Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​ចាប់​ផ្តើម​បារម្ភ​ពី​វីរុស​កូន​កាត់​ដែល​រក​ឃើញ​នៅ​វៀតណាម

បានផុស

នៅ

វីរុស​កូវីដ-១៩​បំប្លែង​ខ្លួន​ថ្មី​ដែលជា​​ប្រភេទ​កូន​កាត់​​ចូល​គ្នា​រវាង​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា និង​អង់គ្លេស​​ដែល​បាន​រក​ឃើញ​នៅ​ប្រទេស​វៀតណាម​ថ្មី​ៗ​នេះ​​បាន​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ថៃ​​ព្រមាន​​ និង​​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​លទ្ធភាព​ដែល​វា​​ចូល​ដល់​ប្រទេស​ថៃ។

លោក Wasun Chantratita ប្រធាន​មជ្ឈមណ្ឌលវេជ្ជសាស្ត្រ​​រោគ​ឆ្លង​នៅ​មន្ទីរ​ពេទ្យ​ Ramathibodi Hospital នៃ​សាកល​វិទ្យាល័យ​ Mahidol University បាន​និយាយ​ថា វីរុស​បំប្លែង​ខ្លួន​កូន​កាត់​អាច​លេច​​​មុខ​នៅ​ប្រទេស​ថៃ ជា​ពិសេស​កម្មករ​នៅ​ការដ្ឋាន​សំណង់​ ខណៈ​វីរុស​បំប្លែង​ខ្លួន​ពីរ​ប្រភេទ​​កន្លង​មក​រក​ឃើញ​​នៅ​ការដ្ឋាន​សំណង់​។

ពលរដ្ឋ​ថៃ​រង់ចាំ​ចាក់វ៉ាក់សាំង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ជា​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត Wasun បាន​បន្ថែម​ថា ការ​សិក្សា​បន្ថែម​ទៀត​ត្រូវ​បាន​ធ្វើ​មុន​​សេចក្តីសន្និដ្ឋាន​ជាក់​លាក់​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង។

អ្នក​ឯកទេស​ជំងឺ​ឆ្លង​បាន​ធ្វើ​ការ​អត្ថាធិប្បាយ​បែប​នេះ បន្ទាប់​ពី​ក្រសួង​សុខាភិបាល​វៀតណាម​បាន​ប្រកាស​ថា វៀតណាម​បាន​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​កូន​កាត់​​ថ្មី​នេះ​ដែល​​គ្រោះ​ថ្នាក់​ខ្លាំង។

មន្ត្រី​សុខាភិបាល​វៀតណាម​បាន​និយាយ​ថា ការ​ធ្វើ​តេស្ត​នៅ​មន្ទីរពិសោធ​បាន​បង្ហាញ​ពី​វីរុស​កូន​កាត់​​នេះ​​​ដែល​អាច​មាន​លទ្ធភាព​​ឆ្លង​ខ្លាំង​តាម​រយៈ​ខ្យល់​អាកាស​​ជាង​វីរុស​ផ្សេង​ៗ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា ព័ត៌មាន​នៃ​វីរុស​កូន​កាត់ណា​មួយ​នៅ​ប្រទេស​ថៃ​មិន​ទាន់​មាន​លេច​ឡើង​ទេ។

លោក​វេជ្ជបណ្ឌិត Wasun បន្ត​ថា ហ្សែន​របស់​វីរុស​កូន​កាត់​នេះ​ត្រូវ​ការ​ដាក់​​លេខ​កូដ​ដើម្បី​អាច​សិក្សា​ស្វែង​យល់​បន្ថែម​ទៀត​អំពី​ចរឹត​លក្ខណៈ​របស់​វា។

លោក​បន្ថែម​ថា វា​អាច​ត្រូវ​បាន​សន្មត់​ថា វីរុសកូន​កាត់​នឹង​មាន​ការ​ផ្លាស់​ប្តូរ​នៅ​ពេល​មាន​ទំហំ N501Y ដូច​វីរុស​បំប្លែង​ខ្លួន Kent  ដែល​កំពុង​កើន​ឡើង​នូវ​សមត្ថភាព​របស់​ខ្លួន​សម្រាប់​ការ​ឆ្លង​​កាន់​តែ​ខ្ពស់​ដែល​មាន​ន័យ​ថា វា​អាច​ចូល​ទៅ​ក្នុង​កោសិកា​មនុស្ស​កាន់​តែ​ស្រួល។ ការ​កើន​ឡើងនៃ​ L452R របស់​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា​បាន​ធ្វើ​ឲ្យ​វីរុស​នេះ​អាច​គេច​ផុត​ពី​ប្រព័ន្ធ​ភាព​ស៊ាំ​​ការពារ​របស់​មនុស្ស។

លោក​ថា ៖«​បើ​ទោះ​ជា​វីរុស​កូន​កាត់​លេច​មុខ​ឡើង វា​ជា​ការ​លាយ​ចូល​​គ្នា​រវាង​វីរុស​អង់គ្លេស និង​ឥណ្ឌា ​ដែល​​បច្ចុប្បន្ន​នេះ​វ៉ាក់សាំង​នៅ​តែ​មាន​ប្រសិទ្ធភាព​ការពារ​បាន។ មិន​ដូច​វីរុស​អាហ្វ្រិក​​ទេ​ វីរុស​បំប្លែង​ខ្លួនឥណ្ឌា និង​អង់គ្លេស​អត់​កាត់​បន្ថយ​ប្រសិទ្ធភាព​វ៉ាក់សាំង​ឡើយ»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម