Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តព្រមាន អំពីការលេចឡើង “កំពូលវីរុសកូវីដបំប្លែងខ្លួន”

បានផុស

នៅ

អ្នកជំនាញបានព្រមានថា កំណែថ្មីនៃ “កំពូលវីរុសបំប្លែងខ្លួន” ក្លាយចេញពីមេរោគកូវីដ-១៩ នឹងកើតឡើងនាពេលអនាគត ហើយនៅពេលនេះ យើងទើបតែស្ថិតក្នុងដំណាក់កាលចាប់ផ្តើមប៉ុណ្ណោះ។

មានវីរុសកូវីដបំប្លែងខ្លួនប្រភេទថ្មីៗជាច្រើនរួចទៅហើយ ដែលបានវិវត្តទៅជាមេរោគរីករាលដាលយ៉ាងឆាប់រហ័ស និងមានសមត្ថភាពគេចផុតពីប្រព័ន្ធភាពស៊ាំ។

ប៉ុន្តែលោក Ravi Gupta សាស្រ្តាចារ្យផ្នែកមីក្រូជីវសាស្ត្រ នៅសកលវិទ្យាល័យ Cambridge ចក្រភពអង់គ្លេស បាននិយាយថា នាពេលអនាគត វីរុសនឹងធ្វើរឿងចម្លែកៗជាច្រើនទៀត។

Surge testing is currently used to try and keep a handle on new variants. Pictured: A unit at the Civic Centre in Uxbridge, Hillingdon, west London, May 25

វីរុសនឹងព្យាយាមធ្វើឲ្យខ្លួនកាន់តែមានប្រសិទ្ធភាពក្នុងការឆ្លងទៅមនុស្ស នៅពេលដែលប្រជាជនបង្កើនភាពស៊ាំ។

លោកសាស្ត្រាចារ្យ Gupta បានព្រមានថា វាតែងតែធ្វើឲ្យមនុស្ស ប្រឈមនឹងការស្លាប់ថ្វីបើមានវ៉ាក់សាំងក៏ដោយ។

ស្របពេលជាមួយគ្នានោះ សមាជិកក្រុមប្រឹក្សាវិទ្យាសាស្ត្ររដ្ឋាភិបាល Nervtag បាននិយាយថា វីរុសកូវីដ-១៩ មិនអាចទាយទុកជាមុនបានទេ ហើយយើងមិនគួរទុកចិត្ដជ្រុកពេកឡើយ។

Explained: What we know of the new mutant strain of coronavirus in UK | The  News Minute
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្រ្តាចារ្យ Rupta បានប្រាប់សន្និសីទសារព័ត៌មានមួយថា “វីរុសនឹងធ្វើរឿងចម្លែកៗ។ ខ្ញុំចង់និយាយថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ខ្ញុំគិតថា វានឹងបញ្ចូលគ្នា អ្នកនឹងទទួលបានកំពូលវីរុសបំប្លែងខ្លួន ខ្ញុំជឿដូច្នេះ”។

នៅពេល វីរុសបំប្លែងខ្លួន២ប្រភេទលាយបញ្ចូលគ្នា វាបង្កើតបានជា វីរុសកូនកាត់ ហើយបច្ចុប្បន្ន រឿងនេះបានកើតឡើងរួចទៅហើយ។ ការលាយបញ្ចូលនេះ គឺជាកត្តាសំខាន់សម្រាប់វីរុស ក្នុងការវិវឌ្ឍន៍ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ ផ្ទុះជំងឺប៉េស្តដ៏សាហាវមួយប្រភេទនៅអាហ្វ្រិក អ្នកឆ្លងហើយ ក្អួតឈាមដល់ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម