Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស​ដក​ព័រទុយហ្គាល់​ពី​បញ្ជី​បៃ​តង ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លួន​ដើរ​លេង​នៅ​ព័រទុយហ្គាល់​វេទនា

បានផុស

នៅ

អ្នក​ទេសចរ​ចក្រភព​អង់គ្លេស​ដែល​បាន​​ទៅ​កាន់​ប្រទេស​ព័រទុយហ្គាល់​​ចាប់​ផ្តើម​បាន​បញ្ហា​ហើយ នៅ​ពេល​រដ្ឋមន្ត្រី​​បាន​ដក​ប្រទេស​ព័រទុយហ្គាល់​ចេញ​ពី​បញ្ជី​​ប្រទេស​​បៃតង​​កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា កន្លង​ទៅ​នេះ ដោយ​សារ​បារម្ភ​ពី​វីរុស​បំប្លែង​ខ្លួន​ថ្មី​នេប៉ាល់។

ការ​សម្រេច​​ដក​ព័រទុយហ្គាល់​នេះ​ជំរុញ​ឲ្យ​កើត​មាន​ជម្លោះ​ការ​ទូត នៅ​ពេល​លោក​ប្រធានាធិបតី​ព័រទុយហ្គាល់​បាន​ចោទ​​រដ្ឋ​មន្ត្រី​របស់​ចក្រភពអង់គ្លេស​ពី​បទ​ប្រកាន់តឹង​រ៉ឹង​​ផ្នែក​សុខភាព និង​កំពុង​ឈ្លក់​វង្វេង​​នឹង​អត្រា​ឆ្លង។

ប្រការ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប្រជា​ជន​អង់គ្លេស​រាប់​ពាន់​​នាក់​ដែល​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ព័រទុយហ្គាល់ជួប​ភាព​វឹក​វរ​​ក្នុង​ការ​វិល​ត្រឡប់​ទៅ​​ប្រទេស​កំណើត​វិញ មុន​ពេល​ច្បាប់​ធ្វើ​ចត្តាឡីស័ក​ត្រឡប់​ទៅ​វិញ​ត្រូវ​អនុវត្ត​​នៅ​ថ្ងៃ​អង្គារ៍​ខាង​មុខ​​ បន្ទាប់​ពី​​ប្រទេស​​ព័រទុយហ្គាល់​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ប្រទេស​ពណ៌លឿង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ដែល​បាន​កក់​សំបុត្រ​យន្ត​ហោះ​ទៅ​ប្រទេស​ព័រទុយហ្គាល់​នៅ​ប៉ុន្មាន​សប្តាហ៍​មុខ​នេះ​ត្រូវ​បាន​ទុក​ចោល​​ថា​តើ​បន្ត​ទៅ​ដំណើរ​កម្សាន្ត​ទាំង​​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ប្រទេស​ជាប់​បញ្ជី​ពណ៌​លឿង ឬ​កក់​សំបុត្រ​ឡើង​វិញ​សម្រាប់​ដំណើរ​កម្សាន្ត​ចុង​រដូវ​ក្តៅ​​ខាង​មុខ​ ដែល​សង្ឃឹម​ថា ព័រទុយហ្គាល់​នឹង​ចូល​ក្នុង​បញ្ជី​ប្រទេស​បៃតង​វិញ។

ការ​សម្រេច​ចិត្ត​ដាក់​ព័រទុយហ្គាល់​ក្នុង​បញ្ជី​ពណ៌​លឿង​ទំនង​ជាមាន​ការ​ព្រួយ​បារម្ភ​ពី​វីរុស​បំប្លែង​ខ្លួន​នេប៉ាល់ ដែល​ជា​ប្រភេទ​វីរុស​​ប្រែ​ប្រួល​ពី​វីរុស​បំប្លែង​ខ្លួន​ឥណ្ឌា។ ប៉ុន្តែ​លោក Marcelo Rebelo de Sousa ប្រធានាធិបតី​ព័រទុយហ្គាល់បាន​ចោទ​រដ្ឋ​មន្ត្រី​ចក្រភព​អង់គ្លេស​ពី​«ការ​មិន​ទទួល​ស្គាល់​ថា យើង​រស់​នៅ​ក្នុង​ស្ថានភាព​ខុស​គ្នា​មួយ​ជាង​អ្វី​ដែល​យើង​​​រស់​នៅ​ពី​​មុន​​ដែល​មិន​ទាន់​​ចាក់​វ៉ាក់សាំង»។

លោក​បន្ថែម​ថា ៖«ចំនួន​កំពុង​កើន​ឡើងមែន​ តែ​មិន​កើន​ឡើង​​អ្នក​ជំងឺ​​ ចំនួន​អ្នក​សង្គ្រោះ​​ និង​​ចំនួន​មរណភាព​ឡើយ។ យើង​មិន​អាច​មើល​វា​ដោយ​របៀប​នេះ ដោយ​ព្រងើយ​​ពី​ការ​ចាក់​វ៉ាក់សាំង ការ​ពិត​បាន​ផ្លាស់​ប្តូរ​ហើយ»។

ចំណាត់​ការ​ដាក់​​ប្រទេស​ព័រទុយហ្គាល់​​ចេញ​ពី​​បញ្ជី​​បៃតង​ទៅ​ពណ៌​លឿងមាន​ន័យ​ថា អ្នក​ធ្វើ​ដំណើររបស់​អង់គ្លេស​​នឹង​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រយៈ​ពេល​១០​ថ្ងៃ បន្ទាប់​ពី​ពួក​គេ​វិល​ត្រឡប់​មក​​ចក្រភព​អង់គ្លេស​វិញ។ ជា​មួយ​គ្នា​នេះ ពួក​គេ​​ត្រូវ​ចំណាយ​សម្រាប់​ការ​ធ្វើ​តេស្ត​ពីរ​ដង ​គឺ​នៅ​ថ្ងៃ​ទី​២ និង​​ថ្ងៃ​ទី​​៨។

ចំណែក គ្រួសារ​អង់គ្លេស​ដែល​មានស​មាជិក​៤​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ព័រទុយហ្គាល់​ឥឡូវ​នេះ​ត្រូវ​ចំណាយ​ប្រហែល​ជា ១៤០៩​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​ឧបករណ៍​តេស្ត PCR ដែល​១​​មាន​តម្លៃ១៧៥​ដុល្លារ​សម្រាប់​ធ្វើ​តេស្ត​ម្តង។

ផល​វិបាក​បន្ថែម​ទៀត​នោះ​ប្រហែល​ជា​​អាច​កើត​ឡើង​ ប្រសិន​បើ​ការិយាល័យ​បរទេស​របស់​ព័រទុយហ្គាល់​កែ​ប្រែ​ជំហរ​ និង​ដំបូន្មាន​​​ពាក់​ព័ន្ធ​នឹង​​ការ​ធ្វើ​​ដំណើរ​​​នៅ​ព័រទុយហ្គាល់ដែល​អាច​ធ្វើ​ឲ្យ​​ធានារ៉ាប់រងធ្វើ​ដំណើរ​គ្មាន​សុពលភាព។

ចំណាត់​ការ​​ចំពោះ​ប្រទេស​ព័រទុយហ្គាល់​ រាប់​បញ្ចូល​ទាំងតំបន់​​ Madeira និង​ Azores ចូល​ក្នុង​បញ្ជី​លឿង បាន​កើត​ឡើង បើ​ទោះជា​​ចក្រភព​អង់គ្លេស​មាន​មនុស្ស​ស្លាប់​តែ​៣​នាក់​ប៉ុណ្ណោះ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​​នេះ។

តាម​ពិត​ទៅ អត្រា​ឆ្លង​​​​​ប្រហាក់​ប្រហែល​​​នឹង​ចក្រភព​អង់គ្លេស​ដែរ គឺ​ព័រទុយហ្គាល់​ជា​មធ្យមក្នុង​​៧​ថ្ងៃ​ជាប់​គ្នា​មាន​អ្នក​ឆ្លង ៥៣.៦៣​នាក់ ក្នុង​ចំណោម​​មនុស្ស​មួយ​លាន​នាក់ ប្រៀប​ធៀប​នឹង​ចក្រភព​អង់គ្លេស​​មាន ៥១.៤១​នាក់។ ប្រហែល​ជា​៤៥​%​នៃ​​ប្រជា​ជន​ពេញ​វ័យរបស់​ព័រទុយហ្គាល់​​បាន​ចាក់​វ៉ាក់សាំង​ហោច​ណាស់​១​ដូស។

ប៉ុន្តែ​រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​អង់គ្លេស​លោក Grant Shapps បាន​និយាយ​ងថា អត្រា​ឆ្លង​របស់​ប្រទេស​ព័រទុយហ្គាល់​​​មាន​​​ជិត​​ពីរ​​ដង​ ចាប់​​តាំង​​ពី​​វា​ត្រូវ​បាន​ដាក់​ក្នុង​បញ្ជី​ប្រទេស​បៃ​តងក្នុង​ពេល​៣​សប្តាហ៍​កន្លង​ទៅ​។ លោក​បន្ថែម​ថា ៖«នៅ​ទី​បញ្ចប់ យើង​រក​​ឃើញ​ករណី​ពីរ​យ៉ាង​ដែល​ជំរុញ​ឲ្យ​មាន​ការ​​ព្រួយ​បារម្ភ​​ ​គឺទី​១​​ អត្រា​​ឆ្តង​វិជ្ជមាន​កើន​ឡើងជិត​ពីរ​ដង​នៅ​ពេល​យើង​ពិនិត្យ​មើល​ប្រទេស​ព័រទុយហ្គាល់ចុង​ក្រោយ​»។​

«ទី​២ មាន​វីរុស​បំប្លែង​ខ្លួន​នេប៉ាល់ ដែល​ហៅ​វីរុស​​ប្រែ​ប្រួល​​​​​ឥណ្ឌាត្រូវ​បាន​រក​ឃើញ ហើយ​យើង​មិន​ដឹង​ច្បាស់​ពី​ឥទ្ធិពល​របស់​វា​​ទេ​ថា តើ​​​វ៉ាក់សាំង​​អាច​ការពារ​​បាន​អត់។ យើង​មិន​ចង់​ប្រឈម​នឹង​ហានិភ័យ​ ខណៈ​យើង​នឹង​បញ្ចប់​បំរាម​នៅ​ថ្ងៃ​ទី​២១ ខែ​មិថុនា​នេះ ហើយ​ការ​ពិនិត្យ​ឡើង​វិញ​ដំណាក់​កាល​ទី​៤​គឺ​ក្នុង​ស្រុក»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២១ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ២៥ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ២៧ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម