Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្ត ប្រាប់ទីតាំង ៩កន្លែង ដែលនឹងផ្ទុះជំងឺកូវីដថ្មី ដ៏សាហាវ នាពេលអនាគត

បានផុស

នៅ

ក្រុមអ្នកជំនាញ បានបង្ហាញទីតាំងនៃ “ចំណុចក្តៅជាសកល” ដែលជាកន្លែងវីរុសកូរ៉ូណាថ្មីដ៏សាហាវ អាចនឹងលេចឡើង​ ដោយក្នុងនោះរួមមានទាំងប្រទេសចិន បារាំងនិងអង់គ្លេសផងដែរ។

ការបែងចែកព្រៃឈើ ការពង្រីកកសិកម្មនិងផលិតកម្មបសុសត្វ កំពុងនាំមនុស្សឲ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសត្វប្រចៀវ ដែលត្រូវបានគេសង្ស័យថាជាសត្វចម្លងជំងឺមកមនុស្ស រួមទាំងមេរោគកូវីដ-១៩ផងដែរ។

មានភាពផុយស្រួយណាស់ សម្រាប់ជំងឺដែលចម្លងពីសត្វប្រចៀវទៅមនុស្ស ជាពិសេសនៅក្នុងប្រទេសចិន ដែលជាកន្លែង តម្រូវការកើនឡើងខ្លាំងចំពោះផលិតផលសាច់បានជំរុញឲ្យមានការពង្រីកកសិដ្ឋានចិញ្ចឹមសត្វខ្នាតធំ។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ផលិតកម្មបសុសត្វបានក្លាយជាក្តីកង្វល់យ៉ាងសំខាន់ដោយសារតែវាជាបណ្តុំនៃសត្វក្នុងទ្រង់ទ្រាយធំ ហើយសត្វទាំងនោះមានហ្សែនស្រដៀងៗគ្នា ហើយងាយនឹងធ្វើឲ្យជំងឺឆ្លង ផ្ទុះឡើងជាទីបំផុត។

ចំណុចក្តៅពិភពលោកសំខាន់ៗផ្សេងទៀតនៅខាងក្រៅប្រទេសចិន បារាំងនិងអង់គ្លេស គឺត្រូវបានគេរកឃើញនៅកោះជ្វា, ប្រទេសប៊ូតង់, ភាគខាងកើតប្រទេសនេប៉ាល់, ភាគខាងជើងប្រទេសបង់ក្លាដែស, រដ្ឋ Kerala ប្រទេសឥណ្ឌា និងភាគឦសានប្រទេសឥណ្ឌា។

ទីតាំងទាំងនោះ គឺជាកន្លែងប្រមូលផ្តុំផលិតកម្មបសុសត្វ និងជាជម្រករបស់សត្វប្រចៀវ។

គួរបញ្ជាក់ថា ការសិក្សានេះ ត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ University of California, Berkeley, Polytechnic University of Milan និង Massey University of New Zealand៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្រ្តព្រមានច្បាស់ៗថា អាចនឹងកើតឡើង “កំពូលវីរុសកូវីដបំប្លែងខ្លួន”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម