Connect with us

ព័ត៌មានអន្ដរជាតិ

វ៉ាក់​សាំង​ AstraZeneca​ ផលិត​នៅ​ថៃ​ចាប់​ផ្តើម​ចែក​ចាយ​ហើយ

បានផុស

នៅ

នៅ​ថ្ងៃ​ពុធ ទី​២ ខែ​មិថុនា​ ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca និង​ Siam Bioscience បាន​ប្រកាស​ពី​ការ​ត្រៀម​ខ្លួន​រួច​រាល់​​ដើម្បី​ផ្គត់​ផ្គង់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​របស់​ខ្លួន​ដែល​ផលិត​ក្នុង​ស្រុក​​​ដល់​រដ្ឋាភិបាល​ថៃ។

សេចក្តី​ប្រកាសព័ត៌មាន​​បាន​និយាយ​ថា វ៉ាក់សាំង AstraZeneca ដែល​ផលិត​ដោយ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​របស់​ថៃ Siam Bioscience បាន​ផ្គត់​ផ្គង់​វ៉ាក់សាំង​របស់​ខ្លួន​ទៅ​​ឲ្យ​ក្រសួង​សុខាភិបាល​ថៃបណ្តើរ​ៗ​ហើយ​។ ប៉ុន្តែ​ចំនួន​ដែល​ត្រូវ​បាន​ផ្គត់​ផ្គង់​ជា​បឋម​នោះ​មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ឡើយ​ គ្រាន់​តែ​ដឹង​ថា ការ​ផ្គត់​ផ្គង់​បាន​​​កំពុង​ចាប់​ផ្តើម​នៅ​ក្នុង​សប្តាហ៍​នេះ។

ក្រុម​ហ៊ុន Siam Bioscience
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​និយាយ​ថា ៖«ក្រុម​ហ៊ុន​វ៉ាក់សាំង​ AstraZeneca​ ផ្គត់​ផ្គង់​​​វ៉ាក់សាំង​ដែល​ផលិត​ក្នុង​ស្រុក​លើក​ដំបូង​ដល់​ក្រសួង​សុខាភិបាល​ថៃ ដែល​​នេះ​ជា​ការ​គាំទ្រ​ដល់​កម្មវិធី​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​របស់​ក្រសួង​»។

សេចក្តី​ប្រកាស​ថា ៖«ការ​បែង​ចែក​ទៅ​កាន់​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​នឹង​ចាប់​ដំណើរ​ការ​នៅ​ក្នុង​សប្តាហ៍​ខាង​មុខ»។

មុន​ពេល​ចាប់​ផ្តើម​ផ្គត់​ផ្គង់ ក្រុម​ហ៊ុន AstraZeneca និង​ Siam Bioscience ក៏​បាន​រៀប​ចំ​កម្មវិធី​មួយ​​កាល​​​ថ្ងៃ​ពុធ​ដើម្បី​ជា​ការ​កត់​សំគាល់​នៃ​ការ​បញ្ចេញ​វ៉ាក់សាំង​លើក​ដំបូង​របស់​ខ្លួន។

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ថៃ​លោក Anutin Charnvirakul បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ៍​ថា វ៉ាក់សាំង AstraZeneca ចំនួន​៦​លាន​ដូស​នឹង​​ត្រូវ​បាន​ផ្គត់​ផ្គង់​នៅក្នុង​ខែ​នេះ​ដែល​រំពឹង​ថា​នឹង​បាន​ទទួល​បាន​នៅ​ថ្ងៃ​ចន្ទសប្តាហ៍​ក្រោយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម