Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះបំពង់ហ្គាសនៅ ថៃ ស្លាប់និងរបួសមនុស្សជាង២០នាក់

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បំពង់ហ្គាសបានផ្ទុះឡើងនៅទីតាំងឧស្សាហកម្មមួយក្នុងស្រុក Bang Bo នៅរសៀលថ្ងៃព្រហស្បតិ៍នេះដោយបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង២០នាក់ទៀតរងរបួស។

ផ្ទះប្រហែល១០ខ្នងខណៈឡាននិងម៉ូតូ២០គ្រឿងត្រូវរងការខូចខាត។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ការផ្ទុះនេះបានកើតឡើងនៅប្រហែលម៉ោង១:៣៥នាទីរសៀលទល់មុខវត្ត Preng Ratbamrung លើផ្លូវ Thepparat-Lat Krabang។

អណ្តាតភ្លើងបានរាលដាលយ៉ាងឆាប់រហ័សហើយអ្នករស់នៅក្នុងផ្ទះក្បែរនោះបានរត់គេចខ្លួនទៅកាន់ទីសុវត្ថិភាព។

សេចក្តីរាយការណ៍បាននិយាយថា រថយន្តពន្លត់អគ្គិភ័យ៤០ទៅ៥០គ្រឿងបានប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ។

លោក Wutthikorn Stithit អនុប្រធានប្រតិបត្តិជាន់ខ្ពស់នៃអង្គភាពអាជីវកម្មឧស្ម័នរបស់ក្រុមហ៊ុន PTT បាននិយាយថា វាគឺជាបំពង់ឧស្ម័នរបស់ក្រុមហ៊ុន PTT ដែលតភ្ជាប់ទៅកាន់រោងចក្រ Asia Industrial Estate Suvaranabhumi៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម