Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសបំប្លែងខ្លួន៧ប្រភេទ កំពុងវាយប្រហារវៀតណាម ក្នុងនោះមាន១ប្រភេទជា វីរុសកូនកាត់ដ៏សាហាវ ឆ្លងតាមខ្យល់

បានផុស

នៅ

ក្រសួងសុខាភិបាលវៀតណាម បានប្រកាសថា វីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទថ្មី ដែលជាការបង្កាត់ពូជរវាងវីរុសអង់គ្លេសនិងឥណ្ឌា ត្រូវបានរកឃើញនៅក្នុងប្រទេស វៀតណាម។

ព័ត៌មានអំពីវីរុសកូនកាត់នេះ ត្រូវបានប្រកាសដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ​Nguyen Thanh Long ហើយលោកបានពណ៌នាថា វីរុសនេះពិតជាមានគ្រោះថ្នាក់ណាស់។

មកទល់ពេលនេះ ប្រទេសវៀតណាម បានរកឃើញវីរុសបំប្លែងខ្លួនចំនួន៧ប្រភេទហើយ ដោយក្នុងនោះមានដូចជា B.1.222, B.1.619, D614G, B.1.1.7 ឬគេស្គាល់ថាជាវីរុសអង់គ្លេស, B.1.351, A.23.1 និង B.1.617.2 ដែលគេស្គាល់ថាជាវីរុសឥណ្ឌា។

VGP News | Viet Nam Stands Ready to Assist Cambodia in COVID-19 Fight, Health  Minister Says - Viet Nam Stands Ready to Assist Cambodia in COVID-19 Fight, Health  Minister Says

គេហទំព័រ VnExpress បានដកស្រង់សម្តីលោក Long ដែលនិយាយថា ក្នុងពេលឆាប់ៗ វីរុសបំប្លែងខ្លួនកូនកាត់នេះ នឹងត្រូវបានដាក់ឈ្មោះឲ្យ ហើយនឹងផ្តល់ព័ត៌មានលម្អិតអំពីវីរុសនេះ។

លោក Long ក៏បាននិយាយផងដែរថា លទ្ធផលនៃមន្ទីរពិសោធន៍បានបង្ហាញថា វីរុសនេះអាចចម្លងបានកាន់តែសាហាវ ហើយវាចម្លងយ៉ាងឆាប់រហ័សតាមរយៈខ្យល់អាកាស។

ស្របពេលជាមួយគ្នានោះដែរ លោកបានស្តីបន្ទោសថាចំពោះវីរុសកូនកាត់ថ្មីនេះ សម្រាប់ការកើនឡើងនៃករណីឆ្លងយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសវៀតណាម។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានកំណត់វីរុសបំប្លែងខ្លួនចំនួន៤ ថាជាមេរោគដែលត្រូវព្រួយបារម្ភ ក្នុងនោះមានវីរុសដែលមានដើមកំណើតនៅចក្រភពអង់គ្លេស ឥណ្ឌា ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky News

ចុចអាន៖ គួរបារម្ភ វៀតណាម រក ឃើញ វីរុស បំប្លែង ខ្លួន ឥណ្ឌា និង អង់គ្លេស ចម្រុះ គ្នា ឆ្លងកាន់ តែ លឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម