ព័ត៌មានអន្ដរជាតិ
ក្ដៅៗ វៀតណាម អនុម័តប្រើប្រាស់វ៉ាក់សាំងចិន Sinopharm ក្រោយផ្ទុះឆ្លងច្រើនឡើងៗ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ ទី៤ មិថុនានេះថា ប្រទេសវៀតណាម បានអនុម័តវ៉ាក់សាំង Sinopharm របស់ប្រទេសចិន សម្រាប់ការប្រើប្រាស់ប្រឆាំងនឹងជំងឺកូវីដ ១៩ ។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់វៀតណាម (VNA) បានរាយការណ៍ថា ការសម្រេចចិត្ត ក្នុងការអនុម័តវ៉ាក់សាំង Sinopharm ត្រូវបានចេញដោយក្រសួងសុខាភិបាល ហើយវាជាវ៉ាក់សាំងទី ៣ ដែលប្រើប្រាស់នៅវៀតណាម ខណៈដែលកន្លងមក ប្រទេសនេះបានអនុម័តវ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sputnik V របស់រុស្ស៊ី ។
ប្រទេសវៀតណាម កំពុងព្យាយាមពន្លឿនការផ្គត់ផ្គង់ វ៉ាក់សាំងរបស់ខ្លួន ដើម្បីដោះស្រាយរលកឆ្លងថ្មីៗនេះ ទោះបីជាចំនួនករណីឆ្លង និងស្លាប់នៅទាបក៏ដោយ ។
ទន្ទឹមនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បាននិយាយកាលពីថ្ងៃពុធថា ប្រទេសវៀតណាមកំពុងឈានដល់គោលដៅរបស់ខ្លួន ក្នុងការទទួលបានវ៉ាក់សាំងចំនួន ១៥០ លានដូសនៅឆ្នាំនេះ ដើម្បីចាក់ឲ្យបាន ៧៥ ភាគរយនៃប្រជាជន ចំនួន ៩៨ លាននាក់របស់ខ្លួន ។
រហូតមកដល់ពេលនេះ វៀតណាមបានផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ដល់ទៅជិត ២.៩ លានដូសហើយ ដែលភាគច្រើនគឺជាវ៉ាក់សាំង AstraZeneca និងប្រហែលមួយលានដូស ត្រូវបានចាក់ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨,១១៥ ករណី និងមានអ្នកស្លាប់ ៤៩ នាក់ ខណៈមានអ្នកជាសះស្បើយ ៣,០៨៥ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល