Connect with us

ព័ត៌មានអន្ដរជាតិ

ទៀតហើយ អាមេរិក ! ក្រុមក្មេងទំនើងបាញ់រះនៅខាងក្រៅការប្រគំតន្ត្រីរដ្ឋ Florida ស្លាប់ និងរបួសជាង ២០ នាក់

បានផុស

នៅ

ប៉ូលិសក្នុងតំបន់បាននិយាយថា មនុស្ស ២ នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ២០ នាក់បានរងរបួស នៅពេលដែលក្រុមក្មេងទំនើង ៣ នាក់បានបាញ់រះទៅលើហ្វូងមនុស្ស នៅខាងក្រៅការប្រគំតន្ត្រីមួយ នៅភាគខាងជើងនៃទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក ។ ការបាញ់ប្រហារដ៏ខ្លាំងក្លានេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅឯសាលបុកប៊ីយ៉ាមួយកន្លែង នៅអគារពាណិជ្ជកម្មក្បែរតំបន់ Miami Gardens ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយកដ្ឋានប៉ូលិសនៅតំបន់នោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តំបន់នេះត្រូវបានរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ហើយមានម្ចាស់ជំនួយជាច្រើនកំពុងឈរនៅខាងក្រៅ ។ ក្រោយមក រថយន្តប្រភេទ Nissan Pathfinder SUV ត្រូវបានគេមើលឃើញ បើកចូលជិតដល់កន្លែងកើតហេតុ នៅពេលដែលក្រុមក្មេងទំនើង ៣ នាក់បានចេញពីរថយន្តនោះ ហើយបានចាប់ផ្តើមបាញ់រះទៅលើហ្វូងមនុស្ស” ។

បន្ទាប់មកអ្នកទាំង ៣ បានរត់គេចខ្លួនពីកន្លែងកើតហេតុ ។ ប៉ូលិសមិនទាន់មានការពិពណ៌នា អំពីជនដៃដល់ទាំង ៣ នាក់នោះនៅឡើយទេ ហើយបានអំពាវនាវដល់អ្នកណាម្នាក់ ដែលមានព័ត៌មានស្តីពីការបាញ់ប្រហារ ឬអ្នកបាញ់ប្រហារ ដើម្បីទាក់ទងទៅក្រុមបញ្ឈប់ឧក្រិដ្ឋកម្ម នៅទីក្រុង Miami ។

ប៉ូលីសបាននិយាថា នៅពេលដែលពួកគេបានមកដល់ ពួកគេបានរកឃើញមនុស្ស ២ នាក់ស្លាប់ ហើយយ៉ាងហោចណាស់អ្នករងរបួស ២០ នាក់ បានទៅដល់មន្ទីរពេទ្យ ខណៈម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

នៅក្នុងសារ Twitter ប្រធាននាយកដ្ឋានលោក Alfredo Ramirez បានថ្កោលទោសចំពោះសកម្មភាពនេះថា ជាការកំសាកដែលប្រើអំពើហិង្សាដោយកាំភ្លើង ។ ទាំងនេះគឺជាឃាតករឈាមត្រជាក់ ដែលបានបាញ់សម្លាប់មនុស្សជាច្រើន ដោយមិនរើសមុខ ហើយយើងនឹងស្វែងរកយុត្តិធម៌” ។

សហរដ្ឋអាមេរិកមានប្រវត្តិយូរអង្វែង និងឈឺចាប់នៃអំពើហិង្សាដោយកាំភ្លើង ដោយមានចំនួនអ្នកបាញ់សម្លាប់ជារៀងរាល់ថ្ងៃ ក៏ដូចជាការសម្លាប់រង្គាលខ្ពស់ ហើយភាគច្រើនដាក់គោលដៅ លើសាលារៀន កន្លែងធ្វើការ និងមជ្ឈមណ្ឌលលក់ទំនិញជាដើម ខណៈឃាតកម្មទាំងនោះភាគច្រើនប្រើកាំភ្លើង ហើយបានកើនឡើងនៅក្នុងប្រទេស កាលពីមួយឆ្នាំកន្លងមក ។

ទន្ទឹមនោះប្រធានាធិបតី Joe Biden កាលពីខែមុន បានដាក់ឈ្មោះអំពើហិង្សា នៅសហរដ្ឋអាមេរិកថាជា “ការរីករាលដាល” និង “ភាពអាម៉ាស់Caអន្តរជាតិ” ។ មានមនុស្សស្លាប់ជាង ៤៣,០០០ នាក់ដែលជាប់ទាក់ទងនឹងអំពើហិង្សាដោយកាំភ្លើង រួមទាំងការធ្វើអត្តឃាត នៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ក្រោយបាញ់រះជាបន្តបន្ទាប់ លោក បៃដិន អំពាវនាវជាថ្មីឲ្យពិនិត្យច្បាប់គ្រប់គ្រងកាំភ្លើងតឹងរ៉ឹងជាងមុន

ចុចអាន ៖ អាមេរិក​ បាញ់​ប្រហារ​ទី​​សាធារណៈ​ទៀត​ហើយ​សម្លាប់​មនុស្ស​ ៨ នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម