ពូទីន តិះដៀលអាមេរិកខ្លាំងៗពេលជួប អូបាម៉ា លើកដំបូង
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ពូទីន តិះដៀលអាមេរិកខ្លាំងៗពេលជួប អូបាម៉ា លើកដំបូង

Published

on

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បាននិយាយតិះដៀលខ្លាំងៗឲ្យអាមេរិករយៈពេល៤៥នាទីពេញក្នុងជំនួបលើកដំបូងរបស់គាត់ជាមួយលោក​ បារ៉ាក់ អូបាម៉ា នៅប្រទេសរុស្ស៊ី។

ការលាតត្រដាងអំពីការតិះដៀលខ្លាំងៗរបស់លោក ពូទីន ត្រូវបានបង្ហាញនៅក្នុងសៀវភៅរបស់លោក អូបាម៉ា ដែលមានចំណងជើងថា “A Promise Land” ដែលចងក្រងអំពីកុមារភាពរបស់អតីតប្រធានាធិបតីរូបនេះនិងអាណត្តិដំបូងរបស់គាត់រហូតដល់ការធ្វើឃាតលោក អូសាម៉ា ប៊ិនឡាដិន។

យោងតាម “A Promise Land” ដែលផ្សាយដោយកាសែត The Sun បានបង្ហាញថា កិច្ចប្រជុំលើកដំបូងរវាងឥស្សរជននយោបាយទាំងពីរបានកើតឡើងនៅខែកក្កដាឆ្នាំ២០០៩ក្នុងភូមិគ្រឹះរបស់លោក ពូទីន នៅជាយក្រុង មូស្គូ។

ប្រភពមួយបានប្រាប់ The Sun ថា “លោក អូបាម៉ា និយាយអំពីរបៀបដែលលោក ពូទីន មើលទៅដូចគ្មានអំណាចនៅពេលអ្នកទាំងពីរថតរូបជាមួយគ្នា។ លោក អូបាម៉ា ថា លោក ពូទីន ទាបនិងតូច ច្រមុះស្រួចនិងស្លេកៗ។

លោក អូបាម៉ា និយាយអំពីរបៀបដែលអ្នករត់តុបុរសស្លៀកពាក់រ៉ូបបែបប្រពៃណីនិងស្បែកជើងស្បែកខ្ពស់ៗបម្រើពងមាន់និងពងត្រីនិងចាក់ទឹកតែចំណែកលោក ពូទីន ចាប់ផ្តើមតិះដៀលខ្លាំងៗមិនចេះចប់អំពីមនុស្សគ្រប់គ្នាដែលទទួលរងភាពអយុត្តិធម៌និងអំពើក្បត់ដែលគាត់បាននិយាយថា គាត់និងប្រជាជនរុស្ស៊ីមានក្តីឈឺចាប់ក្រោមកណ្តាប់ដៃជនជាតិអាមេរិក។

លោក ពូទីន និយាយថា លោកចូលចិត្តប្រធានាធិបតី George W Bush បន្ទាប់ពីការវាយប្រហារថ្ងៃទី១១ខែកញ្ញាក្នុងការសន្យាសាមគ្គីភាពហើយថែមទាំងបានផ្តល់ជំនួយរបស់រុស្ស៊ីក្នុងការដោះស្រាយជាមួយ សាដាម ហ៊ូសេន ផងដែរ។

ប៉ុន្តែគាត់បាននិយាយថា លោក Bush បានលុកលុយប្រទេសអ៊ីរ៉ាក់ហើយបានចោទប្រកាន់គាត់ថា បង្កអស្ថិរភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។

សៀវភៅនោះបាននិយាយថា ជំនួយការលោក អូបាម៉ា បានព្យាយាមទប់ស្កាត់ការនិយាយខ្លាំងៗនេះប៉ុន្តែលោក ពូទីន នៅតែបន្ត។

វាមានរយៈពេល៤៥នាទីមុនពេលដែលគាត់បញ្ឈប់ហើយលោក អូបាម៉ា បានឆ្លើយសំណួរគាត់ម្តងមួយចំណុចៗនៅក្នុងអ្វីដែលប្រែទៅជាការសន្ទនាម៉ារ៉ាតុងរយៈពេល២ម៉ោង។ គាត់បានអះអាងថា លោក ពូទីន ហាក់ដូចជាបើកចិត្តប៉ុន្តែមិនសាទរចំពោះទស្សនៈរបស់គាត់ទេ។

ក្រោមរដ្ឋបាលលោក អូបាម៉ា សហរដ្ឋអាមេរិកបានអំពាវនាវឲ្យមានការចាប់ផ្តើមឡើងវិញនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ទាប់ពីមានភាពតានតឹងកើនឡើងខ្លាំងរយៈពេលច្រើនឆ្នាំ។ ប៉ុន្តែភាពតានតឹងបានកើតឡើងនៅពេលលោក អូបាម៉ា ចូលកាន់តំណែងអាណត្តិទី២៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ10 mins ago

សួនសត្វសហរដ្ឋអាមេរិកចាក់វ៉ាក់សាំងការពារកូវីដដល់ស្វាឪ

ព័ត៌មានជាតិ13 mins ago

ផ្អាកផ្ទះ​ជួល​មួយ​កន្លែង​​ទៀត​នៅ​ព្រះសីហនុ ក្រោយ​រក​ឃើញ​​​អ្នក​ស្នាក់​នៅ​វិជ្ជមាន​កូវីដ១៩​

ព័ត៌មានជាតិ27 mins ago

ថ្នាក់ដឹកនាំ​ខេត្តតាកែវ​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំយក​គ្រឿងឧបភោគ​មួយចំនួនធំ ជូន​កងកម្លាំង​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម​

ព័ត៌មានជាតិ40 mins ago

បង្ក្រាប​ទីតាំង​ល្បែងភ្នាល់​បាល់​តាម​internet មួយកន្លែង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​១០​នាក់​និង​ដកហូត​សម្ភារ​កុំព្យូទ័រ​មួយចំនួន​

ព័ត៌មានជាតិ58 mins ago

ខេត្តព្រះសីហនុ សម្រេចយកទីតាំងសាលាបឋមសិក្សា និង អនុវិទ្យាល័យតេ ជោសែនកម្មករសម្រាប់ចាក់វ៉ាក់សាំង កូវីដ១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services