Connect with us

ព័ត៌មានអន្ដរជាតិ

បៃដិន ព្រមានថា ប្រជាជនអាមេរិកកាន់តែច្រើនអាចស្លាប់បើ ត្រាំ មិនសហការ

បានផុស

នៅ

ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃដិន បានព្រមាននៅថ្ងៃនេះថា ប្រជាជនអាមេរិកកាន់តែច្រើនអាចនឹងស្លាប់ដោយសារជំងឺកូវីដ១៩ប្រសិនបើរដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ នៅតែបន្តរារាំងការផ្ទេរអំណាចដោយរលូនជាពិសេសនៅពេលនិយាយអំពីផែនការចែកចាយវ៉ាក់សាំង។

នៅពេលត្រូវបានសួរដោយអ្នកយកព័ត៌មានថាតើនឹងមានលទ្ធផលបែបណាបើលោក ត្រាំ នៅតែប៉ុនប៉ងបន្តរារាំងការផ្ទេរអំណាច លោក បៃដិន បានព្រមានថា “មនុស្សកាន់តែច្រើនអាចនឹងស្លាប់ប្រសិនបើយើងមិនសហការគ្នា”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទីក្រុង Wilmington នៃរដ្ឋ Delaware លោក បៃដិន បានចោទជាសំណួរថា “តើយើងឲ្យប្រជាជនអាមេរិកជាង៣០០លាននាក់ទទួលបានវ៉ាក់សាំងដោយរបៀបណា? តើអ្វីទៅជាផែនការនៃហ្គេមនេះ? វាជាកិច្ចការដ៏ធំធេងដើម្បីសម្រេចបានវា”។

លោកបន្តទៀតថា “ប្រសិនបើយើងត្រូវរង់ចាំរហូតដល់ថ្ងៃទី២០ខែមករាដើម្បីចាប់ផ្តើមផែនការនេះនោះ វានឹងធ្វើឲ្យយើងខកខានជាងមួយខែ ដូច្នេះវាជាការសំខាន់ណាស់ដែលត្រូវធ្វើឲ្យហើយ ត្រូវតែមានការសម្របសម្រួលឥឡូវនេះឬឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

ក្រោយមក នៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មានម្នាក់ទៀត លោក បៃដិន បាននិយាយថា លោកបាននិយាយជាមួយសមាជិកសភាគណបក្សសាធារណរដ្ឋជាច្រើនរូបហើយលោកពិតជាអាណិតអាសូរចំពោះជំហរដ៏លំបាកដែលប្រធានាធិបតីបានដាក់លើពួកគេ។

លោក បៃដិន លើកឡើងថា “ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតីនឹងបំភ្លឺបន្ថែមទៀតមុនពេលយើងទៅដល់ថ្ងៃទី២០ខែមករា”៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម