ដោយខ្ញី ទឹកឃ្មុំ និងក្រូចឆ្មាជាដើមដែលបានធ្វើឲ្យប្រទេសនេះមានអ្នកស្ទាក់ស្ទើរទៅចាក់វ៉ាក់រហូតដល់៦៨%ក្នុងការទៅចាក់វ៉ាក់សាំង។

តាមការស្ទង់មតិរបស់ស្ថានីយ៍បរិយាកាសសង្គម (SWS) បានធ្វើលើមនុស្ស១២០០នាក់នៅខែឧសភានេះ អ្នកឆ្លើយតប៦៨%គឺមិនច្បាស់លាស់ ឬគ្មានឆន្ទៈចាក់វ៉ាក់សាំងទេ។ កង្វល់ដ៏ធំបំផុតរបស់ពួកគេគឺអាចមានផលប៉ះពាល់ ឬថា ពួកគេអាចនឹងស្លាប់ដោយសារវ៉ាក់សាំង។

ប្រជា​ជន​ហ្វីលីពីន​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាពិសេសប្រជាជនមួយចំនួននៅជាប់អារម្មណ៍នឹងបទពិសោធកាលពីឆ្នាំ ២០១៧ នៅហ្វីលីពីនបានបញ្ឈប់ការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយ បន្ទាប់ពីក្រុមហ៊ុនផលិតវ៉ាក់សាំងបារាំង Sanofi Pasteur បានរកឃើញថា វ៉ាក់សាំងការពារជំងឺគ្រុនឈាម Dengvaxia របស់ខ្លួនមានផលវិបាកដោយអចេតនាដល់អ្នកជំងឺដែលមិនធ្លាប់បានចាក់វ៉ាក់សាំងការពារជំងឺនេះ។

ឥឡូវនេះ មន្ត្រី និងបុគ្គលិកសុខាភិបាលហ្វីលីពីនបានកំពុងផ្សព្វផ្សាយដើម្បីឲ្យសាធារណជនកាន់តែមានជំនឿចិត្តលើវ៉ាក់សាំងការពារកូវីដ-១៩។

ប៉ុន្តែលោកវេជ្ជបណ្ឌិត Mike Marasigan មន្ត្រីវេជ្ជសាស្ត្រនៅនាយកដ្ឋានសុខាភិបាលទីក្រុង Quezon បានលើកឡើងថា ក្រុមដែលពិបាកឈានទៅដល់គឺសហគមន៍ក្រក្រី។

លោកថា ៖«យើងជួបការលំបាកនឹងក្រុមមនុស្សដែលធ្លាប់បានបាក់ទឹកចិត្ត។ ពួកគាត់ក៏ជាកង្វល់របស់យើងដែរនៅពេលយើងសួរព័ត៌មានពាក់ព័ន្ធនឹងរោគសញ្ញា។ យើងរឹតតែពិបាកបញ្ចុះបញ្ចូលពួកគេឲ្យទៅចាក់វ៉ាក់សាំងថែមទៀត»។

ស្ត្រីចូលនិវត្តរ៍ឈ្មោះ Letty Zambrona អាយុ៦៥ឆ្នាំនៅតំបន់ Paranaque ក្នុងទីក្រុងម៉ានីល បានប្រាប់ថា គាត់នឹងមិនចាក់វ៉ាក់សាំងទេ ទោះជាគាត់ស្ថិតក្នុងក្រុមមនុស្សងាយរងគ្រោះក៏ដោយ ហើយគាត់មានជំងឺទឹកនោមផ្អែម និងលើសឈាមថែមទៀត។

អ្នកស្រី Zambrona មានប្រសាសន៍ថា ៖«វាពិតជាមានផលប៉ះពាល់មែនដែលខ្ញុំមិនចង់ចាក់វ៉ាក់សាំង។ ពីព្រោះខ្ញុំបានឮតាមទូរទស្សន៍ ដូចជាកើតមានឈាមកកក្នុងខួរក្បាល»។

អ្នកស្រីបានឲ្យដឹងថា ប្តីរបស់អ្នកស្រីក៏មានអារម្មណ៍ដូចគាត់ដែរ ហើយពួកគាត់សុខចិត្តប្រើថ្នាំបុរាណប្រសើរជាង។
អ្នកស្រី Zambrona មានប្រសាសន៍ថា ៖«យើងគ្មានការព្រួយបារម្ភទេ បើយើងមានរោគសញ្ញានោះភ្លាមៗ។ តាមពិតទៅ វាប្រសើរជាង ព្យាបាលដោយខ្ញី ក្រូចឆ្មា ទឹកឃ្មុំ ដែលទាំងអស់អាចជាបាន»។

លោក Marasigan បានបញ្ជាក់ថា ជនជាតិហ្វីលីពីនមួយចំនួនគិតថា កូវីដ-១៩នឹងមិនឆ្លងពួកគាត់ទេ។ នៅពេលពួកគេបានជួបនឹងអាកាសធាតុផ្សេងៗ ដូចជាធាតុអាកាសពុល និងអ្វីគ្រប់យ៉ាង ពួកគេគិតថាជាប្រព័ន្ធភាពស៊ាំការពារ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN & scmp

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម