ព័ត៌មានអន្ដរជាតិ
ថៃ កំពុងសិក្សា យកឈាមសត្វត្រកួត ទៅព្យាបាលកូវីដ និងជំងឺកាចសាហាវមួយទៀត
ក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យកំពូលមួយ ក្នុងប្រទេសថៃ កំពុងធ្វើការសិក្សាដើម្បីរកមើលថា តើឈាមពីសត្វត្រកួត អាចត្រូវបានប្រើដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកនិងកូវីដ-១៩បានដែរឬអត់។

ពពួកសត្វដែលត្រូវបានការពារនេះ គឺមានប្រព័ន្ធភាពស៊ាំដ៏មានឥទ្ធិពល, អាចរស់នៅក្នុងទឹកកខ្វក់និងស៊ីសាច់រលួយ ហើយក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ពួកគេចង់ទម្លាយអាថ៌កំបាំងរបស់សត្វប្រភេទនេះ។
លោក Jitkamol Thanasak សាស្រ្តាចារ្យនៅមហាវិទ្យាល័យពេទ្យសត្វ នៃសកលវិទ្យាល័យ Mahidol កំពុងដឹកនាំក្រុមមួយ ដែលសិក្សាអំពីលក្ខណៈប្រូតេអ៊ីន ក្នុងផ្នែកមួយនៃប្រព័ន្ធការពារភាពស៊ាំរបស់សត្វត្រកួត។

ពួកគេត្រូវបានផ្តល់ការអនុញ្ញាតពីរដ្ឋាភិបាល ឲ្យប្រមូលសំណាកឈាមពីសត្វត្រកួត។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ប្រូតេអ៊ីនក្នុងខ្លួនសត្វត្រកួត អាចរារាំងការលូតលាស់កោសិកាមហារីកនិងបាក់តេរីមួយចំនួន។
ពួកគេប៉ាន់ស្មានថា ឥទ្ធិពលបែបនេះ ក៏អាចពង្រីកដល់ការយកឈ្នះវីរុសនានា រួមទាំងកូវីដ-១៩ ផងដែរ បើទោះបីជា គេមិនទាន់ដឹងច្បាស់ក៏ដោយ។

ជំហានបន្ទាប់គឺត្រូវបញ្ជាក់ឲ្យច្បាស់ៗថា ឈាមរបស់សត្វត្រកួត អាចរារាំងកោសិកាមហារីកនិងបាក់តេរីប្រភេទណាខ្លះ ហើយត្រូវមិនប៉ះពាល់ដល់កោសិកា មានសុខភាពល្អនៅក្នុងខ្លួន។
ពួកគេរំពឹងថា នឹងបញ្ចប់ការសិក្សាដំបូងរបស់ពួកគេលើឈាមសត្វត្រកួត នៅត្រឹមចុងឆ្នាំ២០២១ ហើយបន្ទាប់មកត្រូវធ្វើតេស្ត ថាតើវាអាចប្រឆាំងនឹងជំងឺផ្តាសាយ ផ្តាសាយបក្សីនិងកូវីដ-១៩បានដែរឬទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ វីរុសបំប្លែងខ្លួនប្រភេទថ្មី មានប្រភពចេញពីប្រទេសក្បែរកម្ពុជា កំពុងរាលដាលនៅ អង់គ្លេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


