Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់សាំង Sinovac ចាក់​ពេញ​ពីរ​ដូស​ ជួយ​បន្ថយ​ការសម្រាក​ព្យាបាល​និង​ស្លាប់​នៅ​ក្នុង​ទីក្រុង​មួយ​របស់​​ប្រេស៊ីល

បានផុស

នៅ

វិទ្យាស្ថាន​ស្រាវជ្រាវ​របស់​ប្រេស៊ីល​ Butantan បាន​និយាយ​ថា ​លទ្ធផល​បឋម​ពី​ទី​ក្រុង​តូច​មួយ​ក្នុង​ប្រទេស​បាន​បង្ហាញ​ពី​ការ​ថយ​ចុះ​យ៉ាង​ខ្លាំង​នៃ​ការសម្រាក​នៅ​មន្ទីរពេទ្យ​ និង​ការ​ស្លាប់​ដោយ​ជំងឺ​កូវីដ​ បន្ទាប់​ពី​មនុស្ស​ពេញ​វ័យ​ស្ទើរ​តែ​ទាំង​អស់​នៅ​ក្នុង​សហគមន៍​ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ពីរ​ដូស​ដោយ​ដៃគូ​ចិន​គឺ Sinovac Biotech ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ការ​សិក្សា​របស់​ប្រេស៊ីល​លើ​មនុស្ស​ពេញ​វ័យ​ប្រហែល ២៧,០០០ នាក់​ឬ ៩៦ ភាគរយ​នៃ​ចំនួន​ប្រជាជន​ពេញ​វ័យ​នៅ Serrana នៃ​ក្រុង Sao Paulo ត្រូវ​បាន​ផ្ដល់​នូវ​វ៉ាក់សាំង Sinovac ​ចំនួន ២ដូស​ក្នុង​ចន្លោះ​ពេល ២៨ ថ្ងៃ​ដែល​ចាប់ផ្ដើម នៅ​ពាក់​កណ្ដាល​ខែ​ កុម្ភៈ​​ ហើយ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ១១ ខែ​ មេសា។

វិទ្យាស្ថាន​បាន​និយាយ​ថា ​រយៈពេល ៥ សប្ដាហ៍​ បន្ទាប់​ពី​ការ​ចាក់ថ្នាំ​បង្ការ​រោគ​ពេញ​ទីក្រុង បាន​ធ្លាក់​ចុះ ៨០ ភាគរយ​នៃ​ករណី​រោគ​សញ្ញា​និង ៨៦ ភាគរយ​មាន​ការ​ធ្លាក់​ចុះ​ការ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ។ ជា​ពិសេស​គឺ​ថា​វ៉ាក់សាំង​បាន​បង្កើត​របាំង​ការពារ​ភាព​ស៊ាំ​នៅ​ក្នុង​ទីក្រុង​ដែល​មាន ប្រជាជន​ចំនួន ៤៥,០០០នាក់។​

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់​ពី​ការ​សិក្សា​មួយ​ដែល​បាន​ចាក់​វ៉ាក់សាំង​បុគ្គលិក​សុខាភិបាល​ចំនួន ១២៨,២៩០ នាក់​នៅ​ ហ្សាកាតា ​ប្រទេស​ឥណ្ឌូណេស៊ី​ បាន​បង្ហាញ​ថា Sinovac ចំនួន ២ ដូស​បាន​ចាប់ផ្ដើម​នៅ​ចន្លោះ​ខែ​មករា ​និង ​មីនា ​ការពារ​បាន ៩៨ ភាគរយ​ពី​ការ​ស្លាប់ ​និង ៩៦ ភាគរយ​ពី​ការ​សម្រាក​ក្នុង​មន្ទីរពេទ្យ។ លើស​ពី​នេះ​ទៀត ៩៤ ភាគរយ ​ត្រូវ​បាន​ការពារ​ពី​ការ​ចេញ​​រោគសញ្ញា ៧ ថ្ងៃ​បន្ទាប់​ពី​បាន​ចាក់​គ្រប់​ដូស។

អត្រា​នេះ​ខ្ពស់​ជាង​ទិន្នន័យ​ការ​សាកល្បង​ដំណាក់កាល​ទី ៣ សម្រាប់​ការ​សិក្សា​ទូលំទូលាយ​ក្នុង​ចំណោម​បុគ្គលិក​ថែទាំ​សុខភាព​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​នៅ​ប្រេស៊ីល​កាល​ពី​ឆ្នាំ​មុន។ នៅ​ពេល​នោះ​វិទ្យាស្ថាន​បាន​និយាយ​ថា​វ៉ាក់សាំង Sinovac មានប្រសិទ្ធភាព ៧៨ ភាគរយ​ក្នុង​ការ​ការពារ​ករណី​ស្រាល​នៃ​កូវីដ​ ហើយ ១០០ ភាគរយ​មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​ការ​ឆ្លង​ធ្ងន់ធ្ងរ​និង​មធ្យម។ អត្រា​ប្រសិទ្ធភាព​ជា​ទូទៅ​ដែល​រួមបញ្ចូល​ទាំង​ករណី​ស្រាលៗ ដែល​មិន​ត្រូវការ​ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ គឺ​មាន​ចំនួន ៥០,៣៨ ភាគរយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖asiaone

ចុចអាន៖លម្អិតអំពីវ៉ាក់សាំង Sinovac ដែលទទួលស្គាល់ដោយ WHO

ចុចអាន៖ផ្លូវការ! WHO ប្រកាសទទួលស្គាល់វ៉ាក់សាំង Sinovac ឱ្យប្រើក្នុងកម្មវិធី COVAX ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម