Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីចាស់បំផុតលើលោក ទទួលបានការចាក់វ៉ាក់សាំងកូវីដ

បានផុស

នៅ

លោកយាយម្នាក់ដែល គេអះអាងថាខ្លួនជាមនុស្សវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក មានអាយុ ១២៤ឆ្នាំ បានទទួលការចាក់វ៉ាក់សាំងកូវីដ ដូសទី១នៅក្នុងប្រទេសឥណ្ឌា។

Rehtee Begum from the Baramulla district of Jammu and Kashmir was among 9,000 people in the district who was given the Covid-19 vaccine on Wednesday (pictured)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយ Rehtee Begum មកពីស្រុក Baramulla នៃតំបន់ Jammu និង Kashmir ស្ថិតក្នុងចំណោមអ្នកស្រុកប្រមាណ៩,០០០នាក់ ដែលត្រូវបានចាក់វ៉ាក់សាំងកូវីដ កាលពីថ្ងៃពុធ។

យោងតាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹងថា ព័ត៌មាននេះបានលេចឡើង នៅពេលក្មេងៗមិនហ៊ានទៅចាក់វ៉ាក់សាំង ទើបធ្វើឲ្យលោកយាយចេញមុខដឹកនាំទៅចាក់តែម្តង។

Pictured: Students wear mask and stand in a queue as they maintain social distance, before receiving a shot of COVID-19 vaccine during the vaccination drive for the students and residents who want to travel abroad, in Bangalore, India, 03 June 2021

លោកយាយ Rehtee បានទទួលវ៉ាក់សាំង Covishield។ បុគ្គលិកសុខាភិបាលក្នុងស្រុកម្នាក់បានពន្យល់ថា រឿងនេះបានកើតឡើងក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងចល័ត នៅក្នុងតំបន់ Srakwara នៃស្រុក Baramulla។

នៅក្នុងវីដេអូឃ្លីបមួយ ដែលគេថតបន្ទាប់ពីលោកយាយចាក់វ៉ាក់សាំង លោកយាយបាននិយាយថា គាត់មានអារម្មណ៍ល្អនិងមិនមានអាការអ្វីទេក្រោយការចាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ក្តៅៗ ជំងឺផ្សិតខ្មៅដ៏គ្រោះថ្នាក់ ត្រូវបានរកឃើញខាងក្រៅប្រទេសឥណ្ឌា ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម