Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុង​ហូជីមិញ​កំពុង​គ្រោះ​ថ្នាក់​បំផុត​ ករណី​ឆ្លង​កូវីដ​ចេញពី​ក្រុម​ជុំនំ​គ្រីស្ទាន

បានផុស

នៅ

នៅ​ថ្ងៃ​អង្គារ៍ម្សិល​មិញ រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​វៀតណាម​លោក​ Nguyen Thanh Long បាន​និយាយ​ថា ករណី​ឆ្លង​កូវីដ-១៩​ជា​ចង្កោម​​របស់​​​ក្រុម​​​ជំនុំ​គ្រីស្ទាន​ក្នុង​​ទី​ក្រុង​ហូជីមិញ​​នៅ​ Revival​ Ekklesia​ Mission ពិត​ជា​«គ្រោះ​ថ្នាក់​ខ្លាំង​បំផុត» និង«ពិបាក​គ្រប់​គ្រង​ខ្លាំង​បំផុត»។

ករណី​ឆ្លង​ទី​១​របស់​​​ចង្កោម​​​នេះ​បាន​​កើត​មាន​រោគ​សញ្ញា​​កាល​ពី​ពាក់​កណ្តាល​ខែ​ឧសភា ប៉ុន្តែ​វា​មិន​ដល់​២​សប្តាហ៍​​ផង​​​ ​ទី​ក្រុង​បាន​បញ្ជាក់​ថា មាន​អ្នក​ជំងឺ​៣​នាក់​ដំបូង​គេ​បាន​ទៅ​មន្ទីរ​ពេទ្យ​ក្នុង​ស្រុក​មួយ។

លោក Long បាន​ឲ្យ​ដឹង​ថា ៖«យើង​​បាន​ធ្វើ​ឲ្យ​វីរុស​សាយភាយ​ឆ្លង​​ដល់​៤​ទៅ​៥​ជំនាន់​ឯណោះ​នៅ​ក្នុង​សហគមន៍​ដោយពុំ​បាន​ដឹង​សោះ។ ហើយ​នៅ​ពេល​វា​រាលដាល​ស្ទើរ​​២​​ទៅ​៣​ដង ស្ថានភាព​ឥឡូវ​នេះ​ពិត​ជា​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់​»។

កម្មករ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ថា ដោយ​មាន​ការ​វិវត្ត​ខ្លាំង ករណី​ឆ្លង​​ជា​ក្រុម​កាន់​តែ​ច្រើន​ឡើង​ទំនង​ជា​​នៅ​ក្នុងទី​ក្រុង ដែល​ជា​ប្រភព​នៃ​ការ​ចម្លង​ដែល​មនុស្ស​បាន​ឆ្លងវីរុស​ដំបូង​ពាក់​ព័ន្ធ​នឹង​ក្រុម​បេសកកម្ម។

មន្ត្រី​ទី​ក្រុង​បាន​បញ្ជាក់​ថា ករណី​ឆ្លង​កូវីដ-១៩​ជា​​ចង្កោម​​នៅ​ក្រុម​ជុំនំ​គ្រីស្ទាន​​នៅ​ខណ្ឌ Go Vap ​ដែល​បណ្តាល​ឲ្យ​ឆ្លង​ត​ៗ​គ្នា​នៅ​ក្នុង​ក្រុម​ហ៊ុន​ជា​ច្រើន និង​ឧទ្យាន​ឧស្សាហកម្ម​៣​កន្លែង។

លោក Long បាន​និយាយ​ដោយ​​សំណាង​ទៅ​ភាគ​ខាង​ជើង​ខេត្ត Bac Giang ជា​ឧទាហរណ៍​​ថា ៖«ទី​ក្រុង​ហូជីមិញ​មាន​ពលករ​១.៦​លាន​នាក់ ហើយ​វិធាន​ការនៃ​ការ​ទប់​ស្កាត់​កូវីដ-១៩​ក៏​មិនបាន​ល្អ​ប្រសើរ​​ វា​អាច​ឈាន​ទៅ​ក្លាយ​ជា​វិបត្តិ​មួយ​»។

ខេត្ត Bac Giang បាន​បិទ​ឧទ្យាន​ឧស្សាហកម្ម​៤​កន្លែង​កាល​ពី​ខែ​មុន។ វា​នៅ​តែ​ជា​ចំណុច​កណ្តាល​នៃ​​ការ​ផ្ទុះ​​កូវីដ-១៩​ដែល​​មាន​​ជាង​២៣០០​នាក់​ហើយ។

ការ​ឆ្លង​ជា​​ចង្កោម​បាន​លេច​ឡើង​កាល​ពី​ថ្ងៃ​ពុធ​មុន ហើយ​លទ្ធផល​ធ្វើ​តេស្ត​វីរុស​ក្នុង​ចំណោម​សមាជិក​បេសក​កម្ម​ដែល​បាន​ឆ្លង​ត្រូវ​បាន​រក​ឃើញ​ថា ពួក​គេ​ឆ្លង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា B.1.167 ភាគ​ច្រើន។

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា វា​ប្រើ​ពេល​តែ​២​ទៅ​បី​ថ្ងៃ​ប៉ុណ្ណោះ​ដើម្បី​ឆ្លង​តរាល​ដាល​ទៅ​កន្លែង​ផ្សេង​យ៉ាង​លឿន។

រហូត​ដល់​ពេល​នេះ ទី​ក្រុង​ហូជីមិញ​រក​ឃើញ​អ្នក​ឆ្លង​ជាង​២០០​នាក់​ដែល​ពាក់​ព័ន្ធ​នឹង​ក្រុម​បេសកកម្ម​គ្រីស្ទាន​នៅ​ខណ្ឌ​​២០​ក្នុង​ចំណោម​ខណ្ឌ​ទាំង​២២ ក្នុង​នោះ​មាន​ទាំង​​អ្នក​​​ធ្វើ​ការ​នៅកន្លែង​ប្រើ​​ម៉ាស៊ីន​​ត្រជាក់​ដែល​មាន​បរិយាកាស​បិទ​ជិត​ដូច​ជា​រោង​ចក្រ​នានា​​នៅ​ក្នុង​ឧទ្យាន​ឧស្សាហកម្ម និង​អគារ​ការិយាល័យ​ដែល​ជា​កន្លែង​ងាយ​​រាល​ដាល។

កម្មករ​នៅ​ច្រក​ចេញ​ចូល

ប្រធាន​មន្ទី​រសុខាភិបាល​ក្រុង​​លោក Nguyen Tan Binh បាន​និយាយ​ថា ៖«ហានិភ័យ​នៃ​ការ​សាយភាយ​កូវីដ-១៩​ពី​សហគមន៍​ចូល​ទៅ​ក្នុង​ឧទ្យាន​ឧស្សាហកម្ម​​បាន​កើត​មាន​រួច​ទៅ​ហើយ។ បរិយាកាស​ធ្វើ​ការ​រួម​គ្នា​ដែល​មាន​មនុស្ស​ច្រើន​បណ្តាល​ឲ្យ​ការ​ឆ្លង​​កាន់​តែ​អាក្រក់»។

គ្រាន់​តែ​​ក្រុម​ហ៊ុន​ Thien Tu FN នៅ​ខណ្ឌ​ Tan Binh មាន​ករណី​ឆ្លង​កូវីដ-១៩​ដល់​បុគ្គលិក​​៣៤​នាក់​ ខណៈ​ក្រុម​ហ៊ុនអភិវឌ្ឍ​ IDS Vision Solution Development នៅ​ខណ្ឌ​ Tan Phu District មាន​បុគ្គលិក​ឆ្លង​៩​នាក់។

លោក​បន្ថែម​ថា វា​អាច​ទៅ​រួច​ដែល​ករណី​ឆ្លង​ជា​​ចង្កោម​​​ចេញ​ពី​កក្រុម​បេសកកម្ម​​អាច​នឹង​មាន​ប្រមាណ​៥០០​នាក់​នៅ​ក្នុង​ទី​ក្រុង​ហូជីមិញ​ដោយ​សារ​ករណី​ធ្វើ​តេស្ត​ច្រើន​ណាស់​ដែល​កំពុង​រង់ចាំ​លទ្ធផល៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ vnexpress

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៣៥ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ៥៣ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម