Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូស្តែងៗ ថតជាប់ពលរដ្ឋឥណ្ឌា ទម្លាក់សពអ្នកជំងឺកូវីដ ពីលើស្ពានចូលទន្លេ

បានផុស

នៅ

វីដេអូគួរឲ្យរន្ធត់មួយបានបង្ហាញពី សាកសពអ្នកជំងឺកូវីដ-១៩ ត្រូវបានគេបោះចូលទៅក្នុងទឹកទន្លេ។ 

វីដេអូនេះ ត្រូវបានគេថតជាប់នៅក្នុងរដ្ឋ Uttar Pradesh ជាកន្លែងដែលមានសាកសពរាប់ពាន់នាក់ ត្រូវបានគេកប់នៅក្នុងរណ្តៅរាក់ៗតាមមាត់ទន្លេគង្គា ហើយខ្លះទៀតត្រូវបានគេបោះចោលទៅក្នុងទន្លេ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជុំវិញពិភពលោកកាលពីប៉ុន្មានសប្តាហ៍មុន។

ហេតុការណ៍នេះ ត្រូវបានថតជាប់ដោយពលរដ្ឋ ដែលកំពុងបើកបរនៅក្នុងស្រុក Balrampur កាលពីថ្ងៃទី២៨ឧសភា។

Coronavirus: Shocking Video Shows Covid Patient's Body Being Thrown In River  In UP

នៅក្នុងវីដេអូនោះ បុរសពីរនាក់ ដែលមានម្នាក់ពាក់ឈុតការពារ ត្រូវបានគេមើលឃើញកំពុងលើកសាកសពនៅលើស្ពាន បម្រុងបោះចូលទៅក្នុងទន្លេ។

ក្រោយមក ប្រធានផ្នែកវេជ្ជសាស្រ្តស្រុក Balrampur បានបញ្ជាក់ថា សាកសពនេះ ពិតជាអ្នកជំងឺកូវីដមែន។ សាច់ញាតិទាំងពីរនាក់ត្រូវបានចាប់ខ្លួន។

UP: Relatives throw COVID patient's body in Rapti river - video Dailymotion

រដ្ឋាភិបាលបានបញ្ជាឲ្យរដ្ឋភាគខាងជើងត្រូវធានាថា សាកសពនឹងមិនត្រូវបោះចោលចូលទៅក្នុងទន្លេទៀតទេ។ រដ្ឋាភិបាលក៏បានស្នើដល់រដ្ឋនានា ឲ្យបង្កើនការល្បាតនៅតាមបណ្តោយដងទន្លេផងដែរ ដើម្បីបញ្ឈប់ការអនុវត្តបែបនេះ ដែលមើលទៅដូចជាកំពុងរីកសាយភាយដោយសារតែភាពក្រីក្រនិងកង្វះការយល់ដឹង៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NDTV

ចុចអាន៖ វិបត្តិ​​កូវីដ​មហា​វេទនា​ ​ពល​រដ្ឋ​ឥណ្ឌា​ក្រី​ក្រ​រាប់​រយ​លាន​នាក់​ជួប​ទុក្ខ​​ធំ​បន្ថែម​ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម