Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហបុរី ត្រៀមចាក់វ៉ាក់សាំងការពារកូវីដ ដល់សិស្សសាលា នៅមុនថ្ងៃបើកបវេសនកាលចូលរៀន

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី លោក Vivian Balakrishnan បាននិយាយនៅក្នុងបទសម្ភាសន៍ នៅលើកញ្ចក់ទូរទស្សន៍ CNN ថា ប្រទេសសិង្ហបុរីគ្រោងនឹងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ដល់សិស្សសាលា នៅមុនថ្ងៃបើកបវេសនកាលចូលរៀន ហើយបន្ទាប់មកចាក់ដល់អ្នកដែលមានសិទ្ធិទទួលបានវ៉ាក់សាំងផ្សេងទៀត ដើម្បីបង្កើនល្បឿនយុទ្ធនាការនៅទូទាំងប្រទេស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Balakrishnan បាននិយាយថា “ជំហានបន្ទាប់របស់យើង គឺយើងនឹងចាក់វ៉ាក់សាំងដល់សិស្សសាលា ដែលជាក្មេងជំទង់ ដើម្បីត្រៀមបើករដូវកាលថ្នាក់រៀន សម្រាប់អ្នករាល់គ្នានៅប្រទេសសិង្ហបូរី ។ ដំបូងឡើយ ប្រទេសនេះអះអាងថា ប្រជាជនដែលមានសិទ្ធិទទួលបានវ៉ាក់សាំង នឹងទទួលការចាក់ដូសដំបូងនៅដំណាច់ខែសីហា” ។

យុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសសិង្ហបុរី បច្ចុប្បន្នបើកសម្រាប់អ្នកដែលមានអាយុលើសពី ៤០ ឆ្នាំ  រួមជាមួយក្រុមអាទិភាពដូចជា បុគ្គលិកជួរមុខ បុគ្គលិកមន្ទីរពេទ្យ និងបុគ្គលិកអាកាសយានដ្ឋាន ជាដើម ។

ប្រហែល ៣៧ ភាគរយនៃប្រជាជនសិង្ហបុរី បានចាក់វ៉ាក់សាំងដូសដំបូង ដែលជាអត្រាមួយខ្ពស់ជាងប្រទេសដែលមានសេដ្ឋកិច្ច រីកលូតលាស់នៅអាស៊ី ហើយស្មើនឹងអត្រាមធ្យមរបស់សហភាពអ៊ឺរ៉ុប ប៉ុន្តែនៅពីក្រោយសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសដែលមានហិរញ្ញវត្ថុនៅមជ្ឈិមបូព៌ា ដូចជា អ៊ីស្រាអែល អារ៉ាប់រួម និងកាតា ។

ប្រទេសសិង្ហបុរីគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើនដែលភាគច្រើននៅក្នុងទ្វីបអាស៊ី បានរក្សាចំនួនការឆ្លង និងការស្លាប់ដោយជំងឺកូវីដ ១៩ តិចបំផុត ហើយបានព្យាយាមបើកប្រទេសឡើងវិញ ។

ប៉ុន្តែទីក្រុងនានាបានបន្តរឹតបន្តឹងព្រំដែនរបស់ខ្លួន បន្ទាប់ពីករណីឆ្លងកើនឡើងនាពេលថ្មីៗនេះ ក្នុងនោះបានបញ្ឈប់ការបរិភោគអាហារទល់មុខគ្នា តម្រូវឲ្យសិស្សសាលាភាគច្រើនរៀនសូត្រនៅផ្ទះ និងកំណត់ការជួបជុំគ្នា ជាអតិបរមាត្រឹមតែ ២ នាក់ប៉ុណ្ណោះ ។

ដូច្នេះយុទ្ធនាការចាក់វ៉ាក់សាំង ដែលកំពុងរីករាលដាលខ្លាំងនេះ បានក្លាយជាកូនសោររបស់ប្រទេសសិង្ហបុរី ក្នុងការបើកដំណើរការប្រទេសម្តងទៀតនេះ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសសិង្ហបុរី មានករណីឆ្លងជំងឹកូវីដ ១៩ សរុប ៦១,៩៤០ ករណី និងមានអ្នកស្លាប់ ៣២ នាក់ ខណៈមានអ្នកជាសះស្បើយ ៦១,៣៧២ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bloomberg

ចុចអាន ៖ ក្រុម​ជំនាញ​ សិង្ហបុរី​ បញ្ជាក់​ វ៉ាក់សាំង​ Pfizer​-​BioNTech​ មាន​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​ចំពោះ​កុមារ​​អាយុ ​១២​ ដល់​ ១៥ ​ឆ្នាំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម