Connect with us

ព័ត៌មានអន្ដរជាតិ

ថ្មីទៀត! សាច់ញាតិអ្នកស្លាប់ដោយសារកូវីដ វាយពេទ្យឥណ្ឌា ផ្អើលបន្ទប់ ICU (មានវីដេអូ)

បានផុស

នៅ

នៅក្នុងឧប្បត្តិហេតុថ្មីមួយទៀត បុគ្គលិកសុខាភិបាលឥណ្ឌា ត្រូវបានគេវាយដំនៅឯមន្ទីរពេទ្យ វិទ្យាសាស្រ្តវេជ្ជសាស្រ្ត Jawaharlal Nehru (JNIMS) ក្នុងស្រុក Imphal East នៃរដ្ឋ Manipur។ មនុស្សពីរនាក់ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងការវាយប្រហារនេះ។

Manipur, assam, doctor attacked, hojai, Jawaharlal nehru hospital, Imphal, doctor assault case, JNIMS hospital, Covid-19, mob vandalise hospital, attack doctor, icu ward, injured, attack

វីដេអូឃ្លីប បានបង្ហាញពីមនុស្សមួយចំនួនត្រូវជាសាច់ញាតិរបស់អ្នកជំងឺកូវីដ បានបំផ្លិចបំផ្លាញឧបករណ៍នៅក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យ JNIMS។

ហេតុការណ៍នេះ ត្រូវបានថតជាប់ក្នុងកាមេរ៉ាសុវត្ថិភាព របស់មន្ទីរពេទ្យ។

យោងតាមរបាយការណ៍បានឲ្យដឹងថា សាច់ញាតិរបស់ស្ត្រីអាយុ ៣៣ ឆ្នាំម្នាក់ដែលបានស្លាប់ដោយសារឆ្លងមេរោគកូវីដ បានបំផ្លាញបន្ទប់ ICU និងកម្ទេចឧបករណ៍ដាក់អុកស៊ីសែន ព្រមទាំងឧបករណ៍ ICU ផ្សេងទៀត។

ប្រភពមួយបានឲ្យដឹងថា “អ្នកជំងឺត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពី៣ថ្ងៃមុន ដោយមានជំងឺ កូវីដ ធ្ងន់ធ្ងរ ហើយត្រូវបានណែនាំឲ្យផ្ទេរចូលបន្ទប់ ICU ប៉ុន្តែ សមាជិកគ្រួសាររបស់អ្នកជំងឺបានបដិសេធ” ។ ក្រោយមក អ្នកជំងឺត្រូវបានផ្ទេរទៅបន្ទប់ ICU ប៉ុន្តែបានស្លាប់។

Manipur: 2 held for assault, vandalism at JNIMS after COVID patient's death  | EastMojo

លោកវេជ្ជបណ្ឌិត Kh Lokeshwar Singh អគ្គនាយករងផ្នែកវេជ្ជសាស្ត្រនៅ JNIMS បានប្រាប់ទូរទស្សន៍ India Today ថា រដ្ឋបាលនិងគ្រូពេទ្យ JNIMS បានដាក់ពាក្យបណ្តឹងទៅប៉ូលិស រួចហើយ។

ប៉ូលិសបានឃុំខ្លួនមនុស្សពីរនាក់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។ វាជារឿងអកុសល ដែលបុគ្គលិកសុខាភិបាលជួរមុខ បានក្លាយជាមុខសញ្ញានៃអំពើបែបនេះ បើទោះបីជាពួកគេធ្វើការទាំងយប់ទាំងថ្ងៃដើម្បីជួយសង្គ្រោះប្រជាជន ក្នុងអំឡុងពេលមានជំងឺរាតត្បាតនេះក៏ដោយ៕

វីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ India Today

ចុចអាន៖ ឥណ្ឌាផ្ទុះជំងឺកាចសាហាវមួយទៀត បំផ្លាញសរីរាង្គកុមារ ដែលឆ្លងនិង ជាសះស្បើយពីកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម