Connect with us

ព័ត៌មានអន្ដរជាតិ

ប្រសើរណាស់! អឺរ៉ុប អនុម័តចាក់វ៉ាក់សាំង Pfizer-BioNTech ដល់កុមារអាយុ ១២ ទៅ ១៥ ឆ្នាំ

បានផុស

នៅ

ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) កាលពីថ្ងៃសុក្រ បានអនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer-BioNTech ចំពោះកុមារដែលមានអាយុ ១២ និង ១៥ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Marco Cavaleri ប្រធាន​ក្រុម​យុទ្ធសាស្ត្រ​វ៉ាក់សាំង​របស់ EMA បាននិយាយនៅឯសន្និសីទកាសែតមួយ ក្នុងទីក្រុង ព្រុចសែល ថា “គណៈកម្មាធិការឱសថរបស់ EMA បានយល់ព្រមក្នុងការប្រើវ៉ាក់សាំង Pfizer-BioNTech សម្រាប់មនុស្សវ័យជំទង់ពី ១២ ទៅ ១៥ ឆ្នាំ” ។

លោក Marco Cavaleri ប្រធាន​ក្រុម​យុទ្ធសាស្ត្រ​វ៉ាក់សាំង​របស់ EMA

លោកបានពន្យល់ថា ការសាកល្បងព្យាបាលដោយមានការចូលរួម ពីមនុស្សវ័យជំទង់ជាង ២,០០០ នាក់ បានបង្ហាញពីការឆ្លើយតបដែលមានភាពស្រដៀងគ្នា ឬប្រសើរជាងប្រព័ន្ធភាពស៊ាំ បើប្រៀបធៀបនឹងមនុស្សវ័យក្មេងផ្សេងទៀត ហើយផលប៉ះពាល់ក៏ស្រាល ធៀបនឹងមនុស្សវ័យជំទង់ដទៃទៀត បន្ទាប់ពីចាក់វ៉ាក់សាំង ។

ទន្ទឹមនោះ យោងតាមអនុសាសន៍របស់និយតករឱសថ សហភាពអឺរ៉ុបបានឲ្យដឹងថា គណៈកម្មការអឺរ៉ុប ក៏នឹងកែប្រែអាជ្ញាប័ណ្ណទីផ្សារ នៃការចាក់វ៉ាក់សាំងនេះ ដោយផ្លាស់ប្តូរអាយុចាក់ ដល់មនុស្សវ័យក្មេងបំផុតពី ១២ ឆ្នាំទៅ ១៦ ឆ្នាំ ផងដែរ ។

ផ្អែកលើសេចក្តីសម្រេចនេះ ប្រជាជាតិក្នុងសហភាពអឺរ៉ុប នឹងមានសេរីភាពក្នុងការសម្រេចថាតើ ត្រូវពន្យារយុទ្ធនាការចាក់វ៉ាក់សាំងដល់ក្មេងជំទង់ ឬក៏យ៉ាងណាដោយខ្លួនឯង ។

គួរបញ្ជាក់ថា វ៉ាក់សាំង Pfizer-BioNTech គឺជាវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដំបូងបង្អស់ ដែលត្រូវបានអនុញ្ញាតនៅសហភាពអឺរ៉ុប សម្រាប់ការចាក់ដល់មនុស្សវ័យជំទង់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ប្រទេសអាស៊ាន​មួយ​នេះ​អនុញ្ញាត​ប្រើ​វ៉ាក់សាំង​ Pfizer បន្ទាន់​ដល់​ក្មេងអាយុ​​ ១២-១៥ ឆ្នាំ

ចុចអាន ៖ អង់គ្លេស​អះអាង​ការ​សិក្សា​ថ្មី​ថា​ វ៉ាក់សាំង​ Pfizer​ និង​ AZ មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម