Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញអ្នកឈ្នះប្រាក់រង្វាន់ ១ លានដុល្លារ លើកដំបូងក្នុងកម្មវិធីចាក់វ៉ាក់សាំងបានលុយនៅ អាមេរិក

បានផុស

នៅ

ស្ត្រីម្នាក់នៅរដ្ឋ Ohio សហរដ្ឋអាមេរិក បានឈ្នះរង្វាន់ទឹកប្រាក់ ១ លានដុល្លារជាលើកដំបូង ក្នុងកម្មវិធីចាក់វ៉ាក់សាំងបានលុយ ដើម្បីលើកទឹកចិត្តដល់ការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋនិយាយថា អ្នកឈ្នះប្រាក់រង្វាន់ឈ្មោះ Abbigail Bugenske វ័យ ២២ ឆ្នាំ ស្ថិតក្នុងចំណោមមនុស្ស ២.៧៥ លាននាក់ដែលបានចុះឈ្មោះចាក់វ៉ាក់សាំង និងកម្មវិធីចាប់ឆ្នោតនេះ ។ អ្នករស់នៅរដ្ឋ Ohio ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ដែលបានទទួលការចាក់វ៉ាក់សាំងដូសដំបូង មានសិទ្ធិទទួលបានការចាប់ឆ្នោតប្រចាំសប្តាហ៍ ។

នាង Abbigail Bugenske អ្នកឈ្នះប្រាក់រង្វាន់

ស្ត្រីនោះបាននិយាយថា នាងបានស្រែកខ្លាំងៗ នៅពេលដែលនាងបានឮព័ត៌មាននេះ ។ នាងមិនមានគម្រោងឈប់ពីការងារជាវិស្វករមេកានិកនោះទេ ហើយនាងនឹងវិនិយោគប្រាក់រង្វាន់ជាច្រើននេះ ។

ទន្ទឹមនោះ រដ្ឋក៏បានប្រកាសអ្នកឈ្នះឆ្នោតដាច់ដោយឡែក សម្រាប់កុមារអាយុពី ១២ ទៅ ១៧ ឆ្នាំដែលបានចាក់វ៉ាក់សាំងផងដែរ ។ អ្នកឈ្នះនឹងទទួលបានអាហារូបករណ៍ រយៈពេល ៤ ឆ្នាំ រៀននៅសាកលវិទ្យាល័យរដ្ឋ រួមមានថ្លៃសិក្សា បន្ទប់ស្នាក់នៅ អាហារ និងសៀវភៅសិក្សាជាដើម ។

មន្ត្រីរដ្ឋនិយាយថា ចំនួនអ្នកទទួលការចាក់វ៉ាក់សាំងប្រចាំថ្ងៃបានធ្លាក់ចុះ ប៉ុន្តែកំពុងកើនឡើងជាថ្មីម្តងទៀត បន្ទាប់ពីរដ្ឋបានប្រកាសអំពីការចាប់ឆ្នោត ហើយរហូតមកដល់ពេលនេះ មានចំនួនលើសពី ៣០,០០០ នាក់ហើយ ។

បន្ថែមពីនេះ កម្មវិធីលើកទឹកចិត្តសម្រាប់ការចាក់វ៉ាក់សាំង ក៏មាននៅផ្នែកផ្សេងទៀតនៃសហរដ្ឋអាមេរិក ផងដែរ ដោយក្នុងនោះរង្វាន់រួមមាន ទទួលបានស្រាបៀរឥតគិតថ្លៃ និងសំបុត្រទស្សនាការប្រកួតបាល់ទាត់ ក្នុងក្របខ័ណ្ឌកំពូល Major League ជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ដើម្បីបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំង រដ្ឋមួយនៅ អាមេរិក បើកទីតាំងចាក់តាមស្ថានីយ៍រថភ្លើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម