ព័ត៌មានអន្ដរជាតិ
ម៉ាស ៤ ប្រភេទមានសមត្ថភាពច្រោះភាគល្អិតបានល្អ និងការពារពីបាក់តេរីអាក្រក់នៅអំឡុងកូវីដ
ពាក់ម៉ាសរក្សាសុវត្ថិភាពក្នុងសម័យកូវីដ មិនមែនចេះតែពាក់ឲ្យបាននោះទេ ប៉ុន្តែម៉ាសល្អបំផុតមានសមត្ថភាពច្រោះភាគល្អិតខ្ពស់ និងជួយការពារមេរោគនៃបាក់តេរីអាក្រក់ដែលតោងជាប់ម៉ាស។
ម៉ាស ៤ ប្រភេទខាងក្រោមនេះ ធានាទាំងគុណភាពនិងការផលិត ដែលបានទទួលស្គាល់ពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC)។
១ ម៉ាស Airhole
ម៉ាសមួយនេះត្រូវបានរចនាឡើងសម្រាប់អ្នកចូលចិត្តចេញទៅក្រៅឬទៅកន្លែងមានមនុស្សច្រើនទេ។ ម៉ាសនេះមិនត្រឹមផលិតឡើងដើម្បីការពារមនុស្សពីធាតុល្អិតផ្សេងៗឡើយ តែវាក៏ត្រូវបានផលិតឡើងដោយផ្អែកលើគោលការណ៍ណែនាំរបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ផងដែរ។
ម៉ាស Airhole មានប្រហោងខ្យល់ ដកដង្ហើមស្រួលនិងមានបីស្រទាប់ ដែលទីពីរគឺជាស្រទាប់ polypropylene សម្រាប់ការពារបន្ថែមប្រឆាំងនឹងភាគល្អិតនៃដង្ហើម។
២ ម៉ាស Airinum
ម៉ាសនេះជួយការពារប្រឆាំងនឹងការបំពុលខ្យល់ ផ្សែងអ័ព្ទ លំអងធូលីនិងអាឡ័កស៊ី ជាពិសេសគឺបាក់តេរីនៃភាគល្អិត។ ម៉ាសAirinumត្រូវបានសាកល្បងនៅវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍នៃប្រទេសស៊ុយអែត និងបញ្ជាក់ដោយ KN95 ។
យោងតាមគោលការណ៍ណែនាំបានឲ្យដឹងថា ម៉ាសដែលមានសន្ទះបិទបើកមិនត្រូវបានគេណែនាំទេ ពីព្រោះ“ វាមិនរារាំងការបញ្ចេញដំណក់ទឹកពីមនុស្សនៅពេលគាត់ដកដង្ហើមចេញ ។ ដូច្នេះក្រុមហ៊ុន Airinum បានដាក់បញ្ចូលប្រដាប់ទប់វ៉ាល់ពីរ ដើម្បីធ្វើឲ្យសន្ទះអសកម្មទើបអាចការពារបាន។
៣ ម៉ាស Gill™
Gill™ មានតម្រងសំខាន់ពីរ គឺ FP95 (ស្រដៀងនឹង N95) ដែលមានប្រសិទ្ធភាពច្រោះភាគល្អិតច្រើនជាង ៩៥ ភាគរយ និង FS2 ដែលស្រដៀងនឹងម៉ាសដែលគេពាក់សម្រាប់វះកាត់ មានប្រសិទ្ធភាពច្រោះយកបាក់តេរីជាង ៩៨ ភាគរយ ហើយត្រូវបានបង្កើតឡើងដើម្បីស្រូបយកសារធាតុកខ្វក់នៅក្នុងខ្យល់មិនឲ្យចូលច្រមុះនិងមាត់។
៤ ម៉ាស Copperline
ម៉ាសប្រភេទនេះមានការ រចនារលោង មានពណ៌និងទំហំខុសៗគ្នាទៅតាមប្រភេទរបស់វា។ ដោយបានឆ្លងកាត់ការធ្វើតេស្តជាច្រើន ម៉ាសCopperline ក៏ត្រូវបានគេរកឃើញថាផ្ដល់នូវអត្រាត្រងនៃ KF80 ប្រឆាំងនឹង“ ការបញ្ជូនភាគល្អិតពី aerosol និងដំណក់ទឹក” ។
ជាពិសេសវាក៏មានលក្ខណៈប្រឆាំងនឹងបាក់តេរីផងដែរ ដោយសារតែបច្ចេកវិទ្យា nano។ លើសពីនេះទៀត ម៉ាសក្រណាត់នេះអាចប្រើឡើងវិញបាន ដោយគ្រាន់តែលាងសម្អាតជាមួយសាប៊ូឲ្យស្អាត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖asiaone
ចុចអាន៖ហេតុផលធំៗទាំង ៥ ដែលគ្រប់គ្នាគួរពាក់ម៉ាស មិនអាចអាក់ខាន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ