Connect with us

ព័ត៌មានអន្ដរជាតិ

លោក Duterte ដាក់ឈ្មោះស្តេចប្រដាល់ Pacquiao ក្នុងបញ្ជី អ្នកស្នងតំណែងប្រធានាធិបតី

បានផុស

នៅ

អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតី Rodrigo Duterte បានរៀបចំឈ្មោះ អ្នកដែលអាចស្នងតំណែងរបស់លោក ដោយក្នុងនោះរួមមានទាំងកូនស្រីរបស់ខ្លូនឈ្មោះ Sara, អ្នកប្រដាល់ Manny Pacquiao និងកូនប្រុសអតីតមេដឹកនាំផ្តាច់ការ Ferdinand Marcos ផងដែរ។

តាមរដ្ឋធម្មនុញ្ញ លោក Duterte មិនអាចឈរឈ្មោះបោះឆ្នោតជាថ្មីបានទេ។ លោកនឹងបញ្ចប់អាណត្តិ៦ឆ្នាំរបស់ខ្លួននៅខែមិថុនាឆ្នាំ២០២២។ ទោះបីជាយ៉ាងណាក៏ដោយ គណបក្សរបស់លោក កំពុងលើកទឹកចិត្តឲ្យលោក ឈរឈ្មោះសម្រាប់តំណែងអនុប្រធានាធិបតី។

លោក Harry Roque ដែលជាអ្នកនាំពាក្យ បាននិយាយថា “លោក Duterte កំពុងពិចារណាលើការគាំទ្រកូនស្រីរបស់គាត់ដែលជាអភិបាលក្រុង Davao ឈ្មោះ Sara Duterte-Carpio, អ្នកប្រដាល់ជើងឯកនិងជាសមាជិកព្រឹទ្ធសភា Pacquiao, លោក Ferdinand Bongbong Marcos, ចៅហ្វាយក្រុងម៉ានីលលោក Francisco Domagoso និងជំនួយការយូរអង្វែងនិងជាព្រឹទ្ធសមាជិកលោក Christopher Bong Go”។

អ្នកនាំពាក្យរូបនេះ មិនបានផ្តល់ហេតុផលសម្រាប់ជម្រើសរបស់លោក Duterte ទេ ប៉ុន្តែអ្នកទាំងនេះបានជាប់ចំណាត់ថ្នាក់ខ្ពស់ ក្នុងការស្ទង់មតិបេក្ខជនប្រធានាធិបតីដែលគេពេញចិត្តសម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។

ក្រុមអ្នកវិភាគនិយាយថា លោក Duterte ចង់ឲ្យសម្ព័ន្ធមិត្ត ឈ្នះតំណែងប្រធានាធិបតីដើម្បីការពារគាត់ពីបញ្ហាប្រឈមផ្នែកច្បាប់ និងរឿងនយោបាយ នៅពេលដែលគាត់បាត់បង់អភ័យឯកសិទ្ធិពីតំណែងប្រធានាធិបតី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ ជម្លោះសមុទ្រចិនខាងត្បូង៖ លោក Duterte និយាយថា “ទោះសម្លាប់ខ្ញុំក៏មិនដកថយដែរ”

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម