ព័ត៌មានអន្ដរជាតិ
ប្រុងប្រយ័ត្ន! អ្នកមានជំងឺមួយនេះ អាចជាប្រភពបង្កើតវីរុសបំប្លែងខ្លួនប្រភេទថ្មីៗ បើឆ្លងកូវីដ
ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ស្ត្រីផ្ទុកមេរោគអេដស៍អាយុ៣៦ឆ្នាំម្នាក់ បានកើតជំងឺកូវីដរយៈពេល២១៦ថ្ងៃ ហើយក្នុងអំឡុងពេលនោះ វីរុសកូវីដបានបង្កបង្កើតឲ្យមានកំឡាយមេរោគជាង៣០ប្រភេទផ្សេងៗគ្នា។
របាយការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយ លើគេហទំព័រ medRxiv កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន។
ស្ត្រីដែលគេមិនបញ្ចេញឈ្មោះរូបនេះ ត្រូវបានគេដឹងថា រស់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។
គេរកឃើញថា វីរុសកូរ៉ូណាបានបង្កឲ្យមានកំឡាយ ចំនួន១៣ប្រភេទ ទៅលើសរសៃរប្រូតេអ៊ីន ដែលសរសៃរនេះត្រូវបានគេដឹងថា ជួយឲ្យវីរុសគេចផុតពីប្រព័ន្ធភាពស៊ាំ។ វីរុសកូរ៉ូណា ក៏បានបង្កើតឲ្យមានកំឡាយចំនួន១៩ផ្សេងទៀតផងដែរ ដែលអាចផ្លាស់ប្តូរលក្ខណៈរបស់វីរុស។
អ្នកនិពន្ធបានប្រាប់កាសែត LA Times ថា ករណីនេះ បានបង្កើនការរំពឹងទុកថា អ្នកកើតជំងឺអេដស៍ អាចជាប្រភពនៃវីរុសបំប្លែងខ្លួនប្រភេទថ្មីៗដោយងាយ ព្រោះអ្នកជំងឺនេះអាចផ្ទុកវីរុសបានរយៈពេលយូរ ជាងអ្នកផ្សេងៗ។
បណ្ឌិត Juan Ambrosini សាស្រ្តាចារ្យរងផ្នែកជំងឺឆ្លង នៅសាកលវិទ្យាល័យ Barcelona បាននិយាយថា ការរកឃើញនេះ មានសារសំខាន់ណាស់សម្រាប់ការគ្រប់គ្រងជំងឺកូវីដ-១៩ ពីព្រោះអ្នកជំងឺទាំងនេះ អាចជាប្រភពបន្តនៃការចម្លងនិងការវិវត្តរបស់វីរុស។
អ្នកវិទ្យាសាស្ត្របានឃើញករណីនេះ ដោយសារតែស្រ្តីខាងលើ បានចូលរួមនៅក្នុងការសិក្សាលើមនុស្សមានផ្ទុកមេរោគអេដស៏ចំនួន៣០០នាក់ ដោយពិនិត្យមើលទៅលើភាពស៊ាំរបស់ពួកគេចំពោះជំងឺកូវីដ-១៩។
អ្វីដែលក្រុមអ្នកវិទ្យាសាស្រ្តកត់សម្គាល់ជាពិសេសនោះគឺថា អ្នកកើតជំងឺអេដស៍ អាចជាប្រភពនៃវីរុសបំប្លែងខ្លួនប្រភេទថ្មីៗ ព្រោះអ្នកជំងឺនេះអាចផ្ទុកវីរុសបានរយៈពេលយូរ ជាងអ្នកផ្សេងៗ ហើយមានប្រព័ន្ធភាពស៊ាំនិងសារពាង្គរាយចុះខ្សោយ ជាហេតុនាំឲ្យមេរោគវាយលុកបានយ៉ាងងាយ និងបង្កបង្កើតវីរុសបំប្លែងខ្លួនផ្សេងៗជាច្រើន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Insider
ចុចអាន៖ ចាក់វ៉ាក់សាំងហើយ ទោះ១ដូសក៏ដោយ អត្រាឆ្លងមានទាបបំផុត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ