Connect with us

ព័ត៌មានអន្ដរជាតិ

ទោះជួបសង្គ្រាមស៊ីវិល ១០ ឆ្នាំ ប្រជាជនស៊ីរីនៅតែពេញចិត្តបោះឆ្នោតឲ្យលោក Assad ជាប់ជាប្រធានាធិបតីអាណត្តិទី ៤ ជាមួយសំឡេងជិត ១០០ ភាគរយ

បានផុស

នៅ

សភាស៊ីរីបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានឈ្នះឆ្នោតអាណត្តិ ៧ ឆ្នាំរបស់លោក ជាលើកទី ៤ ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Hamoudeh Sabbagh ប្រធានសភាបាននិយាយថា លោក Assad បានឈ្នះសំឡេងឆ្នោត ៩៥.១ ភាគរយ ផ្ទុយពីសំឡេង ៨៨.៧ ភាគរយ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៤ ។ លោកបាននិយាយថា ប្រហែល ១៤ លាននាក់ នៃអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ១៨ លាននាក់ទាំងក្នុង និងក្រៅប្រទេសស៊ីរី បានបោះឆ្នោតរបស់ពួកគេ ខណៈអត្រាអ្នកទៅបោះឆ្នោតមានរហូតដល់ ៧៨.៦៤ ភាគរយ ។

ទន្ទឹមនោះ លោក al-Assad បានសរសេរនៅលើទំព័រហ្វេសប៊ុក នៃយុទ្ធនាការឃោសនារបស់លោកថា “អរគុណដល់ប្រជាជនស៊ីរីទាំងអស់ ចំពោះការយល់ដឹងខ្ពស់នៃគំនិតជាតិនិយម និងការចូលរួមគួរឲ្យកត់សម្គាល់របស់ពួកគេ សម្រាប់អនាគតកុមារ និងយុវជនរបស់ប្រទេសស៊ីរី សូមចាប់ផ្តើមពីថ្ងៃស្អែក នូវយុទ្ធនាការការងាររបស់យើង ដើម្បីកសាងក្តីសង្ឃឹម និងកសាងប្រទេសស៊ីរី” ។

ការបោះឆ្នោតត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ដោយការិយាល័យបោះឆ្នោតបើករហូតដល់ពាក់កណ្តាលអធ្រាត្រ ។

រដ្ឋាភិបាលស៊ីរីបាននិងកំពុងលើកទឹកចិត្តដល់អ្នកបោះឆ្នោត ឲ្យបោះឆ្នោតគាំទ្រអនាគតរបស់ប្រទេសស៊ីរី ។ ការបោះឆ្នោតបង្ហាញថា ប្រទេសស៊ីរីកំពុងដំណើរការជាធម្មតា ទោះបីជាជម្លោះអូសបន្លាយដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១១ ក៏ដោយ ។

នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០០០ លោក Assad បានស្នងតំណែងឪពុករបស់លោកគឺលោក Hafez al-Assad ជាប្រធានាធិបតីស៊ីរី ។ យោងតាមរដ្ឋធម្មនុញ្ញស៊ីរីបច្ចុប្បន្ន ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០១២ ប្រធានាធិបតីស៊ីរីមានសិទ្ធិឈរឈ្មោះ ជាប្រធានាធិបតី ២ ដងដែលមានន័យថា នេះជាអាណត្តិចុងក្រោយរបស់លោក Assad ក្នុងតំណែង ។

ការបោះឆ្នោតនៅឆ្នាំនេះ គឺជាការបោះឆ្នោតប្រធានាធិបតីទី ២ នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះស៊ីវិល អស់រយៈពេលមួយទសវត្ស ដែលបានសម្លាប់មនុស្សជាង ៣៨៨,០០០ នាក់ ផ្លាស់ទីលំនៅរាប់លាននាក់ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ប្រទេសដែលកំពុងរ៉ាំរ៉ៃដោយសង្គ្រាមស៊ីវិលជាង ១០ ឆ្នាំត្រៀមរៀបចំការបោះឆ្នោត ប្រធានាធិបតី នៅខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម