Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ​បញ្ជា​ទិញ​វ៉ាក់សាំង​៣​ប្រភេទ​ជាង​៣០​លាន​ដូស​ទៀត​ ទោះមាន​ផលិត​ក្នុង​ស្រុក

បានផុស

នៅ

ប្រទេស​ថៃ​កំពុង​បញ្ជា​​ទិញ​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ចំនួន​៣​ប្រភេទ​​គឺ​វ៉ាក់សាំង Sinovac, Pfizer និង​ Johnson & Johnson ដែល​មាន​ចំនួន​ជាង​៣០​លាន​ដូស​ដើម្បី​បំពេញ​គោលដៅ​​បំណាច់​ឆ្នាំ​នេះ។ នេះ​ជា​ការ​ឲ្យ​ដឹង​របស់​ប្រធាន​គ្រប់​គ្រង​ជំងឺ​ឆ្លង​របស់​ថៃ។

កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ ថៃ​បាន​ដាក់​គោល​ដៅ​ចាក់​វ៉ាក់សាំង​​ដល់​ប្រជា​ជន​របស់​ខ្លួន​ឲ្យ​បាន​១០០​លាន​ដូស​នៅ​​ក្នុង​ឆ្នាំ​២០២១​នេះ ដោយ​ក្តីរំពឹង​ភាគ​ច្រើន​បំផុត​គឺ​ផ្អែក​លើ​វ៉ាក់សាំង ​AstraZeneca ដែល​​ផលិត​នៅ​ក្នុង​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​ជា​យ៉ាង​ណា ការ​ផ្គត់ផ្គង់​ទំនង​វ៉ាក់សាំង​ផលិត​ក្នុង​ស្រុក​ទំនង​ជា​មិន​គ្រប់​គ្រាន់​ទេ។ បច្ចុប្បន្ន​នេះ ថៃ​មាន​វ៉ាក់សាំង AstraZeneca ចំនួន​៦១​លាន​ដូស និង​វ៉ាក់សាំង​ទិញ​ពី​ប្រទេស​ចិន Sinovac ចំនួន​៦​លាន​ដូស។

វេជ្ជបណ្ឌិត Opas Karnkawinpong ប្រធាន​មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​ឆ្លង​បាន​​ប្រាប់​អ្នក​សារព័ត៌មាន​​នៅ​ថ្ងៃ​សុក្រ​ថា ការ​បញ្ជាក់​ទិញ វ៉ាក់សាំង​ Sinovac ចំនួន​៨​លាន​ដូស និង​វ៉ាក់សាំង Pfizer និង​ Johnson & Johnson ចំនួន​២៥​លាន​ដូស​ទៀត​នឹង​គ្រប់​​គ្រាន់សម្រាប់​​​គោល​ដៅ​១០០​លាន​ដូសក្នុង​ឆ្នាំ​នេះ។

លោក​បន្ថែម​ថា រដ្ឋាភិបាល​ថៃ​ក៏​គ្រោង​បន្ថែម​វ៉ាក់សាំង​ចំនួន​៥០​លាន​ដូស​ទៀត​សម្រាប់​ឆ្នាំ​២០២២​ដើម្បី​បង្កើន​កម្មវិធី​ចាក់វ៉ាក់សាំង​របស់​ខ្លួន​ដើម្បី​ទប់​ស្កាត់​កូវីដ-១៩ ជា​ពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី។

នៅ​ថ្ងៃទី​៧ ខែ​មិថុនា ខាង​មុខ​នេះ​ រដ្ឋាភិបាល​ថៃ​នឹង​ចាប់​ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ទ្រង់​ទ្រាយ​ធំ​ទូទាំង​ប្រទេស​ជា​ផ្លូវ​ការ​ដែល​​សង្ឃឹម​ថា នឹង​ចាក់​​​ប្រជា​ជន​៥០​លាន​នាក់ ឬ​ស្មើ​នឹង​៧០​%​នៃ​ប្រជា​ជន ត្រឹម​បំណាច់​ខែ​ធ្នូ​ខាងមុខ​ បើ​ទោះ​ជា​មាន​ការ​ត្អួញត្អែរ​ពី​មន្ទីរ​ពេទ្យ​ជា​ច្រើន​អំពីកង្វះវ៉ាក់សាំង។

នៅ​ដើម​សប្តាហ៍​​នេះ​ លោក Opas បាន​ទទួល​ស្គាល់ថា វ៉ាក់សាំង​២០០ ០០០​ដូស​ពី AstraZeneca ដែលមាន​ន័យ​ថា គ្មានខេត្ត​ណា​មួយ​ទទួល​បាន​ច្រើន​ជាង ៣៦០០​ដូស​ទេ។ យ៉ាង​ណា នៅ​ថ្ងៃ​សុក្រ​ម្សិល​មិញ​នេះ លោក​និយាយ​ថា វ៉ាក់សាំង​១.៨​លាន​ដូស​បន្ថែម​ទៀត​ពី​ក្រុម​ហ៊ុន​ទើបមក​ដល់ និង​ប្រញាប់​ចែកចាយ​ទៅ​កន្លែង​ដែល​ខ្វះ​ខាត។

រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​ក្រសួង​សុខាភិបាល​លោក Kiattiphum Wongrajit បាន​និយាយ​ថា ការ​បែង​ចែក​ទៅ​ខេត្ត​នីមួយ​ៗ​គឺ​ស្មើគ្នា និងតម្លាភាព ប៉ុន្តែ​ចំនួន​ក៏​​ផ្អែក​ទៅ​លើ​កម្រិត​នៃ​រាល​ដាល​ឆ្លង​កូវីដ-១៩​នៅ​តំបន់​ទាំង​នោះ​ផង​ដែរ ជា​ពិសេស​តំបន់​ទេសចរណ៍៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម