ព្យុះ Vamco បង្កការបំផ្លិចបំផ្លាញនៅតំបន់ភាគកណ្តាលប្រទេស វៀតណាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ព្យុះ Vamco បង្កការបំផ្លិចបំផ្លាញនៅតំបន់ភាគកណ្តាលប្រទេស វៀតណាម

Published

on

យោងតាមគណៈកម្មាធិការបង្ការនិងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានឲ្យដឹងថា Vamco ដែលជាព្យុះទី១៣ចូលសមុទ្រចិនខាងត្បូងក្នុងឆ្នាំនេះបានបណ្តាលឲ្យមនុស្ស១៨នាក់នៅតំបន់កណ្តាលរងរបួសគិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី១៥ខែវិច្ឆិកា។

ក្នុងចំណោមអ្នករងរបួស មាន៨នាក់នៅខេត្ត Quang Binh, ៧នាក់នៅខេត្ត Quang Tri និង៣នាក់នៅខេត្ត Quang Nam។

ក្រៅពីនេះ​ ផ្ទះចំនួន៥ខ្នងបានដួលរលំហើយដំបូលផ្ទះជាង១,៥០០ខ្នងត្រូវបានខ្យល់បក់បំប៉ើង។

ព្យុះនេះបានបង្កឲ្យមានការបាក់ដីនៅតំបន់ភាគកណ្តាលកាលពីព្រឹកថ្ងៃទី១៥ខែវិច្ឆិកាហើយបានចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាបត្រូពិកបន្ទាប់ពីវាយប្រហារខេត្ត Thua Thien-Hue។

ក្រសួង វិស័យនិងមូលដ្ឋាននានាត្រូវបានស្នើឲ្យបន្តឃ្លាំមើលឲ្យបានដិតដល់និងត្រៀមខ្លួនឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិជាពិសេសទឹកជំនន់និងការបាក់ដី។

ទីក្រុងនិងខេត្តនានាដែលរងការវាយប្រហារដោយព្យុះនេះត្រូវតែធានាឲ្យបាននូវសុវត្ថិភាពនៃអាងស្តុកទឹកនិងទំនប់សមុទ្រ។

ថ្មីៗនេះ ទឹកជំនន់និងការបាក់ដីបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនរាប់លាននាក់ ជន់លិចនិងបំផ្លាញផ្ទះជិត៣០០,០០០ខ្នងនៅតំបន់ភាគកណ្តាល៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Vietnam Plus

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services