Connect with us

ព័ត៌មានអន្ដរជាតិ

ភ័យ​ខ្លាច​​គ្រោះ​​មហន្តរាយ​បរិស្ថាន​ ពី​​ការ​​លិច​​នាវា​​ធ្លាយ​​ជាតិ​​គីមី​រាប់​រយ​​តោន​នៅស្រីលង្កា

បានផុស

នៅ

នាវា​ដឹក​ទំនិញ​ផ្ទុក​សារធាតុ​គីមី​បាន​​លិច​នៅ​សមុទ្រ​ប្រទេស​ស្រី​លង្កា​ដែល​កំពុង​ធ្វើ​ឲ្យ​កើត​មាន​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​គ្រោះ​មហន្តរាយ​បរិស្ថាន។

នាវា​ដែល​ចុះ​បញ្ជី​ប្រទេស​សិង្ហបុរី X-Press Pearl ត្រូវ​បានអគ្គីភ័យ​ឆេះ​រយៈ​ពេល​ជិត​ពីរ​សប្តាហ៍​​មុន​ពេល​អគ្គីភ័យត្រូវ​បាន​ពន្លត់​ទាំង​ស្រុង​នៅ​ក្នុង​សប្តាហ៍​នេះ។

ប្រេង​រាប់​រយ​តោន​ពីធុង​ឥន្ធនៈ​បាន​លេច​ធ្លាយ​ចូល​ទៅ​ក្នុង​សមុទ្រ​​ដែល​នឹង​បំផ្លាញ​ជីវិត​សត្វ​សមុទ្រ​នៅ​ជុំ​វិញ​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កង​ទ័ព​ជើង​ទឹក​ស្រី​លង្កា និង​ឥណ្ឌា​បាន​ធ្វើ​ការ​រួម​គ្នា​អស់​ពេល​ជា​ច្រើន​​ថ្ងៃ​ដើម្បី​រំលត់​​អគ្គីភ័យ និង​ការពារ​នាវា​មិន​ឲ្យ​បែក និង​លេច​ធ្លាយ។ ប៉ុន្តែ​ស្ថានភាព​សមុទ្រ​អាក្រក់​បាន​រារាំង​ដល់​ប្រតិបត្តិការ​សង្គ្រោះ​នោះ ដោយ​គ្រាន់​តែ​​អាច​នៅ​ខាង​ក្រៅ​កំពង់ផែន Colombo ប៉ុណ្ណោះ។

ប្រធាន​អ្នក​នាំ​ពាក្យ​កង​ទ័ព​ជើង​ទឹក​ស្រី​លង្កា លោក Indika Silva បាន​ឲ្យ​ដឹង​ថា ៖«ក្រុម​ការងារ​ជួយ​សង្គ្រោះ​បាន​​ទាញ​នាវា​ចូល​ទៅ​ក្នុង​ដែន​សមុទ្រ​ដែល​មាន​ទឹក​ជ្រៅ មុន​ពេល​​​វា​បាន​លិច​ចូល​ក្នុង​ទឹក​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​សមុទ្រ ប៉ុន្តែ​ផ្នែក​ខាង​ក្រោយ​នាវា​បាន​បាក់​បែក​ដាច់»។

អ្នក​ជំនាញ​បរិស្ថានអ្នក​ស្រី Ajantha Perera បាន​និយាយ​ថា ៖«ការ​លិច​នេះ​បាន​បង្ក​គ្រោះ​ថ្នាក់​បរិស្ថាន​ដ៏​អាក្រក់បំផុត»។

អ្នក​ស្រី​និយាយ​ថា ៖«ជា​មួយ​នឹង​ទំនិញ​​គ្រោះ​ថ្នាក់​ទាំង​អស់​នោះ ទឹកអាស៊ីតនីទ្រីក​ និង​សម្ភារៈ​ផ្សេង​ៗ​ទាំង​អស់​ ហើយ​ប្រេង​ក្នុង​នាវា ប្រសិន​បើ​វាលេច​​​ធ្លាយ​ចេញ​ វា​នឹង​បំផ្លាញបាត​សមុទ្រ​ទាំង​មូល»។

អ្នក​ស្រី Perera មាន​ប្រសាសន៍​ថា អ្នក​ជំនាញ​មុជ​ទឹក​គួរ​តែ​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​បាត​នាវា​ដើម្បី​ពិនិត្យ​មើល មុន​ពេល​វា​លេច​ចេញ។ បញ្ហា​បរិស្ថាន​នឹង​នៅ​តែ​ស្ថិត​ក្នុង​ដែន​ទឹក​យើង​ឥឡូវ​នេះ»។

សមុទ្រ​លាត​សន្ធឹង​នៅ​ទី​​ក្រុង​ Negombo ដែល​ជា​កន្លែង​មាន​ឆ្នេរ​ខ្សាច់​ល្អ​បំផុត​របស់​ប្រទេស​ស្រី​លង្កាត្រូវ​បាន​គេ​មើល​ឃើញការ​បំពុល​​ប្រេង និងកំទេចកំទីរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ហើយ។​

ទន្ទឹម​ជា​មួយ​គ្នា​នេះ រដ្ឋ​មន្ត្រី​នេសាទ​បាន​និយាយ​ថា វិធាន​ការ​បន្ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ការពារ​ដែន​សមុទ្រ Negombo និង​តំបន់​ជុំ​វិញ​នោះ ហើយ​នេសាទទាំង​អស់​ពី​ Panadura ដល់​ Negombo ត្រូវ​បាន​ផ្អាក។

ប្រធាន​សហជីព​នេសាទ​តំបន់​ លោក Joshua Anthony បាន​ព្រមាន​ថា ការ​លិច​នាវា​នេះ​អាច​ជា​«គ្រោះ​ស្លាប់​មួយ​»​សម្រាប់​ឧស្សាហកម្ម​​នេះ។

មន្ត្រី​ស្រី​លង្កា​ជឿ​ថា អគ្គីភ័យ​បាន​កើត​ឡើង​បណ្តាល​មក​ពីការ​លេច​អាស៊ីតនីទ្រីក ដែលក្រុម​នាវិក​បាន​ដឹង​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា។ នាវា​បាន​កំពុង​ដឹកអាស៊ីត corrosive ចំនួន​២៥​តោន​ដែល​វា​អាច​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ផលិត​ជី និង​រំសេវផ្ទុះ។

តាម​ពិត​ទៅ​ ប្រទេស​ស្រី​លង្កា​បាន​អនុញ្ញា​នាវា​នេះ​ចូល​ដែន​សមុទ្រ​របស់​ខ្លួន បន្ទាប់​ពី​វា​ត្រូវ​បាន​ប្រទេស​ពីរ​បដិសេធ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ខឹង​សម្បា​ពី​សាធារណៈ។

នាវា​ដែល​ដាក់​ទង់​ជាតិ​សិង្ហបុរី​បាន​ចូល​​ទៅ​កំពង់ផែន  Colombo ដែល​តាម​សេចក្តី​រាយការណ៍​ដំបូង​ថា អគ្គីភ័យ​បាន​ឆេះ​នៅ​ផ្នែក​ខាង​លើ​​​បណ្តាល​មក​ពី​ការ​លេច​​ជាតិ​គីមីចេញ​ពី​​​ធុង​ណា​មួយ​នៅ​ក្នុង​នាវា។

នាវា​ប្រវែង​១៨៦​ម៉ែត្រ​បាន​ចេញ​ពី​កំពង់ផែនឥណ្ឌា Hazira កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ដោយ​បាន​ផ្ទុក​ចំនួន ១៤៨៦​កុងតឺន័រមាន​ដូច​ជា ទឹក​អាស៊ីតនីទ្រីក ទំនិញ​គីមី និង​គ្រឿង​សំអាង​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម