ព័ត៌មានអន្ដរជាតិ
ក្តៅៗ ជំងឺផ្សិតខ្មៅដ៏គ្រោះថ្នាក់ ត្រូវបានរកឃើញខាងក្រៅប្រទេសឥណ្ឌា ហើយ
ករណីជំងឺដ៏កម្រ ដែលគេហៅថា Mucormycosis ឥឡូវនេះ បានលេចចេញនៅក្នុងប្រទេសឈីលីហើយ ខណៈដែលករណីមួយទៀត ក៏ត្រូវបានគេកត់ត្រានៅក្នុងប្រទេស អ៊ុយរ៉ាហ្គាយផងដែរ។
ប្រទេសអ៊ុយរ៉ាហ្គាយ បានរកឃើញករណីមួយលើបុរស អាយុ៥០ឆ្នាំម្នាក់ ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ កាលពីសប្តាហ៍មុន ខណៈដែលប្រទេស ឈីលី ក៏បានរកឃើញផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
អ្នកជំងឺរាប់ពាន់នាក់នៅក្នុងប្រទេសឥណ្ឌា ដែលកំពុងរងទុក្ខដោយសារវិបត្តិកូវីដ-១៩ ត្រូវបានគេរាយការណ៍ថា បាត់បង់ភ្នែកបន្ទាប់ពីឆ្លងជំងឺផ្សិតខ្មៅ។
អ្នករស់រានមានជីវិតពីជំងឺកូវីដ-១៩ ងាយនឹងវិវត្តជំងឺនេះណាស់ ដោយសារវីរុសកូរ៉ូណា ត្រូវបានព្យាបាលដោយថ្នាំ ស្តេរ៉ូអ៊ីដ។
ជំងឺ Mucormycosis បណ្តាលមកពីផ្សិតដែលមាននៅក្នុងបរិស្ថាន ប៉ុន្តែវាអាចសម្លាប់មនុស្សដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។
បន្ទាប់ពីកោសិកាផ្សិតត្រូវបានដកដង្ហើមចូល ការឆ្លងមេរោគបានវាយប្រហារសួតនិងប្រហោងឆ្អឹង មុនពេលរីករាលដាល ហើយអាចទៅដល់ភ្នែក មុខនិងខួរក្បាល។
ស្ថានភាពនេះត្រូវបានគេគិតថា កើនឡើងខ្លាំងនៅក្នុងប្រទេសឥណ្ឌា ដោយសារតែកង្វះថ្នាំដែលអាចប្រើបានដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ជំងឺផ្សិតខ្មៅនៅឥណ្ឌា បង្ខំឱ្យអ្នកជំងឺរាប់ពាន់នាក់ វះយកគ្រាប់ភ្នែកចេញ បើចង់រស់!
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ