កងទ័ពអាកាសអាមេរិកដាក់ពង្រាយឆ្កែយន្តដើម្បីការពារមូលដ្ឋានរបស់ខ្លួនជាលើកដំបូង (មានវីដេអូ)
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

កងទ័ពអាកាសអាមេរិកដាក់ពង្រាយឆ្កែយន្តដើម្បីការពារមូលដ្ឋានរបស់ខ្លួនជាលើកដំបូង (មានវីដេអូ)

បានផុស

នៅ

មូលដ្ឋានទ័ពអាកាស Tyndall នៅរដ្ឋផ្លរីដា គឺជាមូលដ្ឋានយោធាដំបូងគេនៅលើពិភពលោកដែលប្រើឆ្កែយន្តឈ្មោះ Vision 60 របស់ក្រុមហ៊ុន Ghost Robotics សម្រាប់ការល្បាតសន្តិសុខជាប្រចាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្កែយន្ត Vision 60 ដែលត្រូវបានដាក់បង្ហាញនៅសប្តាហ៍នេះនៅឯមូលដ្ឋានទ័ពអាកាស Tyndall រដ្ឋផ្លរីដា គឺជាឆ្កែយន្តបំពាក់ដោយកាមេរ៉ា និងមីក្រូហ្វូន ហើយនឹងកំពុងល្បាតនៅតាមបរិវេណមូលដ្ឋានដើម្បីធានាថាគ្មានភ្ញៀវទេសចរណាដែលគ្មានការអនុញ្ញាតឆ្លងកាត់របងនោះទេ ។

ឆ្កែយន្តនេះត្រូវបានរចនា និងបង្កើតឡើងដោយក្រុមហ៊ុន Ghost Robotics មកពីទីក្រុង Philadelphia ។ “ឆ្កែយន្ត” នេះត្រូវបានគេស្គាល់ថាឈ្មោះ  Vision 60 ដោយកងទ័ពអាកាសអាមេរិក (USAF) ខណៈដែលអ្នកផលិតហៅពួកវាថា Q-UGV ។

លោក Jordan Criss មេបញ្ជាការកងកម្លាំងសន្តិសុខលេខ ៣២៥ បាននិយាយថា “កងទាហានរបស់គាត់ពិតជារំភើបណាស់ដែលបានក្លាយជាក្រុមដំបូងគេដែលប្រើឆ្កែយន្ត Vision 60 ។ យើងគឺជាអង្គភាពដំបូងនៅក្នុងក្រសួងការពារជាតិដែលបានប្រើបច្ចេកវិទ្យានេះសម្រាប់ពង្រឹងប្រតិបត្តិការល្បាតសន្តិសុខ” ។

លោកបានពន្យល់ថា ឆ្កែយន្ត Q-UGVs នឹងមិនត្រូវជំនួសឆ្កែការពារបច្ចុប្បន្ននោះទេ ប៉ុន្តែគ្រាន់តែផ្តល់នូវមុខងារថ្មីមួយទៀតជាមួយកងកម្លាំងដែលមានស្រាប់ ។ ឆ្កែយន្តនេះនឹងផ្តល់នូវព័ត៌មានបន្ថែមដល់ក្រុមសន្តិសុខមូលដ្ឋាន ហើយនឹងធ្វើការគណនាទិន្នន័យយ៉ាងច្រើននៅទីតាំងយុទ្ធសាស្ត្រទូទាំងមូលដ្ឋានទ័ពអាកាស Tyndall ។

ទន្ទឹមនោះក្រុមហ៊ុន Ghost Robotics ក៏បានបំពាក់នូវឧបករណ៍សម្រាប់ប្រព័ន្ធគ្រប់គ្រងស្ថានភាពសមរភូមិកម្រិតខ្ពស់ (ABMS) របស់កងទ័ពអាកាសអាមេរិក (USAF) ផងដែរដែលប្រើបច្ចេកវិទ្យា 4G និង 5G ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Daily Star

ចុចអាន ៖ គីម ជុងអ៊ុន ត្រៀមជូនកាដូដ៏ភ្ញាក់ផ្អើលមួយដល់អាមេរិកនៅថ្ងៃលោក ចូ បៃដិន សម្ពោធចូលកាន់តំណែង

ចុចអាន ៖ ពូទីន តិះដៀលអាមេរិកខ្លាំងៗពេលជួប អូបាម៉ា លើកដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services